មិនត្រឹមតែមានសម្រស់ស្រស់ស្អាត ចិត្តល្អ មិនឱបដៃមើលប្រជារាស្រ្តជួបទុក្ខលំបាកកប៉ុណ្ណោះទេប៉ុន្តែ ព្រះនាង នរោត្តម ចេណ្ណា ក៏បានកសាងកេរ្តិ៍ឈ្មោះយ៉ាងថ្លៃថ្នូរនិងក្រអូបសាយនៅលើឆាកអន្តរជាតិដើម្បីមុខមាត់ជូនប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrIQ5YZBrRNlzwV1XmL2QZ_X9w4VZw1_rhPzLhw8UDJKSFGWYaRmsViT08Lr8m5MW8efeCJO4bBYRwMgQ6rkegIfLSrcDLgsNnkksR1S8n7-hnC_sFK4kjs6CR3B07-i9PBf91hxwctG3oFSoMjMp250Khby_yVLE8WR2jdFkeIiiPedhdDgMJd5tN7F7R/s2048/530211563_1304683544355287_3931202882042022266_n.jpg

ដូចប្រិយមិត្តជ្រាបមកហើយថា ព្រះនាង ចេណ្ណា ជារឿយៗគឺបានលេចព្រះភ័ក្រ្តនៅឯប្រទេសចិនក្នុងការតំណាងប្រទេសកម្ពុជាផ្សព្វផ្សាយពីវប្បធម៌ខ្មែរដោយចូលរួមកម្មវិធីជាច្រើននៅឯប្រទេសចិន។ មិនត្រឹមតែលេចព្រះភ័ក្រ្តលើកញ្ចក់ទូរទស្សន៍ធំៗនៅក្នុងប្រទេសចិនប៉ុណ្ណោះទេពេលនេះទ្រង់ក៏បានលេចព្រះភ័ក្រ្តនៅលើទស្សនាវដ្តីដ៏ល្បីល្បាញមួយរបស់ចិនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCKtk1jL1nv0TV7Xj0TX8SV7aVC9VDOELznvQUf-J3joyXI4Pwr96qDhHr50wXMUq9U1yT-XahW5JXewr8csSL7RAlHTfQiUYUZOOXm5-ixzRDQZ2iGg8jBbJaat0AN4zymYVl7sNgDvEoSNYkSjkssHAk_dGpuIf9IYQ9-wYZuxq8bZTgz4PDRsK9r_wC/s2048/531008615_1304683581021950_8651932141604252905_n.jpg
នៅថ្ងៃទី១១ សីហា ព្រះនាង ចេណ្ណា បានបង្ហោះរូបជាច្រើនសន្លឹកធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់អំពីសម្រស់របស់ទ្រង់។ ព្រះនាងបានបញ្ជាក់ថា «ក្នុងឱកាសគម្រប់ខួបអនុស្សាវរីយ៍ ៦៧ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួម ក្នុងការជំរុញការអភិរក្ស និងការផ្លាស់ប្តូរវប្បធម៌គ្នារវាងមិត្តភាពប្រទេសទាំងទ្វេ តាមរយៈការបង្ហាញទិដ្ឋភាព សិល្បៈ ប្រពៃណីចិន ប្រកបដោយភាពច្នៃប្រឌិត ផ្អែកលើប្រពៃណីបែប «guófēng» ដែលជាអរិយធម៌ដ៏ចំណាស់មួយ មានអាយុកាលរាប់ពាន់ឆ្នាំ ក្រោមការផលិតដោយ Trendmo China Magazine ទស្សនាវដ្ដីដ៏ល្បីល្បាញក្នុងប្រទេសចិន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3F8fpa1VfKVN342gTJdVrfDCRH7TH3nmhp0u0huhaGCRxp8rgCT6ereGR0dj1KK90xYnn4HhiOtZKi8j8gEs5AQlFvASvKAOZcoAhaHg-JiHo-00KgdiMePttFn64KJvugg2dHb9_1Gjy7lfn374ApEPp5LB_brU7t8sjjC_izY5o6ZxrKgKGib9ZY9Xt/s2048/531229992_1304683531021955_1085405127666812362_n.jpg
មិនត្រឹមតែចូលរួមលើកស្ទួយមុខមាត់ប្រទេសកម្ពុជាតាមរយៈសកម្មភាពនានានៅឯប្រទេសចិនប្រកបដោយសេចក្តីថ្លៃថ្នូរ មានកេរ្តិ៍ឈ្មោះក្រអូបសាយប៉ុណ្ណោះទេ ព្រះនាង ចេណ្ណា ក៏ជួយប្រជារាស្រ្តប្រើប្រាស់សំឡេងរបស់ខ្លួនក្នុងបញ្ហាដែលថៃឈ្លានពានកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUJnnyvg0mwB3gzLcnKTuOl3ZLt7F-9UY5GQZtv7zj4WnrA3o8kT7uoAZwth-EcleR6cCpfuSAiih-w0k-qQBKzn5T9ObOGI70_u-tuDxV7i4w1R3eZaKxMXxHEm2FPd-e4rjB17c1rSrVvnkSPg5eZqxPs83dpH3UA7rUQhW9ALFwQcL09vpLYvd4gl_x/s2048/531618655_1304683791021929_5930515786628435220_n.jpg

កាលពីកន្លងមកនេះព្រះនាង ចេណ្ណា បានចេញវីដេអូដោយប្រើប្រាស់ចំនួន៤ភាសានិយាយទៅកាន់អន្តរជាតិ។ ទ្រង់ក៏បានចុះសួរសុខទុក្ខដោយផ្ទាល់ទៅដល់ជនភៀសសឹកនៅខេត្តព្រះវិហារដែលនាំយកអំណោយជាច្រើនទៅជូនបងប្អូននៅទីនោះ៕