តារាសម្តែង Zhan Xuan បានឆ្លើយតបទៅកាន់អ្នកគាំទ្រម្តងទៀតអំពីអាហារថៃបន្ទាប់ពីនិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួនកាលពីកន្លងមកនេះថាកុំឱ្យទៅប្រទេសថៃព្រោះជាកន្លែងគ្រោះថ្នាក់។
ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកវីដេអូមួយរបស់តារាសម្តែង Zhan Xuan តួអង្គក្នុងរឿង BL «Revenged Love» ដែលលោកបានឆ្លើយសំណួររបស់អ្នកគាំទ្រអំពីប្រទេសថៃសាជាថ្មី។ អ្នកគាំទ្របានសួរទៅកាន់ Zhan Xuan ថា «មានអ្វីដែលអ្នកចង់ញ៉ាំនៅប្រទេសថៃទេ?»។ តារាប្រុសរូបនេះបានឆ្លើយតបវិញភ្លាមៗថា មិនមាននោះទេព្រោះលោករក្សាទម្ងន់»។
ពាក្យសម្តីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាថ្មីព្រោះនេះជាលើកទី២ហើយដែល Zhan Xuan បាននិយាយអំពីភាពអវិជ្ជមានរបស់ប្រទេសថៃទោះបីជាកន្លងមកមានបញ្ហាចម្រូងចម្រាសបន្តិចក្តីអំពីសម្តីរបស់លោក។
កាលពីមុន Zhan Xuan បាននិយាយប្រាប់ហ្វេនៗរបស់ខ្លួនកុំឱ្យទៅប្រទេសថៃព្រោះទីនោះជាកន្លែងគ្រោះថ្នាក់ ខណៈពាក្យពិតនេះបង្កឱ្យទស្សនិកជនថៃឡាំបាខឹងតារាសម្តែងរូបនេះយ៉ាងខ្លាំង។ ក្រោយមកក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែងចិនរូបនេះបានចេញមកសូមទោសដោយបញ្ជាក់ថានេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ តារាប្រុសរូបនេះនិយាយគឺសម្តៅទៅកាន់ហ្វេននារីៗកុំឱ្យទៅម្នាក់ឯងអីព្រោះប្រឈមនឹងគ្រោះថ្នាក់។.png)
គួរបញ្ជាក់ផងដែរថា កន្លងមកនេះមាន Influencer ឥណ្ឌា ម្នាក់បានបង្ហោះវីដេអូខ្ពើ.ម ម្ហូបអាហារថៃ ចំនួន២វីដេអូ។ លើសពីនេះម្ហូបដ៏ឆ្ងាញ់បំផុតមួយមុខប្រចាំខេត្តភាគខាងត្បូងរបស់ប្រទេសថៃត្រូវបានគេហទំព័រដ៏ល្បីឈ្មោះមួយចាត់ចំណាត់ថ្នាក់ថាជាម្ហូបអន់បំផុតនៅលើពិភពលោកក្នុងចំណោមម្ហូបចំនួន១០០មុខ។
ស្របពេលតារាសម្តែង Zhan Xuan បាននិយាយអំពីប្រទេសថៃម្តងហើយម្តងទៀតនេះបានធ្វើឱ្យអ្នកគាំទ្រខ្លះក៏កង្វល់ចិត្តជំនួសព្រោះតារាប្រុសរូបនេះគ្រោងនឹងចូលរួមកម្មវិធីមួយនៅឯប្រទេសថៃនាថ្ងៃទី១៧ សីហា ប៉ុន្តែ Zhan Xuan មានចិត្តសឿងនិយាយត្រង់ៗពីប្រទេសមួយនេះដោយមិនខ្វល់អ្វីឡើយ៕










