បាងកក៖ ពេលនេះ ថៃចេញចរិតពិតហើយ! ក្រៅពីបន្តឃុំទាហានខ្មែរដោយផ្ទុយពីច្បាប់អន្តរជាតិស្តីពីការដោះឈ្លើយសឹកក្រោយពេលឈប់បា.ញ់ ពេលនេះថៃយកទាហានខ្មែរទាំង 18នាក់មកធ្វើជាចំណាប់ខ្មាំងដោយចំហ ហើយនិយាយថាខ្លួននឹងដោះលែងយោធាខ្មែរទាំង 18នាក់នេះនៅពេលណាដែលខ្មែរ«ឈប់ប្រើមីន» ។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGYEVweZtLVOjZD8A-vaiInkat6xcDCBI92LU36Z6yM2-GkikOggem5t4y2Kk1AM37ts_NTA3F8MzJs8805lvfYjwp9Yz2ftEprwdCw8bERmN8eixE4NnFG_mbRVXR1sxFa6RPOrBLzxM8-jEvstCT70qM9pMVE0Xh98a7X0wcgSjfYGEg04wiVfqgCNEL/s960/photo_2025-08-12_10-08-17.jpg
នៅថ្ងៃទី12 ខែសីហា ឆ្នាំ2025 សារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយថា៖ ថៃនឹងមិនដោះលែងទាហានខ្មែរទាំង18នាក់ ដែលត្រូវបានថៃចាប់ខ្លួននេះជាដាច់ខាត ព្រោះភាគីកម្ពុជានៅតែបន្តបំពានលើកិច្ចព្រមព្រៀងឈប់បា.ញ់ជាបន្តបន្ទាប់ រួមទាំងការដាំគ្រាប់មីនថ្មីៗនៅតាមព្រំដែន។ នេះបើតាមអ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ទោ Winthai Suvaree បានប្រកាសកាលពីម្សិលមិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdpAeolrfmvVJ-X5J3kXD07mw81e7-Ha7roNq5kCk8Oa36Dcl4SjBalWZk0QTxNAbF0oauHsZgG-NMwheaHsGWxwUk-rdfnVpXHUSm9PvWue91lYbaspe07x0QvdcdBdQJgj8ntmy5K_ZJwXgnCwvUR5K1b0vjxrJ93Ret1rmrTWgF69Qt_z13wh5SF4dk/s1280/photo_2025-08-12_11-49-03.jpg
លោក Winthai បានបន្តថា៖ ការឃុំខ្លួនទាហាននេះ គឺអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងហ្សឺណែវ ហើយថា ពួកគេកំពុងបន្តស្ថិតក្នុងការឃុំឃាំងដោយយោធាថៃនៅឡើយនាពេលនេះ។ កនាំពាក្យរូបនេះបានអះអាងថា ការដោះលែងទាហានទាំង18នាក់នេះ អាចនឹងអនុញ្ញាតឲ្យពួកគេចូលរួមក្នុងការវា.យប្រហារបន្ថែមទៀតលើកងកម្លាំងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS3-SGazJXKJsYG4zDgS4LyxYLIP4Qc1lWe6RuCSe0mcLz9dkNHQq3Ct_Ix7XRm82qsLloeQE0CI38E3HWuOCWLThGhx_NRzLxmedf9C3mtGuJXPVfKcYQ98uREmu8AlxRD_kWSy0o9neA6N6shAt0tQhhyi-wb47kdSPGAdFOqcaJlaFN6eXS3YjJuIKO/s1280/photo_2025-08-12_11-49-05%20(2).jpg
បើតាមលោក Winthai បានឲ្យដឹងបន្ថែមទៀតថា កងទ័ពថៃបានរងរបួសដោយសារគ្រាប់មីនកម្ពុជាដែលទើបដាក់ថ្មីនៅក្នុងតំបន់ល្បាត និងធ្លាប់ត្រូវបានបោសសម្អាតលកាលពីមុនរួចមកហើយ។ ក្នុងឧប្បត្តិហេតុថ្មីមួយទៀត ទាហានថៃបានរកឃើញគ្រាប់មីនប្រឆាំងមនុស្ស 18 PMN-2 នៅក្នុងតំបន់ Phu Makheu ខេត្ត Si Saket របស់ប្រទេសថៃ ដែលនេះចាត់ទុកថាជាការប្រព្រឹត្តល្មើសនឹងសន្ធិសញ្ញាអូតាវ៉ា រួមទាំងកិច្ចព្រមព្រៀងសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR7I9Ty4LHOb1cu0dlm1Ri7qfAW28lEuZTcp9xwyLqoNA09YBxjIDXINZI2kcCAnmqL5xme346C_O2Zl78po5LNHVorxgRKg0AiymycXitddqkpmU4-T3hi9J5VqeGT1kkDC2QwhzUK3sCBZmWYdw63cU32T8hAKuNWoCiKSVU6go3PpZMjXwnvsNZXXig/s1280/photo_2025-08-12_11-49-05.jpg
ដោយឡែក បើងាកមកខាងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា នាព្រឹកថ្ងៃអង្គារ ទី12 ខែសីហានេះ បានឲ្យដឹងថា គិតមកទល់ពេលនេះមានរយៈពេល១៤ថ្ងៃហើយ ដែលទាហានកម្ពុជាចំនួន18នាក់ ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បា.ញ់ចូលជាធរមាន ខណៈដែលក្រុមគ្រួសាររបស់ពួកគាត់កំពុងរង់ចាំទាំងយប់ទាំងថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwcgseR8Vo4H8bOpYF3bW12FYXTv3erzqWo9biG3bWLNc8J3dEnCtxopAFM5UWiBbv9VrSPWBxc3d9Xy-sKuV5rcloNy97MkbfZwGYJLN3qhysgzHxKVy9ECFaeOCj2k3abFD3HCuTjk4raya1-MgUEwCEbEsAblRYXgoC4EJpmYJMMJNCS5167-TJHZT-/s620/photo_2025-08-12_11-49-06.jpg

គួរបញ្ចាក់ផងដែរថា យោធាថៃបានលើកយកបញ្ហានានាមកប្រកែកដោះសារមិនចេះចប់ ដើម្បីមានលេសបន្តឃុំទាហានកម្ពុជាធ្វើជាចំណាប់ខ្មាំង។ ការធ្វើបែបនេះ ក្រសួងការពារជាតិកម្ពុជាបានអះអាងថា គឺជាការអនុវត្តផ្ទុយទាំងស្រុង ពីបទឈប់បាញ់រវាងកម្ពុជា-ថៃ រួមជាមួយកិច្ចព្រមព្រៀងសន្តិភាពក្រោពេលបញ្ចប់សង្រ្គា.ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDL873tjTYQbhpshv0lphVTlIOxUWDslt7iov0WIKL0FvYq7GF4QZ1gj738ckkdI0mDDN0FT9lDEh-yxQzuKPOjVS-i4Jkw2Y9DNlkctUEHA4tUqmffQs826S4QwF_Try8cPY-CGnGi25PNDpf0_d7Fjuexe6WezfePKDc2zye21nib2ReY0NcyAaLjxWU/s1280/photo_2025-08-12_11-49-04.jpg

កម្ពុជានៅតែបន្តទទូចជាដាច់ខាត ឲ្យភាគីថៃអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវបទឈប់បា.ញ់ ប្រគល់មកវិញនូវទាហានកម្ពុជាទាំង18រូបដែលខ្លួនបានចាប់ទៅ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិដើម្បីរក្សាសន្តិភាព៕