នៅល្ងាចថ្ងៃទី៦ ខែសីហា Miss Cosmo 2025 និង Runner up បានធ្វើដំណើរមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយក្រោយការស្វាគមន៍យ៉ាងកក់ក្តៅពី ផន ស្រីពី ដែលជា Miss Cosmo Cambodia 2025។ ទោះបីនេះជាលើកទី១សម្រាប់បវរកញ្ញាទាំងពីររូបមកដល់ប្រទេសកម្ពុជាក្តីប៉ុន្តែ Miss Cosmo 2025 បានបង្ហាញថាមានអារម្មណ៍កក់ក្តៅប្រៀបដូចជានៅផ្ទះខ្លួនរបស់ខ្លួន។

Yolina Lindquist Miss Cosmo 2025 និង Chelsea Fernandez Runner up បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយដើម្បីចូលរួមក្នុងកម្មវិធីសម្រាប់ការប្រកួតប្រជែងរកម្ចាស់ជ័យលាភីតំណាងកម្ពុជាប្រកួតនៅក្នុងឆ្នាំ២០២៦។ ក្នុងការមកដល់នេះដែរនៅលើផេករបស់ Miss Cosmo រួមទាំងនៅលើបណ្តាញសង្គមរបស់បវរកញ្ញាទាំងពីររូបសុទ្ធតែបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង។

នៅលើបណ្តាញសង្គមរបស់ Miss Cosmo 2025 នាងបាននិយាយថានេះគឺលើកដំបូងរបស់នាងដែលមកប្រទេសកម្ពុជាហើយពិតជារំភើបចិត្តយ៉ាងខ្លាំងចំពោះក្តីស្រឡាញ់ និងការស្វាគមន៍យ៉ាងកក់ក្តៅ។ Yolina បានអរគុណជាពិសេសទៅកាន់ ស្រីពី សម្រាប់ការឱបក្រសោបគ្រួសារ Cosmo ប្រកបដោយសេចក្តីសប្បុរស។
ងាកមកកាន់ Chelsea ដែលជា Runner up វិញក៏មិនខុសគ្នាប៉ុន្មាននោះទេគឺបានបង្ហាញអារម្មណ៍រំភើបចិត្តប្រកបដោយក្តីស្រលាញ់ក្នុងការមកដល់ព្រះរាជាណាចក្រកម្ពុជា។.png)
គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Cosmo Cambodia 2026 នឹងប្រព្រឹត្រទៅនៅយប់ថ្ងៃទី៨ ខែសីហា នេះ។ បេក្ខភាពដែលមានការលេចធ្លោនៅក្នុងកម្មវិធីនេះដែលទស្សនិកគិតថាមានការប្រកួតប្រជែងខ្ពស់គឺ ប៊ី សុធារី និង ប៉ូ គឹមថេងសុតធីតា៕










