ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាស្ថាប័ន Miss Grand International ក្រោយការដឹកនាំដោយ ណាវ៉ាត់ បានប្រកាសដកតំណែងលំដាប់រងទី៥របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ទោះយ៉ាងណា តំណែងនេះវាលែងមានតម្លៃសម្រាប់នាងនិងប្រជាជនកម្ពុជាទៀតហើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានតបវិញថាបើអាចជួយសងលុយកំលាំងញើសឈាមនាងមកវិញផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRB5TeIu-KLa7A26y2X0YPafjW4PHrn9HIpXQeDdD9o9h05NBahbXz9IMqI-IDBsSRJVBTfPwBVNgiG-pn1AKk2LEKrynMjNwVN4vqkNqaEbKP_LhtV9ZV7hn-YwFbriYfnc15ibm4ko83EWmEttyKzLv6M8zGxQL82iFd38WEIwEvjQBJfk-O6GjwrIh_/s2048/image_2024-10-11_09-04-56.png
កាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោ បាន Live នៅលើបណ្តាញសង្គមតបតទៅកាន់ ណាវ៉ាត់ អ៊ីសារ៉ាក្រៃសីល បន្ទាប់ពីបុគ្គលអគតិរូបនេះបានប្រើប្រាស់វេទិកាបវរកញ្ញាចក្រវាលថៃវាយប្រហារមកកាន់ប្រមុខថ្នាក់ដឹកនាំកម្ពុជា។ មិនត្រឹមតែព្រលះចាស់ដៃប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរក៏បានបង្ហើបពីគំនិតអាក្រក់របស់ ណាវ៉ាត់ ក្នុងពេលមកប្រទេសកម្ពុជាចង់ស៊ីប្រុសក្មេង ប៉ុន្តែត្រូវបានគេបដិសេធ។ រងនូវការអាម៉ាស់ ហើយមិនដឹងតបយ៉ាងមិចស្រាប់តែស្ថាប័ន Miss Grand International ប្រកាសដកតំណែង ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈនាងបានបញ្ចប់តំណែងនេះតាំងពីយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrbmfSiD3lXRjFO4ApVa5ocz6Zbw2YQcvMe0lqR3x25pvVM_ZuzG5cdFalVQU7v4X9kqDSuoIw__K5X-KZm0ubrO8_ES8d0hQCxxQZUrO31xTG6jyU9EO4nTTCSKNFXZGiY-jC45GR0EZqCsShmUkGThFTe_a9-H2NmaOiIMf-_R0H37J_drisaVnwDNin/s2048/image_2025-05-27_09-59-41.png

កាលពីថ្ងៃទី ២ សីហា អង្គការ Miss Grand International បានប្រកាស ដកហូតតំណែង និងសិទ្ធិពាក់ព័ន្ធទាំងអស់របស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់ជ័យលាភីលេខ៥ MGI 2022 ដោយសារការបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌របស់អង្គការ រួមទាំងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ជាសាធារណៈ។ ទោះយ៉ាងណា វាមិនបានធ្វើឱ្យអ្នកគាំទ្រឈឺចាប់ស្អិតទ្រូងអ្វីនោះទេ ប៉ុន្តែបែរជាអស់សំណើចទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOSZrecCidPONVY8WFNuQhi7Z6EeI-8V8ku95nQKPQtyzCoAUMN7ZAcFXWfk5ooWURMRawjV2xADa_ViNvBRT0D1BHxYq1eXnEfrNXgmLf_r1b7SFXHDflGesDMAqNGCvCNkdJ6xTpM2tDn6yi8IU_yw_ZO0Zv6Qq_9MaXjgoyO2drMLp74VkAcUm7NaIO/s1039/image_2025-05-27_09-59-34%20(2).png

ការដកតំណែងជាលំដាប់រងទី៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយដែរថា ណាវ៉ាត់ គ្មានអ្វីហែកហួរនាងមកធ្វើជាដកតំណែង។ នាងបានសរសេរនៅលើបណ្តាញសង្គមថា « សូមទោសណាលោកអ៊ំ ចង់អ៊ំដករឺមិនដកមិនសំខាន់ទេ តែតំណែងមួយនឹងអត់មានតម្លៃជាមួយខ្ញុំនិងប្រជាជនខ្ញុំយូរហើយ ហើយបើអាចជួយសងលុយកំលាំងញើសឈាមខ្ញុំមកវិញផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyzIry4Ws2ZPrkxi7Cl0KfKiJXlErJQ6KHjpLJcKCxDKfYxP9-AOvr4_tG7oXaRGrylbq52CvwYTJRYmNzsleElecCRmq9k9iw724b-vnxPWrqmWtZAo71BWV5EJGl0XLlkldsonjES6g6pEZVEZDvezHq_MZRCV8CBVZgkaAZpp5X5vyaUToTfdL3Tn4/s2048/image_2025-08-04_10-55-40.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកទៀតថា «អ៊ំខឹងតីតីព្រោះតីតីអត់ព្រមនៅខាងអ៊ំ ហើយមកប្រកាសដកអីគេ ខ្ញុំអត់មានកុងត្រាជាមួយអ៊ំទៀតផង មើលទៅអ៊ំប្រហែលច្រឡំថាមានសិទ្ធិជាមួយខ្ញុំមួយជីវិត…»៕