នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងកម្ពុជាក៏ដោយ។ តើនេះឬ? ជាការគោរពតាមកិច្ចព្រមព្រៀងឈប់បា.ញ់ និងត្រូវការសន្តិភាពដែលថៃនិយាយ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAm7v_oV7BToDby-5mz9ioR1UwQOFOZwC-phLkZYgOXmuMYhsOP-AJMBwjgn36gzx1zVFy7qZ45eYv9W9PRu0uhzwfuabhg5O3tsDhsfzLwOvL1Uf1vWLNtMl4HJQOsM-C9CHcW3v0MMCwAsQzAtuPzvPOdC6HAhxQSTcmIq5ELpQjXRA2lJ4ZvbOnq4g/s1280/527609227_1227706026060392_7266977582120717230_n.jpg
គួររំលឹកថា កម្ពុជាទើបតែបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងនោះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនោះបញ្ជាក់យ៉ាងច្បាស់ថា ទីនោះគឺជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើរបស់ថៃនេះ គឺជាការរំលោភបំពានដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ0FQ3Af2CsBrvNdFP-GJwy8QBoR8zgzUut4y8oUU09-EDDkhpd2kfTNg8MmyJDyZh2_VpaS9xnqY-LSDv4VyKFTECwpZhg2FdQlUw4zT95yYuwsi9NsasiFvH7u444UiUj93puBoaqq62bmM9Rhb7cllV7C9dVB6g1rbRwx2Y0gEYw9ezln5OfsuwaOSp/s1280/528092665_1227706039393724_2204935368127138249_n.jpg
ដោយឡែកនៅមុននេះបន្តិច មេទ័ពភូមិភាគ២ថៃ លោក Boonsin Padklang បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា យោធាថៃនឹងនៅតែប្រកាន់ជំហរការពារអធិបតេយ្យភាព និងមិនព្រមដកថយជាដាច់ខាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib_CE7pvkWnH_Dzvx67pfosZAES4aQ92Z9hMrpG6WiVQKocJTv_Wx5QHJesPErKqltR_SfUj9HCJDndfEgn0fSov7fG80l3DsCBBCQncsUYe-kHUUgvPabertiUFgNIHYzd8yPEqvzL8v_sMU6aY1hredCMORFN0aNNCILYYHaWojdhMykiZtj9b-aWc-u/s1280/photo_2025-08-04_15-53-49.jpg
ស្របពេលដែលមេទ័ពរូបនេះប្រកាសពីការរក្សាជំហរមិនដកថយទ័ព ខណៈពេលដែលយោធាថៃចាប់ផ្ដើមបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ គ្រឿងចក្រ និងរាយបន្លាលួស ចូលមកកាន់ទឹកដីកម្ពុជាបែបនេះ តើជាការរក្សាជំហរការពារអធិបតេយ្យភាពថៃ ឬជាការរក្សាជំហរឈ្លានពានកម្ពុជាឲ្យប្រាកដ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyZbP8GI3tH4xGtSmxYlSzZ8VgIfyP5fdPrhW8BfsNPy8XjvIe8iv6uXZLADX5fFe7YBSBcf17MOGsqyBruar6ZamYWmJTjcKCc7cT53tGW4jr2j15chGlWPqP1FXbkAZjOB_bx0N04fIMKxDIyVkxA-Xc2RfqTHW8IQS5kI_9NSXzThPQTY8WmKjZvI-0/s1280/photo_2025-08-04_15-53-50%20(2).jpg

យ៉ាងណាមិញ កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk0KfbcEY1Jb4IkYGiYoczYzCOhPagS4VVfM-3FHB3aaoKGTob3XvgXqv6yonNAXKvARYPwy_joVwTiDq-P5JwDhdxkylGpqFogrMcO9to-AW-4i9w6E3mn7tPhyphenhyphenUjUn1Q-1l1rdAUJQJ3ep4Tu3_OvMXdqEDmA4tyVRAh4BbcWMtu5zMgGyUMFa8TFbAX/s1280/photo_2025-08-04_15-53-50.jpg