កញ្ញា ប៉ូគឹមថេង សុតធីតា បើទោះបីពេលនេះកំពុងជួបប្រទះបញ្ហាសុខភាពក្តីក៏បានបង្ហាញការខ្វល់ខ្វាយពីរឿងប្រទេសជាតិខណៈទម្លាយកាលពីពេលនាងប្រកួតឈុតតំណាងជាតិនៅឯប្រទេសថៃដែលមានការចង្អុលដោយក្តីមុតមាំត្រូវក្រុមការងារធ្វើបាបអត់អាហារញុំាពីរពេល។ មិនត្រឹមតែប៉ុណ្ណោះ សុតធីតា ក៏បានផ្តាំផ្ញើទៅកាន់បវរកញ្ញាជំនាន់ក្រោយប្រសិនជាទៅប្រកួតនៅប្រទេសសៀមព្យាយាមអត់ធ្មត់ឱ្យខ្លាំងព្រោះនាងធ្លាប់ជួបឆ្អែតហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkUty21I3opMrfcGZGF9fDqw7_C8eNMTVc2rP8c0oHH8QaFy7dA8CMGEXaHRn2p4ewc7ZqbU_kpky9cr9Pltm_9qkgoDEnycWrgmJSTOYqzT0Cm2mhCfu3kbvlQ8Cr3vMeoCVPqYqU8iklsDZt2ITfN2GmEgPVhJJ__ahUVXSzocaluTy4fXHZs8TJMjPS/s1776/image_2025-07-31_16-51-16%20(3).png
ថ្មីៗនេះពាក្យសម្តីរបស់ ណាវ៉ាត់ វាយប្រហារជាសាធារណៈមកកាន់ខាងថ្នាក់ដឹកនាំប្រទេសកម្ពុជាគឺពិតជាធ្វើឱ្យមនុស្សជាច្រើនកើតចិត្តខឹងសម្បារយ៉ាងខ្លាំង។ជាមួយគ្នានេះ កញ្ញា ប៉ូគឹមថេង សុតធីតា ដែលធ្លាប់តំណាងប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធីរបស់ ណាវ៉ាត់ កាលពីឆ្នាំ២០២១ បានព្រលះចាស់ដៃទៅកាន់ម្ចាស់កម្មវិធី។ សុតធីតា ក៏បានលើកឡើងដែរថា ការតស៊ូមតិរបស់កម្មវិធីខ្លួនឯងសុទ្ធតែបញ្ឈប់អំពើហិង្សា និងសង្រ្គាម ! តែភ្លើងក្នុងចិត្តម្ចាស់កម្មវិធីពោរពេញទៅដោយភាពហិង្សា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPWrXPKd_AI-y2y2r8a0sczigS_oSZIiQIwLJx9IGFeUFVAN8WasAIb2Vej3kiAaa-eaKeeQwpxKaZjM9S17iTvua_y1IPc9uo63gj2tjHYlyOHIDsy-kPNIcFiyPNHvDg69eAo4aNEn8cF-8xXFlbGW58lfHSVL0VjpzXpP2nFPaYA-nSfkUg9BBJkaD9/s2048/image_2025-07-31_16-51-11.png

ដល់ដំណាក់កាលដែលគ្មានរឿងអ្វីត្រូវលាក់បាំងមហាជនតទៅទៀត ប៉ូគឹមថេង សុតធីតា ក៏បានចែករំលែកនូវរឿងរ៉ាវពេលប្រកួតឈុតតំណាងជាតិ។ តារាស្រីរូបនេះបានលើកឡើងថា «ជំនាន់ឈុតតំណាងជាតិ គ្រាន់តែចង្អុលមុខពិននិង ខ្ញុំដាច់បាយ២ពេល ទៅយកបាយ ក្រុមការងារគេថាអស់បាយ ទាំងការពិតសល់រាបសិបប្រអប់ខ្ញុំទៅខ្វល់អីលុយមាន ទិញអីហូបខ្លួនឯង … លូវ MU បានធ្វើរឺអត់ មានអ្នកហ៊ានទៅរឺអត់ បើអត់ ទុកឱ្យខ្ញុំ ( តែសុំវេចមី២កេសទៅ ) លើកនេះមិនត្រឹមតែចង្អុលមុខទេ បើក្បាលមេក្រូបានដល់ដៃខ្ញុំហើយ ខ្ញុំធានាដាក់ឱ្យផ្អើលពិភពលោក អត់បានឱ្យតាឯងលាបពណ៌សម្តេចពុកខ្ញុំតាមអំពើចិត្តបានទេ។ ចាំអត់បវរកញ្ញាមីយ៉ាន់ម៉ានិយាយរឿងសង្រ្គាមក្នុងប្រទេសហើយចូលស្រុកលែងបាន ចុះបើខ្ញុំបាននិយាយដែរ បើបាននិយាយហើយ មិនក៏មិនទៅ លែងខ្វល់ហើយឱ្យតែបានជួយជាតិ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxPu3bMLuN5deQLLiOp9C56Hpm_hvl54KbLSO7rM9TTuIvjZaycvByUb_dGNvmRpG8J-D9YqwXmMO6Gu1BEi4ofzE-RycUI9b0X3p-9MAluL-oHrMdTbXDkGtduOtYKyFd0_bXZBvyrDVfG6uiPohlTOtuZuEauRLqauYO9FAVpzgJ_L4fgvUIS_DR8QJ_/s1605/image_2025-07-31_16-51-13%20(2).png
ក្រោយទម្លាយរឿងក្រុមការងារខាងផ្ទះលេខ២ធ្វើបាប ប៉ូគឹមថេង សុតធីតា ក៏បានផ្តាំផ្ញើទៅកាន់បវរកញ្ញាជំនាន់ក្រោយត្រូវធ្វើយ៉ាងណាប្រសិនជាទៅប្រកួតនៅប្រទេសថៃ។ នាងបានរៀបរាប់ថា «ក្នុងកាលៈទេសៈនេះបើមានបរវកញ្ញាដែលបានទៅប្រកួត តែបើមិនមានក៏អត់ទៅ គឺសុំមានសារតិចតួចផ្តាំដល់បវរកញ្ញា បើបានទៅប្រកួតនៅប្រទេសសៀមកុំខ្លាច កុំបាក់ស្មារតី បើទោះជាក្រុមការងារគេធ្វើបាបរឺជាន់យ៉ាងណាក៏ដោយ សុធីតា ជួបឆ្អែតហើយ ទី ១ កុំហូបបាយគេ វេចមីទុកហូបខ្លួនឯងដើម្បីសុវត្តិភាព ទី២ កុំផឹកទឹកគេ ទិញទឹកសុតថ្មីហែកដបផឹកខ្លួនឯង ទី ៣ វេចមី ប្រហុក ផ្អក របស់ដែកហូបកើតដាក់តាមវ៉ាលី ទី ៤ បើអាចកុំហូបបាយប្រអប់របស់ពួកគេ លុយមានទិញហូបខ្លួនឯង ទី ៥ ត្រូវរក្សាភាពរឹងមាំ មុខមាំ អង់អាច ក្លាហាន ខ្លាំងខ្លាបើទោះជាក្រុមការងារនិយាយមើលងាយ ឌឺដង ឡកឡើយយ៉ាងណាក៏ឡើយ ធ្វើធម្មតា រឹងមាំ ពេលវេលាដែលឆ្លៀតប្រម៉ូតជាតិយើងបានគឺត្រូវតែឆ្លៀតគ្រប់ពេល ហើយក្រុមការងារនិយាយឌឺដង ឡកឡឺយអីក៏ឡកទៅ ទុកសំដីពួកក្រុមកាងារដូច គីគីព្រុសទៅ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSxpn_qIB73_yP-XSenc5zPbZNhaKlMy75iFkSc2RRcOuiy6HPoAaaFgDZoazQOGFEyG-KHBlyidtzSBvZc3MpcR08GqXUDQI5TfTQg9Q1VleoMvHwdtYYMRgTvDi6vdZQXzq2-L2zjWqna5vsPwXj90JrvnA_vyGfZaQ56vAehed0NbP23vml__oCjb7X/s2048/image_2025-07-31_16-51-14.png

សុតធីតា បានលើកឡើងទៀតថាកាលជំនាន់នាងប្រលងខំទប់ដែរតែទប់អត់ចង់ជាប់ បិះពានTOP10 ហោះជាប់ក្បាលក្រុមការងារដោយសារពាក្យសំដីឡកនិងទង្វើ អង្គុយពេបមាត់ ហើយនិយាយថា Cambodia មិននឹកស្មានសោះមុខដូចអ្នកឯងចិងចេះជាប់ Top 10 ដែរ តែនាង ទប់ទាល់តែជាប់នឹង។ តារាម៉ូដែលរូបនេះថា «យើងត្រូវប្រឹងឱ្យបានជាប់ Top ដើម្បីមានឱកាសនិយាយ ជាមួយមេក្រូ ហើយកម្មវិធីក៏មានជាការ live ឆ្លៀត ប្រឹងចូល ប្រឹងនិយាយ ប្រឹងប្រកាសពីការរងគ្រោះរបស់យើង ហើយបើបានមេក្រូបានដល់ដៃហើយទុកធ្វើអីដាក់ទៅ អោយផ្អើលពិភពលោកម្តងមើល ពួកអ្នកគ្មានសិទ្ធិលាបពណ៌សម្តេចពុកខ្ញុំទេ នេះជាសារតិចតួចផ្តាំដល់បងប្អូនបវរកញ្ញាបើបានប្រកួតលើកប្រទេសថៃ»៕