បេក្ខភាពបវរកញ្ញាចក្រវាលថៃម្នាក់មានឈ្មោះថា Naruemol Phimphakdee បានបាត់បង់ភាពអៀនខ្មាសនិងសេចក្តីថ្លៃថ្នូរនៅក្នុងខ្លួនបានយំរៀបរាប់ពីទុក្ខសោកដែលម្តាយរបស់នាងតែងតែសូមទោសដែលនាងមានឈាមជ័រជាខ្មែរ។ ការនិយាយបែបនេះដោយសារតែនាងចង់បានពិន្ទុពី ណាវ៉ាត់ ហើយចង់ទូលមកុដបវរកញ្ញាចក្រវាលថៃ២០២៥។

កាលពីកន្លងមកថ្មីៗនេះពាណិជ្ជករនិងជាប្រធានកម្មវិធីសម្រស់ ណាវ៉ាត់ អ៊ីសារ៉ាក្រៃសីលបានប្រើប្រាស់វេទិកា Miss Universe Thailand បានវាយប្រហារ ចោទប្រកាន់ ថោ្កលទោសមកកាន់ថ្នាក់ដឹកនាំកម្ពុជាធ្វើមើលតែខ្លួនឯងជានាយករដ្ឋមន្ត្រីថៃ។ ចំណែកឯនាងៗដែលជាបេក្ខភាពក្នុងការប្រកួតកម្មវិធីនេះមួយចំនួនបានបាត់បង់សេចក្តីថ្លៃថ្នូរភាពអៀនខ្មាសនៅក្នុងខ្លួន លែងម្ចាស់ការលើខ្លួនឯងខំផ្គាប់ចិត្តគ្រប់បែបយ៉ាងដើម្បីយល់ចិត្តចង់បានពិន្ទុពី ណាវ៉ាត់។
ជាក់ស្តែងបេក្ខនារី Miss Universe Phuket 2025 ឈ្មោះ Naruemol Phimphakdee ហេតុតែចង់ទូលមកុដក្នុងកម្មវិធីនេះបែរជានិយាយបង្ហាញដូចជាទុក្ខសោកខ្លាំងដែលនាងមានឈាមជ័រខ្មែរ។ កាលពីឆ្នាំ២០២៤ ក្នុងពេលនាងប្រកួតកម្មវិធី Miss Grand ថ្នាក់ខេត្តហើយដឹងថាកម្ពុជាជាសហម្ចាស់ផ្ទះ បានបង្ហាញថាខ្លួនជាកូនខ្មែរកាត់ថៃ ដើម្បីឱ្យនាងកាន់តែមានប្រជាប្រិយភាពទាំងពីរប្រទេស។ លុះពេលប្រកួតកម្មវិធីបវរកញ្ញាចក្រវាលថៃ២០២៥ ដែលប្រទេសខ្មែរនិងថៃមានបញ្ហាជាមួយគ្នា នាងបាននិយាយនៅក្នុងបទសម្ភាសន៍ថា ម្តាយនាងតែងតែសុំទោសដែលធ្វើឱ្យនាងមានឈាមជ័រជាខ្មែរពាក់កណ្តាល។

និយាយទួញសោកនេះហើយបេក្ខភាពរូបនេះគឺបានបញ្ចេញធាតុពិតតែម្តងថា បើនាងបានមកុដនៅថៃនាងនឹងជួយការពារមិនឱ្យខ្មែរមកដណ្តើមអ្វីពីថៃទៀតទេ។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលរូបនេះកាន់តែគន្លើន ហ៊ានប្រមាថថ្នាក់ដឹកនាំកម្ពុជាថែមទៀត៕










