លាតសន្ធឹងលើផ្ទៃដីទំហំ៤,៦ គីឡូម៉ែត្រការ៉េ តំបន់៤.៦នៅក្បែរប្រាសាទព្រះវិហារ គឺជាតំបន់ក្តៅ ដែលថៃតែងតែចិញ្ចឹមចង់បានមកគ្រប់គ្រងអស់ជាច្រើនទសវត្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8yfymwQJOZgjzpdbPpsoUUWygfL5YzNnpAUbsj06kF3_yBLN9dkgnEyXC6j4nn_PtU2xV9QjRyUQa0Q1GhEeeKhB3tmskKzl2FD62OdX7KutEvvAyG9tvGoceOkmnuZHwNe0bW5u1lsNyFPVZnLX9mhmTuyQ_FZCwTp9Wx3qHvNmMaRzlOERq98hs1ETX/s1280/image_2025-08-01_11-57-37.png

នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទ័ពកម្ពុជាតែងតែឈរជើងខ្លាំងក្លា នៅតំបន់ចម្រៀកដីទំហំ ៤,៦គ.មការ៉េ ព្រោះតំបន់នេះ ជាស្នូលនៃការឈ្លានពានរបស់ទ័ពថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGK1nV3Qr56VaMhxp-PuBIM7hu3zQ47Xxn6Cb3ykS0WpKcGi6bJjnTE2rEMWjwZywRmT5eCl8hAUxBibWihsijiON9Zm5vmHizicu1-hzgcG8FgEKEfIbA0kiSehmzMqpZwdqdJy1BHhG662ghrYQmDdi6G9QOsd1DA5g2nIAHYGh6bsiDB8b1ol2qPFrv/s750/image_2025-08-01_11-57-40%20(2).png
បើតាមប្រវត្តិសាស្រ្ត និងផ្អែកទៅតាមឯកសារអន្តរជាតិ សុទ្ធតែបញ្ជាក់ថា តំបន់៤.៦ ស្ថិតនៅជាដែនអធិបតេយ្យភាពរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8aWNKAghON5tBguBwA9C1AI_gfOajGqssQTzdfi0vpzV17s64ZQv-Ocmgjb3bdXMNhobTsK0akmg8WRdiKOiuk-3WFMQ8XkBgbeJzwUViqHvuEKbomT8HYk9OKYEyp6ZALopxZ5u5XHg6Bq4MyFSQRBxUx9dTHHirYrCmsrNHxDgf1QtKTAzZJk6vS4b/s1220/image_2025-08-01_11-57-41.png
តំបន់នេះ ត្រូវបានថៃ អះអាងរបស់ខ្លួន ទាំងដែលមិនមានឯកសារបញ្ជាក់ ដោយមានត្រឹមតែផែនទី ដែលថៃគូសជាឯកតោភាគីប៉ុណ្ណោះ។

ថៃ ចាត់ទុកតំបន់៤.៦ ស្ថិតក្នុងទឹកដីរបស់ខ្លួន អំឡុងឆ្នាំ២០០០ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ កំណត់ឱ្យថៃត្រូវតែដកយោធាទាំងអស់របស់ខ្លួន ចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហាររបស់កម្ពុជា កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9WRGgaAqTnfQfQVwocrRdKP2HKcmFSBWnyN-80PFr6NWVF6fhBE4CLJie0-DNckY0TgysvF5G0ouM9Yd0E5O8ERivP6hq0Cxy1PXOGoS9GyPVKJaSw5AduSvZZ95TXQ5lLGmeSJAZdCLGNvu7uTSBpOS97s8PuEkRHgAS2suWdwttSdeEmp9WQg_gRuE0/s1255/image_2025-08-01_11-57-36.png

ចាប់តាំងពីពេលនោះមក ថៃ តែព្យាយាមឈ្លានពានកម្ពុជាជាច្រើនលើកច្រើនសារ ដោយពួកគេមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការ៕