ប្រទេសបារាំង គ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅខែកញ្ញាខាងមុខនេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGBaHcQs4V2-Hj4ZS0s6D2FomDqtyqf8Ko6EwE3Glo5qmyhLQUwcETVeAmt9mTKjzivzjWr07Q3DQ2SvWPaksy55L45rWtwbwxRekPBZsk478uJ3-Fzung1-oZyR7KtnoSuk9i9AHGaGqFkAlSmQo__I5BCMBqWlkY0abiu7XUzj_BWsN2BaE35MdkO7-v/s1024/image_2025-07-31_10-59-51.png

តាមរយៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងថា៖”ការសម្រេចចិត្ត ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់ប្រជាជាតិបារាំង ដើម្បីធានាឱ្យបាននូវសន្តិភាពដ៏យូរអង្វែង និងត្រឹមត្រូវនៅក្នុងតំបន់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglVmgFHMQfk04V9zgr0OkVhm4XDB10p_KxkcVWP_JTN1lmN_l3qRe_a_GCGgmS1kunNOLPtvDcGyV6QIVceQc8hDgg9TXDM1wOpFkvGt2htyVcNXt65zkmmCLInkWpzqg0qfziWabzCTNUxzIa7fTQ0M5e_5GhIIWWBSy3KxqVelev3xqGzzqlwTJHcYdm/s2401/image_2025-07-31_10-59-52.png

តាមរយៈការសម្រេចចិត្តធ្វើបែបនេះ នឹងធ្វើឱ្យប្រទេសបារាំង រងគំនាបជាខ្លាំងពីប្រទេសអ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYcVYXHOAF6TXMo2dLvry1d3GAQ9G8prF7LmHO9i3DTHzbCN-FYSh79F7FQ1r9E_4yvAdlS8md_AC8dMV_W3YoI-ndz5Ke0KosP1yJjs-yYU0UDBR9jRXRXmgM6_WIbmUvDF3pF_4ch7WdbFDvB3Swx7xRxlfo4Rpt5PFe2ez-VV2Glagl44cPD9AZVrFV/s862/image_2025-07-31_10-59-51%20(2).png

កន្លងមក សហរដ្ឋអាមេរិក បានប្រកាស ដោយប្រឆាំងជាដាច់ខាតមិនឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាឯកតោភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjApNp_-tgh5YuxX5IRVlx7WYVOJeLs3KULRmi20Reyd-5Jebazw8AjUtOgU4K34hNfgFEs5DG7sRJbCR5c9HMgkzTiZoBqigOsUiOvCapOMPHNIK5raCTcGdVmEgBkQeJBhuW3aSg4JoxflWf6DTK-SYdAsbFIOzuMbRYoe-q6RuUzpRQJr4uLqI-DDfrl/s1920/image_2025-07-31_10-59-54.png

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមប៉ាឡេស្ទីន និងអុីស្រាអែល ផ្ទុះឡើង មានតែប្រទេសអៀរឡង់ តែមួយប៉ុណ្ណោះ ដែលស្ថិតនៅក្នុងសមាជិកសហភាពអឺរ៉ុប ប្រកាសជំហរឈរខាងប៉ាឡេស្ទីន និងគាំទ្រ ឱ្យពិនិត្យឡើងវិញនៅច្បាប់ស្តីពីការបង្កើតរដ្ឋអុីស្រាអែល នៅឆ្នាំ១៩៤៨ ដែលបានធ្វើឱ្យប៉ាឡេស្ទីនដែលជាប្រជាជនម្ចាស់ស្រុក បែរជាត្រូវបាត់បង់ទឹកដី អស់ជាង៨០ភាគរយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYGGpkB8OSIDg-cowZBdc9h9F2vW_KxpDQlrz7dDqDKztXlu8naECMgx8xKPfX_1nSun0Nl1tG-Krbm7SnvAUFJ-thpgpn5Fyq6YtYq5mnX0I98etewvRpTnBz21he_M_lusOZ2VcAEXhgc0p-5RDACE9eLjVsaJ8LS7tWHEbNxTlO9N-F1uCDd_9qZcTk/s1341/image_2025-07-31_10-59-51%20(3).png