ទន្ទឹមនឹងតារាថៃបង្ហាញទង្វើហាក់ដូចជាសើចចំអកមកខាងកម្ពុជាតារាចម្រៀង ណុប បាយ៉ារិទ្ធ ថាកន្លងមកនេះយើងឱ្យតម្លៃតារាផ្ទះលេខ២រហូតលែងឃើញតម្លៃតារាខ្លួនឯង ប៉ុន្តែពេលនេះគ្មានអាយដលអ្វីទៀតទេ និងចងចាំមួយជីវិត។ តារាចម្រៀងរូបនេះក៏លើកចំណុចមួយចំនួនដែលទទួលបានពីការឈ្លានពានថៃលើកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP0XMXAOd3o5fw1lhh-FGdpjKyV68LRCPew1mdsmEUK1gslzWayQWBEdVBLTHRxVQoII-ZlnIGzv5iVAf2cw0CTuKJrRxC5n-moQWBaD8C9vuVqXjZq-bJsnzYM2K3TNAGcWpqkjdRte8v1HM-sBBaLKn9LHcLAM-nZqnAufEKLQGfJntxvyfp6h7DVfmw/s2016/image_2025-07-31_14-10-39.png
លោក ណុប បាយ៉ារិទ្ធ បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «កន្លងមកយើងឱ្យតម្លៃតារាប្រទេសនោះលើសលុបពេកហើយ រហូតពេលមើលលែងឃើញតម្លៃតារាខ្លួនឯង ។ ល្មមៗគេទៅជួលថៃ គេអត់យកយើងទេ ហើយជួលថៃអត់តថ្លៃមួយម៉ាត់ទេ ជួលហើយតថ្លៃដូចទិញនំ។ ទទួលស្គាល់អាចថាយើងមិនស្អាតដូចគេ សមត្ថភាពមិនដល់គេ តែកាលៈទេសៈនេះឃើញច្បាស់និងភ្នែកហើយ ដូច្នេះបើបងប្អូន អូនៗនៅតែស្រលាញ់តារាគេជាងតារាប្រទេសខ្លួនឯង ក៏ស្រលាញ់ចុះ ខ្ញុំមិនច្រណែន មិនអន់ចិត្តទេ តែសម្រាប់ខ្ញុំសូមគូសហើយ។ Rip no more Idol no more favorites អីទៀតទេ តែប៉ុណ្ណឹងចោះខួរចាំមួយជីវិត អត់បានញុះញុងអ្នកណាឱ្យរើសអើងជាតិសាសន៍ជាមួយខ្ញុំទេ តែពិចារណាខ្លួនឯង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3w4wcbmw5Xfrk5fH_YY5HkQ0u99YFlGwRzxkQX658kmczgW2LstFHFKX8BECKIiN3MT7CgF9AB5SJFSaFTyz2J4lPA39C-UT4zxc6aDHAIafuvzyo635l49KaNg1KU62CafXA9PsfL6706BQpoIpOq9pMifEL8rUVHmf2KiYLE9N91vqgcth4rZPj-9ig/s1280/image_2025-07-31_14-10-41.png
ជុំវិញមន្ទីរពេទ្យថៃមួយចំនួនបានប្រកាសផ្អាកទទួលអ្នកជំងឺជាប្រជាជនកម្ពុជា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានលើកឡើងថា «សៀមប្រកាសឈប់ទទួលអ្នកជំងឺកម្ពុជា កម្ពុជាប្រកាសថាឈប់ឈឺទៀត ទុកឱ្យប្រជាជនសៀមឈឺឱ្យច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjewcEacBWajDFrDpwx3sEzBpSIT7InGD_2JvWQ80emY9LyZ4Z2MawUEXxx3QYnyQAbGM2sToqyd_zDntPbgdIUJMzGXGK5mqXtmuRWM7V-yhoEdh53Ly3Xd23SLO6Z4Wm85n1ZIrLC6N6pkzM_zdfwGjHioEqHfiGzj2YsAtiH5yprFK2sxwR5GVS9VlnK/s1440/image_2025-07-31_14-10-42%20(2).png

រយៈពេល៥ថ្ងៃចាប់តាំងពីថ្ងៃទី២៤ កក្កដា ដល់ថ្ងៃទី២៨ កក្កដា ដែលថៃឈ្លានពានទឹកដីខ្មែរ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានចែករំលែកថាសង្គ្រាមមួយនេះបង្រៀនយើង៖
បណ្តុះឆន្ទៈជាតិនិយមឱ្យកាន់តែខ្លាំង។ គោរពដឹងគុណនិងកាន់តែជឿជាក់លើប្រមុខថ្នាក់ដឹកនាំកំពូល។ គោរពដឹងគុណពីវិរៈភាពរបស់កងទ័ព។ ទោះមិនបានកាន់អាវុធក្នុងសមរភូមិ តែក៏ត្រូវតែក្លាហានធ្វើសមរភូមិប្រយុទ្ធទៅតាមចំណេះជំនាញ។ រួមកម្លាំង រួមស្មារតី កម្លាំងសាមគ្គីជាតិខ្មែរ ខ្មែរតែមួយ។ មិនបោះបង់ចោលគ្នាក្នុងគ្រាលំបាក។ ក្លាហានក្នុងការបង្កើតជាសម្លេងពិតទៅកាន់ពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8F-WFdlFeFmNl1BL-m3-lMw-pbsZ01ASRByBgo107fkz351QYXnxE8I66vgNajjzWWEnqMK1xaUC1ziLhlnEvZPx8vTfigj_fKCVKlkmmE8F5e1tyFRdjzXOIjoJQt855P0nLG5wwPhxZIvz_VYj61Z3asirH1zIcOF4bDAhPOnG_I9tHgQFdKVjNlmeo/s1440/image_2025-07-31_14-10-45.png

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា «បើទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយឱ្យតែយើងរួមគ្នា ចេះស្រលាញ់គ្នា ចេះជួយគ្នា សាមគ្គីគ្នា នោះគ្មានសត្រូវណាមួយអាចយកឈ្នះយើងបានឡើយ ។ ការដឹងគុណគឺជាកាតព្វកិច្ចដ៏មិនអាចខ្វះបាន មកដល់ពេលនេះម៉ោងនេះទោះសម្លេងគ្រាប់កាំភ្លើងបានស្ងាត់ ស្ថានភាពវឹកវរបានស្រាកស្រាន្ត តែយើងនៅតែត្រូវការនៅភាពយុត្តិធម៌សម្រាប់ប្រទេសដ៏កម្សត់របស់យើង សូមឱ្យកម្ពុជាទទួលបាននៅភាពយុត្តិធម៌ សូមឱ្យពិភពលោកបែងចែកនិងកាត់សេចក្តីប្រកបដោយគុណធម៌ និង យុត្តិធម៌ រវាង ជនឈ្លានពាន និង ជនរងគ្រោះ៕