ប្រទេសម៉ាឡេស៊ី ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែតុលាខាងមុខ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីសម្ភាសន៍ជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3FjnzUKHec5J5A4ck4icpDnJoUrwSLF1lBsFQv42sQ67aowZzmg7jJx6GSvTnXwq4DtTp7BLOVCcF4S6DuuzkvjwNvSKNCd4SOxPOu9vpDDM8RKxzR8mHmnB01MAD4ilWZYhRHmn6fO__3edUyVpoeC7h2GUkeluHMbFn3uQstOzfKm8dSSS-pVnyZx1K/s1020/image_2025-07-31_15-28-56.png
លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិយាយមកកាន់សារព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក Trump បាននិយាយទូរស័ព្ទជាមួយលោកនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ដោយលោក Trump សរសើរម៉ាឡេស៊ីយ៉ាងខ្លាំងដែលបានធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ដើម្បីជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrhc_HeuebJwM7WoGovOQ5KzKamdbDlZEC8B9yXaBaXuEvur94FVPgEAaJ1OhpMctLIiWXhZqr_nyzyHQWdI3ET8ETe0FE9gqjVV_kprDPCThfCD_4JpabgCKBu7xDSim8s6f-utCNmw_2j0qsX48XcC1gaLkjZ9HtsnwX85FQRVWd6IHLu6nwP7Mui3eZ/s1110/image_2025-07-31_15-28-57.png
ក្រៅពីនេះ លោក Trump ក៏បាននិយាយជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពីពាណិជ្ជកម្ម ពន្ធទំនិញ និងការចរចាដែលកំពុងបន្តរវាងក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (MITI) ព្រមទាំងនិយាយពីតំណាងពាណិជ្ជកម្មអាមេរិក និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ។ លោក Trump បានសម្រេចចិត្តពិនិត្យមើលអត្រាពន្ធឡើងវិញនៅថ្ងៃទី១ ខែសីហា ដែលអាមេរិកកំណត់ជាមួយម៉ាឡេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs0g6g4dEtEheflZY2jqtHeRyWXowxSKW5dcKAZ6WH6UYhWlumlpaKYLt4jUJyxKalQCxCCtSqC9n03p6VnetkqNVTIMkNWYaIvSyAl5Vlx5m26pBi-TNcGYXyko5Rod4olK0YfiyYY5MWRRJLoTvFbvvQJ60KYyhXJWg2a68K2syktJJrU6AbSRqKT9p-/s1383/image_2025-07-31_15-28-55.png
ចំណែកលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ដែលកំពុងស្ថិតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅខែកក្កដា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ ក្រោមការរៀបចំរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២៥ និយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងកំណត់ថ្ងៃសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Trump មកកាន់ម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoX6aYXQEjoxtqQuUErx8ViaQSIak_hMng2coerBNjTQlTvUJM3ds8D9AweENj0_jCmS0fzpi_wneZZIKN8wLE7MpeBXbrqvLTD30LQJfi1IM3zxwlDodVW6GdumetEdF4ZdHKLWuSvYZgOlDLOW83qCrfzbrJXqhBjOVvJg-Hjiz7OFrvgPcyLqRzMXye/s1500/image_2025-07-31_15-28-56%20(2).png

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១៣ គ្រោងធ្វើឡើងស្របពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ផងដែរ ។ កន្លងមក លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនិយាយថា លោក Trump នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (Asean Summit) លើកទី៤៧ នាខែតុលាខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfKeqYZR3VKU05kg6dxTi2ZQ1aShg2wXL9cJTngswSuZ-J8VC6qR_HQfyB28qUqJG6nzgfVLrxm0a2ETpKUDi8jopxEYzCy6XBjijQnzegXTTdK1DOV-DMGpf6KuLcdkXaxHlFza_wApgBuSznXkGzNn0Gk4Ws32s6ISDdJI-h-wFuDJOiIR-7fjSVs54y/s1000/image_2025-07-31_15-28-58.png
សារព័ត៌មានម៉ាឡេស៊ីរាយការណ៍ថា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានអញ្ជើញប្រធានាធិបតីអាមេរិក លោក Trump ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ៕