ទីនីន ដែលជាម្ចាស់ប្រ៊េនល្បីឈ្មោះមួយរូបបានបង្ហាញត្រង់ៗថាលែងគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី តទៅទៀត។ ការចេញមកបង្ហាញថាឈប់គាំទ្រនេះ ទីនីន បញ្ជាក់ថាព្រោះកំហុករបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនមែនទើបតែកើតឡើងលើកដំបូង។
ស្របពេលជម្លោះព្រំដែនកម្ពុជា-ថៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺត្រូវរងនូវការរិះគន់ទាំងនៅខ្មែរនិងថៃ ប៉ុន្តែតាមរយៈការ Live នៅលើ IG កាលពីថ្ងៃទី២៩ កក្កដា បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជារូបនេះមិនខឹងសម្បារនឹងប្រជាជនកម្ពុជាឡើយគឺមានតែអរគុណជំនួសវិញដែលដាស់ស្មារតីនាងព្រោះរឿងខ្លះនាងពិតជាមិនបានដឹងពិតមែន។
ទោះបីជាពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលុប Title កម្មវិធី Miss Grand គ្រប់បណ្តាញសង្គមនិងចូលរួមសកម្មភាពជាតិនិយមប្រកាសប្រាប់ថាថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុននិងចូលរួមសកម្មភាពជួយជនភៀសសឹកក្តីប៉ុន្តែអ្នកមួយចំនួននៅតែមានចិត្តខឹងសម្បារចំពោះនាងដដែល។ 
ងាកមកកាន់ ទីនីន វិញបានបង្ហាញជាសាធារណៈលែងគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី តទៅទៀតនិងបាន unfriend នៅលើបណ្តាញសង្គមផងដែរ។ កាលពីយប់ថ្ងៃទី២៩ កក្កដា ទីនីន បានចែករំលែកបន្តពីការបង្ហោះរបស់ ចំប៉ីខ្មៅ រៀបរាប់អំពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា «ខ្ញុំអត់លើកលែងទេ ចេះថៃ ពួកថៃស្គាល់ទៀតតែសំងំឱ្យពួកថៃដៀលខ្មែរកប់ៗមាត់។ មិនមែនលើកទី១ទេ គឺ បិទភ្នែកឱ្យគេដៀលច្រើនលើកច្រើនសារ.. ខ្ញុំខ្ជិលរៀបរាប់ បងប្អូនខ្មែរដឹង»។ ទីនីន បានបញ្ជាក់ចុងក្រោយថា «ពីថ្ងៃនេះខ្ញុំសុំអត់គាំទ្រ unfri ចោលតាំងពីថ្ងៃដំបូង ប្បាយហ្អាយអរគុណ»។

គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយយ៉ាងម៉ឺងមាត់អំពីគោលជំហររបស់ខ្លួនប្រសិនជានាងឈ្នះមកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក៏នាងមិនទៅប្រកួតនៅលើទឹកដីថៃជាដាច់ខាន ហើយប្រសិនបើជាមានកម្មវិធីនៅប្រទេសថៃក៏នាងនឹងមិនចូលរួមដែរ៕










