ដំណឹងផ្លូវការពីឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារថ្លែងទៅកាន់អនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ដែលចុះទៅពិនិត្យតាមព្រំដែន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះបានធ្វើឱ្យប្រជាជនកម្ពុជា អ្នកសិល្បៈជាច្រើនរូបដូចជា នរិទ្ធ វីរៈនិច្ច ភរិយាតារាចម្រៀង កែវ វាសនា រួចទាំងអ្នកជាច្រើនទៀតបានបង្ហាញនូវការឈឺចាប់យ៉ាងខ្លាំងចំពោះទង្វើឃោឃៅរបស់កងទ័ពថៃ។
.png)
មេទ័ពកម្ពុជា ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងដោយការឈឺចាប់ជាទីបំផុតចំពោះទង្វើដ៏កង្វក់របស់កងទ័ពថៃដែលបានប្រើកលល្បិចរបស់ខ្លួនដោយទាហានថៃបានធ្វើដើរមកចាប់ដៃ ជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ រួចហើយទាហានថៃលោតចេញពីព្រៃមកភ្ជង់ចាប់ខ្លួនតែម្តង។ ទាហានថៃបានប្រើកលល្បិចរបស់ខ្លួនចាប់ទាហានខ្មែរ២០នាក់ហើយក្នុងចំណោមនោះមានទាហាន១នាក់រត់គេចខ្លួនបាននិង២នាក់ទៀតសង្ស័យថាត្រូវបានបាញ់សម្លាប់។ លោកបានបន្តទៀតថា តើអស់លោកឈឺចាប់ទេ, នៅពេលមានបទបញ្ជាឈប់បាញ់ហើយ តែគេបែរជាប្រើល្បិចអាក្រក់បែបនេះ?
ដំណឹងដែលទាហានថៃចាប់ទាហានខ្មែរ២០នាក់នេះបានធ្វើឱ្យប្រជាជនកម្ពុជាបាន បង្ហាញការឈឺចាប់យ៉ាងខ្លាំងចំពោះកលល្បិចរបស់ថៃ ខណៈដែលប្រទេសមួយនេះបានបំពានបទបញ្ជាឈប់បាញ់។
មិនខុសពីប្រជាជនទូទៅនោះទេតារាចម្រៀង នរិទ្ធ នៅពេលបានដឹងដំណឹងនេះហើយបង្ហាញនូវការឈឺចាប់ខឹងសម្បារយ៉ាងខ្លាំង។ លោកបានសរសេរនៅលើហ្វេកប៊ុកផ្ទាល់ខ្លួនថា «ថោកទាប JM ហើយ»។
តារាចម្រៀង វីរៈនិច្ច វិញបានសរសេរថា «យុគ៩ តិចទៀតដឹងហើយ ផលកម្មមកពិតៗអាថៃ »។ ភរិយាតារាចម្រៀង កែវ វាសនា បានបង្ហោះថា «ដឹងរឿងច្បាស់គឺឈឺចាប់ណាស់អាសៀមមហាថោកគ្មានលេខដាក់»៕










