DJ Koo ប្តីជនជាតិកូរ៉េរបស់តារាសម្តែងតៃវ៉ាន់ Barbie Hsu ឬទស្សនិកជននិយមហៅថា សាន់ឆាយ បានធ្វើឱ្យទស្សនិកជនមើលហើយស្រណោះយ៉ាងខ្លាំងបន្ទាប់ពីគេបានឃើញរូបភាពលោកទៅលេងផ្នូររបស់ប្រពន្ធខ្លួនស្ទើរតែរាល់ថ្ងៃ។.png)
កាលពីខែកុម្ភៈ ឆ្នាំ២០២៥ តារាសម្ដែង តៃវ៉ាន់ Barbie Hsu បានទទួលមរណភាពភ្លាមៗ ដោយសារជំងឺរលាកសួតអំឡុងពេលធ្វើដំណើរទៅប្រទេសជប៉ុន។ មរណភាពរបស់ Barbie Hsu ធ្វើឱ្យមហាជនភ្ញាក់ផ្អើល។ ជាមួយគ្នានេះដែរ ស្វាមីបច្ចុប្បន្នរបស់ Barbie Hsu ដែលជាតន្ត្រីករកូរ៉េ DJ Koo ក៏បានបាត់បង់កម្លាំងចិត្តបន្ទាប់ពីការស្លាប់របស់ភរិយា។
.png)
កាលពីពេលថ្មីៗនេះមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបង្ហាញពីស្ថានភាពជំងឺរបស់ DJ Koo បានធ្វើឱ្យមនុស្សជាច្រើនខូចចិត្ត។ DJ Koo ត្រូវបានគេនិយាយថាបានទៅលេងទីបញ្ចុះសព Jinbaoshan នៅទីក្រុង New Taipei កោះតៃវ៉ាន់ ជាកន្លែងដែល Barbie Hsu សម្រាកនៅទីនេះស្ទើរតែរាល់ថ្ងៃក្នុងរយៈពេល ៥ខែកន្លងមកនេះ។សាក្សីបាននិយាយថា DJ Koo បានបន្តស្នាក់នៅក្បែរផ្នូរ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំង និងកំដៅខ្លាំងក៏ដោយ។
អ្នកប្រើប្រាស់បណ្តាញសង្គមក៏បានបង្ហោះរូបថតរបស់ DJ Koo អង្គុយតែម្នាក់ឯងនៅលើកៅអីបត់ផងដែរ។ ស្បែកខ្មៅស្រអាប់របស់លោកបានបង្ហាញសញ្ញានៃការចំណាយពេលច្រើននៅខាងក្រៅពេលទៅមើលផ្នូររបស់ Barbie Hsu បន្ទាប់ពីនាងស្លាប់។
នៅក្នុងខែកុម្ភៈ បន្ទាប់ពីព័ត៌មាននៃការស្លាប់របស់ Barbie Hsu ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា DJ Koo មានការសោកសៅ។ លោកមិនបានទទួលទូរសព្ទណាមួយពីគ្រួសារ ឬមិត្តភ័ក្តិរបស់ខ្លួន ហើយក៏គ្មានអ្នកណាដឹងថាលោកនៅទីណាដែរ។ មកដល់ពេលនេះ DJ Koo បានផ្អាករាល់សកម្មភាពសិល្បៈ និងចូលនិវត្តន៍ដើម្បីកាន់ទុក្ខភរិយា។
ក្នុងលិខិតមរណទុក្ខរបស់ភរិយា DJ Koo បានបញ្ជាក់ថា៖ «ពេលនេះខ្ញុំឈឺចាប់យ៉ាងខ្លាំង អារម្មណ៍ថាបេះដូងខ្ញុំឈឺចាប់ណាស់ ខ្ញុំលែងមានកម្លាំង ឬចង់និយាយអ្វីទៀតហើយ។
ពេលវេលាដែលខ្ញុំចំណាយជាមួយ Barbie Hsu គឺមានតម្លៃខ្លាំងណាស់ ជាអំណោយក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំជឿថាបេសកកម្មចុងក្រោយរបស់ខ្ញុំគឺការពារគ្រួសារដែល Barbie Hsu ស្រលាញ់ខ្លាំងណាស់»។ DJ Koo ត្រូវបានគេរាយការណ៍ថាស្រកអស់១២គីឡូក្រាមដោយសារទុក្ខសោកនៃការស្លាប់របស់ភរិយា។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានបង្ហាញថា DJ Koo បានទៅការិយាល័យអចលនទ្រព្យមួយនៅជិតទីបញ្ចុះសព Jinshanbao ប្រហែល ២ ខែមុន ដើម្បីរកមើលផ្ទះនៅក្បែរនោះ។.png)
Barbie Hsu និង DJ Koo បានជួបគ្នាដំបូងក្នុងឆ្នាំ ១៩៩៨។ ពួកគេបានណាត់ជួបគ្នាប្រហែលមួយឆ្នាំ មុនពេលបែកគ្នាដោយសារតែការរឹតបន្តឹងរបស់ក្រុមហ៊ុន។ក្នុងឆ្នាំ ២០១១Barbie Hsu បានរៀបការជាមួយអ្នកជំនួញ Wang Xiaofei ខណៈដែល DJ Koo បានជ្រើសរើសនៅលីវ។ បន្ទាប់ពីការលែងលះរបស់តារា DJ Koo និង Barbie Hsu បានជួបគ្នាជាថ្មី។
អ្នកទាំងពីរបានសម្រេចចិត្ត «រៀបការ» នៅឆ្នាំ ២០២២ បញ្ចប់នីតិវិធីចុះបញ្ជីអាពាហ៍ពិពាហ៍ និងរៀបចំពិធីតូចមួយដោយមានការចូលរួមពីគ្រួសារទាំងពីរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Barbie Hsu ស្ទើរតែមិនដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្សាន្ត។ នាងផ្តល់អាទិភាពដល់ជីវិតគ្រួសារដ៏សុខសាន្តជាមួយស្វាមីជនជាតិកូរ៉េរបស់នាង៕










