នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍អបអរសាទរដែលកម្ពុជា-ថៃបានសម្រេចកិច្ចព្រមព្រៀងលើបទឈប់បា.ញ់ ហើយជប៉ុនបានសរសើរសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ដែលជំរុញការចរចារវាងប្រទេសទាំងពីរដោយជោគជ័យ ។ ជប៉ុនមើលឃើញថា កម្ពុជា និងថៃ មានសារៈសំខាន់បំផុតចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទូទាំងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLHMOHHsGWP0KuN7OIue9OAuCYbzhcmfmYb0vEM5PYm5JvTzMotFgpWKuAqLO-SZKf2_2quvjOUUkgdISIH5kxBQ6q2FKtfXUkSZIscG9sSKWH5AXrz9mI6AWmDM9-dhRI6-rOlaZuEJXzE4BBbR9OoNDOKYKWjzYPiAMNMuc7zcTW06mK4k0L7LIZGZO/s830/image_2025-07-29_10-45-56.png

ស្ថានទូតជប៉ុនប្រចាំប្រទេសថៃបានបង្ហោះសេចក្តីថ្លែងការណ៍ក្នុងហ្វេសប៊ុកផ្លូវការឈ្មោះ «Embassy of Japan in Thailand» នៅថ្ងៃទី២៩ ខែកក្កដា ស្តីពីកិច្ចព្រមព្រៀងលើបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក អិវ៉ាយ៉ាក ថាខេឈិ បញ្ជាក់ដូចខាងក្រោមនេះ ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03Vnd2rsj4jyDzXfLVZ_JyfJUai7-1UryjQ7JHKMG2_1CvTQTjj1aOMRHjk6eDA8SuJl3OXa65pH8-c_Yv1SN5YdXA5lQi4SPbhOSKs2fho20pvuBZnO6Gcsj_L2p4oYCQyNd67HV7R0LimAP05aAkg07DfZ1uT1h90avQL-fx4ZYIGkSk3lnj5Kgr8cV/s1360/image_2025-07-29_10-45-55.png

១-រដ្ឋាភិបាលជប៉ុនដឹងច្បាស់អំពីសារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការល្អរវាងកម្ពុជា និងថៃ ដែលមានសារៈសំខាន់យ៉ាងខ្លាំងដល់សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទូទាំងតំបន់ ។ ហេតុនេះ រដ្ឋាភិបាលជប៉ុនបានព្យាយាមជំរុញឱ្យប្រទេសទាំងពីរកាត់បន្ថយភាពតានតឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOLPq9GKv7WMInK5UMg8klwX6ME_rs1lqgx2Nq8BY5uKpIV8PXuQz_P1UBzKN71Oqj85o0wigu2bzmrBy8Pi4CidCJrDNiQkui4vZdPiN1GlzjbI7vdYF8H5WKUYouGDUVXZC-qEVT12UMdZ4SUx9vosac7W_uGY-CYIwJGnzkt1tG4XJSuUmp-izHUmCH/s1284/523386173_732263532875840_4807940439594811575_n.jpg

២-រដ្ឋាភិបាលជប៉ុនរីករាយយ៉ាងខ្លាំងដែលកម្ពុជា និងថៃបានព្រមព្រៀងគ្នាប្រកាសឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ និងសូមសរសើរប្រទេសម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាពិសេសនេះ ។ ជប៉ុនក៏សូមសរសើរអាមេរិក និងមន្ត្រីពាក់ព័ន្ធការទូតដែលបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឱ្យការចរចាលើកនេះទទួលបានជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOfZ4Zvo8Ln1-SqWyF_pVJANorgx5Viv1D1oUU22VSzqAicBOUDxE0mUrtEbgLbwsXk38HsCl_ikQWpjPcRd5Q5o9FrZtt5KirpDO_IPFyW4B1wTEmCT7-e47y6gdaFUxn53FEcUIpAxFIe7vn4WLhGE5QOiJceah26EFOvM_aJ-YTFYD2exgtcUPkerJh/s770/image_2025-07-26_08-21-41%20(2).png

៣-រដ្ឋាភិបាលជប៉ុននឹងព្យាយាមជំរុញឱ្យកម្ពុជា និងថៃកាត់បន្ថយភាពតានតឹង រួមទាំងគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់បញ្ចប់ដោយជោគជ័យ ដោយជប៉ុននឹងសហការជាមួយប្រទេសពាក់ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWA6MQSNC4avpFxL-6tHjtqrFTBu3Ri4Fcsj01olXQnIxKOIrRlneLGJGtkkwKreskyLDb6B_Sk_ysekbUT472I-o53kXeV-XV_3zJydoBAn-6M23Lc1SSPFCDa7oby0McATOya6F6DcXze38kXprn0Un0cqbfHrKvDUC2hjGxsRO1VAfytYINNuemJlXW/s1000/image_2025-07-26_08-21-42.png

គួរបញ្ជាក់ថា ក្រោយពីបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃចូលជាធរមាន ឃើញថាមានការអបអរសាទរជាបន្តបន្ទាប់ពីប្រទេសនានា ដូចជា ៖ អាមេរិក ចិន បារាំង ជប៉ុន អង់គ្លេស និងសហភាពអឺរ៉ុប ៕