ថៃ៖ មេបញ្ជាការកងទ័ពជើងទឹកថៃ បានប្រកាសនារសៀលថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថានឹងគ្រប់គ្រងសមរភូមិមុខកងទ័ពជើងទឹក ដោយចាប់ផ្ដើមប្រមូលផ្ដុំកម្លាំងនៅរសៀលថ្ងៃនេះ ខណៈប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៣ និងតំបន់ទេសចរណ៍ចំនួន ៣ នៅព្រំដែនភាគខាងកើតនឹងត្រូវបិទ ១០០ ភាគរយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងថា បន្ទាប់ពីអគ្គមេបញ្ជាការនៃកងយោធពលភូមិន្ទថៃ បានបញ្ជាឱ្យប្រើប្រាស់ផែនការ “ចក្រាផុង ភូវ៉ាណាត” នោះ សេចក្តីរាយការណ៍ព័ត៌មានពីអង្គភាពសន្តិសុខ កម្លាំងការពារព្រំដែនខេត្តចាន់ថាបុរី និងត្រាត ដែលជាកងកម្លាំងការពារព្រំដែនមួយរូប បាននិងកំពុងត្រៀមកម្លាំងដើម្បីរង់ចាំបញ្ជាជាបន្ទាន់ ទាំងផ្លូវគោក និងផ្លូវទឹកតាមដែនសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4MST6vtvGgVhZZQN4qwSiP-l28xqO6Pk9jXPv_qvNc-TgxhdRBdws1cI2PwZEv3lxxwbNhp6v6jeePaMvxUzyyT_3huoqg2pkPwEY7n6-81S_Utp0Ewz3RUZub3tqDOz_JYIsg5zYSsTsujjpoQ08Np7K0ij1IoIKeW0YwMIJBsmdaS5YvcG4bZanT36X/s900/photo_2025-07-24_15-13-08.jpg
ថ្ងៃនេះនៅម៉ោង 2:30 រសៀល ឧត្តមនាវីឯក Chiraphol Wongwit មេបញ្ជាការកងទ័ពជើងទឹកថៃ បានប្រកាសថាខ្លួននឹងធ្វើដំណើរទៅទីតាំងសមរភូមិ ដើម្បីបញ្ជាកងទ័ពដផយផ្ទាល់នៅក្នុងបេសកកម្មនេះ។ បច្ចុប្បន្ននេះ ច្រកព្រំដែនទាំង៣ រួមមាន បានឡែម ប៉ាក់កាត និង ហាកឡឹក ព្រមទាំងច្រកឈប់សម្រាកចំនួន ៣ រួមមាន Ban SapTari, Ban Suan Som និង Ban Bueng Chanang,ត្រូវបានបិទបញ្ជាឲ្យបិទទាំងស្រុង។

គួរបញ្ជាក់ថា រហូតដល់រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតែបន្តនៅឡើយទេ នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងទាំងស្រុងនៅប្រាសាទតាមាន់ និងតាក្របី បន្ទាប់ពីវាយបណ្តេញកងទ័ពថៃឱ្យដកថយ នេះបើតាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខកម្ពុជា៕









