ប្រទេសអៀរឡង់ ៖ រដ្ឋាភិបាលអៀរឡង់មានគម្រោងចែកប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ជាង៩ម៉ឺនដុល្លារ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋទៅរស់នៅតាមកោះជាអចិន្ត្រៃយ៍ និងបង្កើនចំនួនពលរដ្ឋលើកោះ ហើយរដ្ឋាភិបាលក៏បានបង្កើតគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ភាពងាយស្រួលផ្សេងៗ ដូចជា ៖ តភ្ជាប់បណ្តាញអ៊ីនធើរណេតល្បឿនលឿន មានទឹកស្អាត និងផ្លូវធ្វើដំណើរ ប៉ុន្តែពលរដ្ឋត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipKVPadMZ40QbDcbU4jWd2eG8zmAJJ2BapwB5k02KicWLH1DgdiJUE4Bdf50K3VhwgY5AsS9EeQkDhLrstngV8yz4Gv7BLRv-XEFEuaMVO5Yva56KuxjNH5AUhq0UjAKTXzKmorO6FzfjhzjAbuSgbp7f_UajbQG4y-y22G7-4qKiqlsphKRyLpZAjXQiC/s1350/image_2025-07-22_16-35-55.png

ប្រទេសអៀរឡង់មានកោះប្រមាណ៣០ ដែលស្ថិតនៅក្បែរៗគ្នា មានពលរដ្ឋរស់នៅ ហើយកោះនីមួយៗមានស្ពាន និងផ្លូវសម្រាប់តភ្ជាប់ជាមួយកោះធំ ។ រដ្ឋាភិបាលអៀរឡង់ឱ្យដឹងថា កោះនៅឆ្នេរសមុទ្រ និងទីប្រជុំជនលើកោះ គឺជាផ្នែកមួយនៃតំបន់ជនបទរបស់អៀរឡង់ ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏ពិសេស និងសំខាន់របស់ពលរដ្ឋអៀរឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjphQrB7KmgDvtu9kucPG9jMiY2pcQJt3LKxKbIwcsMkSPZF6EdtMOUEC5JPFe3UENCn32gPgLagbfKoFPhNlIXdUxFntusRscavru8a3DfLaVD3urv_1actpa7nceQ-3B83E3uGVFvpB2zi5Zu4YYEN1PJ8j68ivs6FHvLhrbbeW8qvlESWHehGwnd42zI/s6650/image_2025-07-22_16-35-56.png

រដ្ឋាភិបាលអៀរបានបង្កើតគម្រោងឈ្មោះ «Our Living Islands» ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋផ្លាស់ប្តូរទីលំនៅទៅរស់នៅតាមកោះឆ្នេរសមុទ្រ ឬកោះនៅក្បែរៗក្នុងគោលបំណងបង្កើនចំនួនពលរដ្ឋលើកោះ តាមរយៈការផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ជាង៩ម៉ឺនដុល្លារ សម្រាប់ឱ្យពលរដ្ឋទិញលំនៅឋាន និងជួសជុលលំនៅឋានចាស់លើកោះដែលត្រូវបោះបង់ចោល ។ ប៉ុន្តែរដ្ឋាភិបាលបានដាក់លក្ខខណ្ឌមួយចំនួន គឺពលរដ្ឋត្រូវទិញលំនៅឋានសាងសង់នៅមុនឆ្នាំ១៩៩៣ និងត្រូវបោះបង់ចោលរយៈពេលមិនតិចជាង២ឆ្នាំ ។ ក្រៅពីនេះ ពលរដ្ឋត្រូវទិញលំនៅឋានសម្រាប់រស់នៅតែប៉ុណ្ណោះ ពុំអាចធ្វើជាកន្លែងស្នាក់នៅបណ្តោះអាសន្នទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5C0_iR2k9gM0fR5qJfB370m06jhNmooZ31OfFaoJ2MY45gJen6f2PE8rx6meWxRZ3iSsxMVjLl6I7b2IZkZyZbHGI2z_RUllqaqUFw9davzv6n39lSbTc6TTX6Lg1Dzp8P679eiOio9IpFnUrL6ZSpD6co0kBhNr7cuX9H1mlzM8SC-VKotT5w_oG8czp/s1920/image_2025-07-22_16-36-22.png
កាលពីឆ្នាំ២០២៣ លោកស្រី Heather Humphreys អតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិយាយថា ការបង្កើតគម្រោង «Our Living Islands» ដើម្បីគាំទ្រទីប្រជុំជន និងពលរដ្ឋរស់នៅលើកោះឆ្នេរសមុទ្រ ដោយពួកគេអាចកែលម្អ ឬជួសជុលលំនៅឋាន កែលម្អសេវាសុខភាព និងការអប់រំ ។ ពលរដ្ឋនៅលើកោះអាចតភ្ជាប់បណ្តាញអ៊ីនធើរណេតល្បឿនលឿន ហើយរដ្ឋាភិបាលបានផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាងដើម្បីទាក់ទាញ និងបង្កើនចំនួនភ្ញៀវទេសចរ ក៏ដូចជាលើកកម្ពស់និរន្តរភាពសហគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigzCcywil3NuDESJoC5lvOhch8IAQJSirdM0IFxhZiZGBXD3M7WtfEriod6-CpbCgvh3sBf9tY6FckELgCK_olbPKiTalxrjnNupoXvdfCdCiMciMORIXQsxwHo3CdZgpn1hAtys69o4A5fBM8s27nBrypA2jb0S8BxGGhJZPDzsgSbouekpuQUrSM-E5I/s1152/image_2025-07-22_16-36-23.png

លោកស្រី Humphreys និយាយថា ៖ «យើងធ្វើឱ្យប្រាកដចិត្តថា កោះរបស់យើងនឹងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដូចជា ៖ មានទឹកស្អាតប្រើប្រាស់ ផ្លូវធ្វើដំណើរងាយស្រួល អ៊ីនធើរណេតល្បឿនលឿន និងកំពង់ផែ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យពលរដ្ឋរស់នៅលើកោះអាចធ្វើការពីចម្ងាយ (Work from Home) ។ យើងត្រូវតែប្រាកដចិត្តធ្វើយ៉ាងណាឱ្យពលរដ្ឋអាចរស់នៅក្នុងសហគមន៍របស់ពួកគេ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3cQ72LT4wgFFJOPEcT9osh8qlv2EabdPObZRh1sIAg0XeYlGNDvClgj61HTT-WUSFDhZqXQQwA9QSHEyDqYFqfXGa7FeHJhAP_gkpO1aec3nVSCdq6wXou5O5th8qaWC5b2tApzfEbxU5WpmERtRHPvf8GxI2Gx-Le8H7Uy5NlnD3v6fHmN13BEKJyLJG/s1170/image_2025-07-22_16-36-24.png