ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ TNN រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានស្នើកម្ពុជាសហការជាមួយថៃបើកព្រំដែនឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនរវាងប្រទេសទាំងពីរដើម្បីកុំឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មក្នុងតំបន់ ពីព្រោះថៃពុំបានបិទព្រំដែនទេ ថៃគ្រាន់តែអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងគោលបំណងការពារឧក្រិដ្ឋកម្មឆ្លងដែន ។ ហេតុនេះ ថៃសូមអំពាវនាវឱ្យកម្ពុជាសម្របសម្រួលម៉ោងបើក-បិទព្រំដែនស្របគ្នាជាមួយថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8AGQ0Xu0v13LjPLQJBIG4hZtKcDiwvAv0c0ZI1mgJTYgGaicR34Mw4MPwcfBpjABkUTO4_IM1mWrng7BF5-GLIJ2xmsRfUhvt-WrrlhBAuR_lfOSSMvDg4jiqLIadjVArk2NuKhUIfgSqu03HvEe7gcvjUOk1cHdUNIUkx8gWRQHwOsjIyeEmTLzZn-Aa/s1280/522791068_724414810518625_2464480865511691318_n.jpg

ការស្នើកម្ពុជាបើកព្រំដែនតាមម៉ោងកំណត់ស្របគ្នា គឺក្រោយពីពេលថ្មីៗនេះ កងទ័ពថៃបានបើកច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកដោះដូរទំនិញមួយចំនួននៅខេត្តចំនួន៣ រួមមាន ៖ ខេត្តស្រះកែវ ចាន់បុរី និងត្រាត ដើម្បីឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងដែនមកកម្ពុជា និងអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាអាចឆ្លងដែនមកទិញទំនិញថៃតាមម៉ោងកំណត់របស់ច្រកព្រំដែននីមួយៗ ។ តាំងពីកងទ័ពថៃបិទព្រំដែនធ្វើឱ្យឈ្មួញនាំចេញទំនិញថៃរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារពួកគេពុំអាចនាំចេញទំនិញមកកម្ពុជាតាមផ្លូវគោក ហើយប្រើប្រាស់ផ្លូវទឹកសម្រាប់នាំចេញដែលចំណាយដើមទុនខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOAeOmjzYDiex7Gop6_NhE9-HGyw_IFFlAZ-_t9bvbs150QM37E-MVu1shDyxaqw2vrGPQrXIRFFjNDJPSEKgeul5z0stm66y1LPZDFESN4p_dZklXtRaNWUTkISXaXDm0GYXv6uqVyF6vjQ5kbliDEthoYLYSiWgTX2jxW9nmGmpCzziKujrjReytvJTJ/s1000/image_2025-07-21_15-43-33.png

អ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អគ្គនាយករងនៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យរងក្រសួងការបរទេសបាននិយាយក្រោយកិច្ចប្រជុំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា ស្ថានការណ៍នៅតាមច្រកព្រំដែនមានភាពស្ងប់ស្ងាត់ ប្រទេសថៃពុំបានបិទព្រំដែនទេ គ្រាន់តែអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីការពារឧក្រិដ្ឋកម្មឆ្លងដែន ថៃអនុញ្ញាតឱ្យឆ្លងដែនតាមគោលការណ៍មនុស្សធម៌ ។ ហេតុនេះ ថៃសូមអំពាវនាវឱ្យកម្ពុជាសម្របសម្រួលបើក-បិទព្រំដែនតាមពេលវេលាស្របគ្នាជាមួយថៃដើម្បីកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5RssCqe31CoxTiGh5_7AOf0BBTGm7t3ar2x_d4bc2QkPsv5oRj2Pubq2x1ngfJSzYlyL6i4-uYVNnjkfS0OmYgY4JnUgn5Jbe9HoaXga5-fYhwX6mhaje-7uaEJTDpwQY1QHMkt9YPH_Wy6jk0kxhOqZAjI0LB2Qy5HA72Vw1xmwh0odO9syRRuzOSOaF/s1440/image_2025-07-21_15-43-34.png

អ្នកស្រីបន្តថា បើកម្ពុជាមានភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហា គឺវាជារឿងល្អប្រសើរ និងជាសញ្ញាវិជ្ជមាន ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក៏បានពិភាក្សាពីផលប៉ះពាល់ដល់អាជីវកម្មបរទេស និងអាជីវករថៃ ដោយសូមឱ្យកម្ពុជាមើលឃើញពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ដែលជាតំបន់សេដ្ឋកិច្ចមានស្ថិរភាព និងសក្តានុពលវិនិយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3wWA5UdYFzZOyC_vNGWGisSFBe2DCtnWFmkV-1ljwcEubcABYbn8Y2Fm_fQXiypHO0BZXBah8TLMVq-3A9ia1-HutrEt_HIouqPPR5-bNsNJ-Fod5zg5DU0ZxbA5TzBThW1W7tzNMujkluJUd41OtyyWz9nWwmI37QusEGs0s4nIQSbgYjnYFYk8_NY2_/s1280/image_2025-07-21_15-43-35%20(2).png

កិច្ចប្រជុំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានជ្រាបពីវិធានការជួយសង្គ្រោះពលរដ្ឋ និងផលប៉ះពាល់នៃការគ្រប់គ្រងអាជីវកម្ម រួមទាំងអ្នកជំនួញបរទេស ដោយសូមឱ្យកម្ពុជាយល់ថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកពេលនេះ គឺប្រទេសជិតខាង និងប្រទេសសមាជិកអាស៊ានត្រូវតែមានប្រយោជន៍រួមគ្នាដើម្បីលើកកម្ពស់សហគមន៍អន្តរជាតិ ។ តំបន់អាស៊ានមានសន្តិភាព និងជាតំបន់គួរឱ្យវិនិយោគ ដូច្នេះ ការបិទព្រំដែនដោយគ្មានមូលហេតុ និងការផ្អាកនាំចូលទំនិញនឹងប៉ះពាល់ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwAzS_Qv6Yb5GQwJBMBuCcHh8-Uzpr1br1t0vQbYu9RQiJ5WrJ4QPHr6XLQ7w1mCG-Q0D8nBqEBg8QyAISstgcTgxg5rfOZFQnG8OM6VuuiculXcREyevjkD-JzolnkDm08gXb9lHgjSvAAE3i7Jg4-Lo9lJ-acn2-puWU2KqZ0nvU2g-PUBwwG-1dEwaf/s1080/image_2025-07-21_15-43-35.png

គួរបញ្ជាក់ថា កម្ពុជាពុំបានបិទព្រំដែនមុនឡើយ គឺកងទ័ពថៃបានបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគី ដោយពុំជូនដំណឹងមកកម្ពុជា ក្រោមហេតុផលទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនតាមគោលនយោបាយរដ្ឋាភិបាលថៃ ។ រដ្ឋាភិបាលថៃលើកឡើងថា កម្ពុជា គឺជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំលើពិភពលោក ទើបថៃចាំបាច់ត្រូវបិទព្រំដែនដើម្បីបង្ក្រាបបទល្មើស ។ តាមពិត ឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមានទីតាំងនៅថៃខ្លួនឯង ដែលជនបរទេសរាប់ពាន់នាក់ត្រូវបានជនខិលខូចបោកប្រាក់ឱ្យមកធ្វើការនៅថៃ ប៉ុន្តែរដ្ឋាភិបាលថៃពុំអាចបង្ក្រាប និងលាបពណ៌កម្ពុជា ៕