ទំនាក់ទំនងរវាង Zhao Lusi និងក្រុមហ៊ុនគ្រប់គ្រងហាក់បង្ហាញសកម្មភាព មិនស៊ីសង្វាក់គ្នាធ្វើឱ្យទស្សនិកជនសង្ស័យថាភាគីទាំងពីរកំពុងតែតានតឹងដាក់គ្នា។ ទោះយ៉ាងណាអ្នកគាំទ្ររបស់តារាស្រីរូបនេះសង្ឃឹមថានាងនឹងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនប្រកបដោយសន្តិវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9xtdCmA6WYQM6ACKIyiGxE2-gFhPve_otHbnVKZCMm22xZAbuvtnUeP2IS2HUrDcQDgCVseEIaNOYgoK178WyiHtM5I8ARA0EM41mNR3oCTfTl67QXD5-MXHWn5r0_Z-TjctF-kkOsmnwvVnFlipSx97soDut3sEJgJlAGSOkUOXlxoDCzP07HM6OJIoH/s1620/image_2025-07-10_10-55-22%20(2).png

ថ្មីៗនេះ អ្នកគាំទ្របានរកឃើញថា Zhao Lusi បានលុបការផ្ទៀងផ្ទាត់របស់ក្រុមហ៊ុនគ្រប់គ្រងចេញពីគណនី Xiaohongshu របស់នាង។ នេះបានធ្វើឱ្យមានការសង្ស័យអំពីការបញ្ចប់កិច្ចសន្យារវាងនាងនិង Galaxy Cool Entertainment) ហៅកាត់ថា GC Entertainment (។ភ្លាមៗនោះ សារព័ត៌មានដ៏ល្បីមួយក្នុងប្រទេសចិនបានទាក់ទងទៅក្រុមហ៊ុនខាងលើដើម្បីបំភ្លឺព័ត៌មាននេះ។ ក្រុមហ៊ុនបានឆ្លើយតបថា៖ «មិនមានការបញ្ចប់កុងត្រាជាមួយ Zhao Lusi ទេសូមអរគុណ»។ដូច្នេះហើយអាចបញ្ជាក់បានថាតារាស្រីរូបនេះ នៅតែដំណើរការក្រោមការផលិត GC Entertainment។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPAxLvEwgDCvjuXw-wnNY_BKkSHQD7y1IKDKWdsVc9KK3ZLsh5geqkmkBQo0bon6ZEF7Sqbxrtjd4S_cIA2g2qrnYrD0gMcrv5QCw-4GKd7wpRZr5bFgJyRLUjfl4eIjNvmfZZ2pvQAQwnBbZ6qg8-E0jWpqwXp98_IPEv_u6igM4HM49v6ezbB-VUcb9m/s2048/image_2025-07-10_10-55-24%20(2).png

កន្លងមកមានប្រភពជាច្រើនបានបង្ហើបថា Zhao Lusi ចង់បញ្ចប់កុងត្រា និងស្វែងរកគោលដៅថ្មី។ ទោះជាយ៉ាងណាក៏ដោយ GC Entertainment មិនងាយនឹងបោះបង់ Zhao Lusi ទេ ព្រោះនាងគឺជាអ្នកសិល្បៈដ៏ល្បីល្បាញម្នាក់នៅក្រោមការគ្រប់គ្រង របស់ពួកគេ។ឧបទ្ទវហេតុរវាង Zhao Lusi និងក្រុមហ៊ុនគ្រប់គ្រងរបស់នាងកំពុងធ្វើឱ្យមាន ការរំជើបរំជួលនៅលើបណ្តាញសង្គម សូម្បីតែឈានដល់ការស្វែងរក និងពិភាក្សានៅលើ Weibo ក៏ដោយ។ អ្នកគាំទ្រតួឯកស្រីរូបនេះ សង្ឃឹមថានាងអាចបញ្ចប់ទំនាក់ទំនងជាមួយក្រុមហ៊ុនគ្រប់គ្រងដោយសន្តិវិធី ហើយអាចត្រឡប់មកសម្តែងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgODtrXhCjmQCXiD9NtzDc6yrzxCnGe8-ei_gE9iK27dzqOBz3LenQ7z_guN8xgZ0y3NOAUUwaRVMAM7jfz58B1PnzCP_IHXuEJpvLwcjJz8kIFsczR6QU2PiAGfefVvrjvU0hhbz8tnQDUgTlxWRvnW0LQTkQDj0W2Q4Z_hq7waKky_IBkkSgU9B1RxfqB/s1565/image_2025-07-10_10-55-21%20(3).png

ចុងក្រោយនេះ Zhao Lusi ថ្វីដ្បិតតែមិនបានសម្តែងក្នុងភាពយន្តក៏ដោយ ក៏នៅតែចូលរួមក្នុងសកម្មភាពកម្សាន្ត និងទទួលយកការផ្សាយពាណិជ្ជកម្មឱ្យ ម៉ាកយីហោផងដែរ។ តារាស្រីរូបនេះនឹងបង្ហាញមុខក្នុងទស្សនាវដ្តី Elle ក្នុងពេលឆាប់ៗនេះ។ គម្រោង «Love’s Ambition» ជាមួយ William Chan ក៏នឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះផងដែរ។ មនុស្សជាច្រើនបានបញ្ជាក់ថា ពាក្យចចាមអារ៉ាមដែលថា Zhao Lusi ត្រូវបានហាមឃាត់មិនពិតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJpGQNHQh8L7mHUWniKTTWWTMFHaCKCeHHGKcli-BZ5f5MEIuCbOPJC-UINyR53zKORhv_8N4MTTQnN-7H-_H6uwk7g0Cd2-L-kq_1OrBaTfLbRfxD0FFeMLy7Ex-d0rSxokiqZHec4XFPS6LfEJBzrRURIv2NYSbCY4XS2Bk3VMBemlAWzOz9sIEpC11t/s1237/image_2025-07-10_10-55-21.png

Zhao Lusi កើតនៅឆ្នាំ ១៩៩៨ នៅទីក្រុង Chengdu ប្រទេសចិន។ បន្ទាប់ពីមាន ជម្លោះជាមួយអតីតក្រុមហ៊ុនគ្រប់គ្រងរបស់នាង Zhao Lusi បានចូលរួមជាមួយ GC Entertainment ក្នុងឆ្នាំ ២០១៦ ហើយចាប់ផ្តើមល្បីល្បាញ បន្តិចម្តងៗ។
ក្នុងអំឡុងពេលដំណើរការនេះ មានជម្លោះតូចតាចដែលជៀសមិនរួចរវាង Zhao Lusi និងក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយវាមិនអាចបដិសេធបានទេថា GC Entertainment ក៏បាននាំយកគម្រោងល្អដល់នាងផងដែរ៕