ចែតាបារាំងគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត បានប្រែក្លាយជាអ្នកគាំទ្ររហូតបង្កើតមិត្តភាពដូចជាបងប្អូននឹងគ្នា។ ការរាប់អានស្មោះត្រង់គ្មានចិត្តច្រណែននេះចែតាបារាំងបានអរគុណទេវតាដែលនាំឱ្យរូបគេបានស្គាល់តារាចម្រៀងទាំងពីររូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3LofNZhqTmn5SVhneel4njzs3N6AlpPF3WRuXqrhgTdGap1mjglgeDtYOFBUi_dUdKvuzDNF4Cju6PiuRCAfGqTrLsreGBr2YiZARWMqif25MgpdhkAcy1O09MI5eXtQKJSR6mZ4tOPSub0HHie9GL94kngSMBUK4yOyBqiQkEgK8W9Nyzk8AsJ2CXENe/s2048/image_2025-07-10_13-16-12%20(2).png

ប្រិយមិត្តជ្រាបមកហើយថា ចែតាបារាំងគឺជាមនុស្សជំនិតម្នាក់របស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ប្រៀបបាននឹងសមាជិកគ្រួសារបានស្គាល់រាប់អានគ្នាជាយូរមកហើយ មិនត្រឹមតែប៉ុណ្ណោះនៅពេលតារាចម្រៀងទាំងពីរមានបញ្ហាចម្រូងចម្រាសចែតាបារាំងក៏បានចេញមុខ Live តបតផងដែរ។ ស្របពេលមានទំនាក់ទំនងជិតស្និទ្ធ ចែតាបារាំង បានបង្ហាញអារម្មណ៍របស់ខ្លួនជាសាធារណៈចំពោះអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4DeSU5R6uab8uhT-uuFzG3nidZzFgm_LSDaS1T2qWXH_-azeK9dPGof6VbCS-zpr1FCy4TADX2KzNyMcTBSgRnmDQQOLHbHioUwW5SJRN0Bw8j2EqnZpiAEly_UOOqye3D7V1-HsL4_fvhdm1HKIhsej32VqTp4L9mnAcMRvrVRyTI-5KpkMgcf8dC5D/s2048/image_2025-07-10_13-16-14%20(2).png

កាលពីពេលថ្មីៗនេះ ចែតាបារាំង ដែលមានគណនីហ្វេកប៊ុក Alex Conan Real បាន បង្ហោះរូបជាមួយនឹង ទេព បូព្រឹក្ស និង ជី ដេវីត ថែមទាំងរៀបរាប់ពីអារម្មណ៍របស់ខ្លួនថា
«រូបភាពលើកទី១ដែលខ្ញុំបានជួបគាត់ Tep Boprek ១០ឆ្នាំមកនេះម្នាក់ស្រីនេះ ហើយ បង្រៀនឱ្យខ្ញុំចេះគិត ចេះរំសាយចិត្ត រំសាយកំហឹង ហើយម្នាក់ស្រីនេះហើយដែល តែងតែនៅផ្ដល់កំលាំងចិត្តឱ្យខ្ញុំតាំងពីស្គាល់លើកដំបូង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIvrXDuugyqOTdaomXdRuOIUosyMrGRuKhgLhOYX1lBYav1m1dm9KN9oSpNwtrvpH2B9ahneJCA2W7QePFuQ_ptOYps-PDef3X3vMcUEeC6fjrzI3Uo4mCKfHMAf4_FjWVTsv884IQOR6Jjg3_OIovpBfZ0MP-t8Yk2w79ESvdbCCdzpUB1ze2KzACF-3X/s2048/image_2025-07-10_13-16-16.png
ចែតាបារាំង ថា «សម័យនេះ មិនពិបាករកទេមិត្តភាព តែអ្វីដែលពិបាករក នោះគឺភាព ស្មោះត្រង់ជាមួយគ្នា។ ត្រូវចាំថាឱ្យតែមិនមានចិត្តចង្អៀត ភាពច្រណែនដាក់ក្នុងខ្លួន នោះរាប់គ្នាបានយូរ ហើយត្រូវចាំថាទំនាក់ទំនងខ្ញុំរាល់ថ្ងៃនេះគឺបងប្អូនបង្កើតទៅហើយ។ សុំធ្វើប្អូនចែមិនយូរទេត្រឹមមួយជីវិតអរគុណបងថ្លៃដ៏ល្អរបស់ប្អូន G-Devith តែងតែណែនាំស្ដីប្រដៅរហូតមកតែមីប្អូននេះរឹងក្បា.លអត់ស្ដាប់អរគុណទេវតាដែរបានឱ្យខ្ញុំស្គាល់ពួកគាត់ទាំងពីរ Forever love u my both love GD TBP»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3PsP6KfCj6i941chNv7xSw9VGeI8gJhXZdiqfZox6uQqTMYkj51Cxlv3gQkqfyJspUntLj0ZFK5FZGbg6zBEcaN3PZtBGGd9_cMesHj8oPswUV3zrLdQisJvO7ZIzyJUPF8JKm-sWOfmJstHY-gmjh2-yCiULB3lwvkk0BKIzv4PkIPwSiXiaxkFMaELo/s2048/image_2025-07-10_13-16-20.png

ការបង្ហោះរបស់ ចែតាបារាំង តារាចម្រៀង ទេព បូព្រឹក្ស ក៏បានចូលទៅខម្មិននិងបង្ហាញដែរថា រយៈពេល១០ឆ្នាំដែលអ្នកទាំងពីរបានស្គាល់គ្នាគឺពិតជាលឿនមែន។ អ្នកគាំទ្រមួយចំនួនទៀតក៏បានបង្ហាញការស្រលាញ់ចំពោះមិត្តភាពរបស់ពួកគេផងដែរ៕