ហូជីមិញ៖ ប៉ូលិសទីក្រុងហូជីមិញ បានរកឃើញបន្លែត្រយ៉ូងចេក និងដើមចេកចិតស្រាប់រាប់រយគីឡូក្រាម កំពុងត្រូវបានគេដាក់ត្រាំក្នុងទឹកដែលមានសារធាតុបូរ៉ាក់ (borax) សម្រាប់ប្រើក្នុងសាប៊ូបោកគក់សម្លៀកបំពាក់ នៅទីតាំងស្តុកបន្លែចំនួនបីកន្លែង ដែលត្រៀមប្រមូលយកទៅដាក់លក់នៅលើទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiUgixkjjZTBxVFe9uKVHDfm6RTSMwMThivZQDWgEJz0jxRFSxWFh0xIepmyX20FNpq2-z024Zp1_extBVkEYIRtTKtHZsg3y97-uZVfoTYVuD0dQO1R7N715CQ9mDYvdwv8yocQObnPWvQ7JBgOoss-lRLTVgCnUTEVn70RRwR85KI-acX4cclVlmQhCv/s928/photo_2025-07-09_16-18-27%20(2).jpg

នាយកដ្ឋានប៉ូលីសសេដ្ឋកិច្ចវៀតណាម (PC03) កាលពីថ្ងៃអាទិត្យមុន បានដាក់ពាក្យបណ្ដឹ.ងទៅនឹងកន្លែងចំនួនបីនៅក្នុងតំបន់លំនៅដ្ឋាន Ben Luc ក្នុងសង្កាត់ Binh Dong ខណ្ឌទី 8 ទីក្រុងហូជីមិញ ពីបទប្រើប្រាស់សារធាតុគីមីពុលក្នុងអាហារ។ សារធាតុគីមីពុលដែលគេរកឃើញមានដូចជា បូរ៉ាក់ និង សារធាតុ Bleaching ត្រូវបានគេលាយដាក់ចូលទៅក្នុងទឹកសម្រាប់ត្រាំត្រយ៉ូងចេក ដែលចិតរួចដើម្បីជួយឲ្យវានៅពណ៌ស្រស់ល្អ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu-cUOCMjP5uJEzsZ6VIqg_iiNW_LyzfVDL1kWYSEwydT9POtAeYE8VaBlEmevFGRuV82nSDOv0rplbfJmTFisOdWtuKPgwJmDHgesYGS8SKLgp01-4WIIm4gdUMfN8RJWtTCe5Y7YRCLf_LMcBd3TvG2cZXQ6E_b7fUdZBZZbNdGnOl6khng2DPd2TmW7/s1280/photo_2025-07-09_16-18-27%20(3).jpg
    តាមប្រភពសារព័តឥមាន VN Express នាថ្ងៃអង្គារ ទី៨ ខែកក្កដា បានឲ្យដឹងថា៖ ក្រុមប៉ូលីសវៀតណាម (PC03) បានឆ្មក់ចូលទីកន្លែងចំនួនបីក្នុងពេលដំណាលគ្នា និងបានរកឃើញបន្លែដើមចេក និងត្រយ៉ូងចេកដែលចិតរួចជាច្រើនដុំ ដែលកំពុងត្រាំក្នុងធុងចំណុះ ២០០ លីត្រ ដែលពោរពេញទៅដោយសារធាតុពណ៌សដើម្បីកាត់ជ័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikTSiAsgyLxU8M72XO3wb97A_6lpanKCHcETbk2UdPxrRQiz8Bg1cGi-Ts2aSZDF55HFnmfM0cJt_7eYQ5RrkoI8OgOXEZS3Emo9Stm8a8uxM9edS9tfghwZpE1BxDlaY_qn7kIRHZ9xVCLTNyVn5XK9vQP1UjYqJ1iXO_hfKBxHaAfIviM7_iaWoyVV8u/s800/photo_2025-07-09_16-18-27.jpg

    នៅទីតាំងមួយទៀត ដែលមានបុគ្គលិកច្រើននាក់ ប៉ូលីសបានរកឃើញផ្កាម្លិះ ៦០គីឡូក្រាម ត្រាំក្នុងធុងដែលពោរពេញទៅដោយល្បាយនៃសារធាតុ sodium metabisulfite, alum និង borax ។ ម្ចាស់ទីតាំងនោះបាននិយាយថា អាជីវកម្មរបស់គាត់មិនបានចុះបញ្ជីត្រឹមត្រូវទេ ហើយគាត់មិនមានលិខិតបញ្ជាក់ពីសុវត្ថិភាពចំណីអាហារដែរ។ ប៉ូលិសរឹបអូសបានម្សៅក្រាមពណ៌សជាង ១១៥ គីឡូក្រាម និងម្សៅក្រាមគីមីរាប់សិបគីឡូក្រាមពីកន្លែងទាំងបី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAv5sSszydlSkgXe4quHxMXRHMKPfF2IQW9opnxmS7ViCN4TkLtATHyjp9Gt8LgCoW4E5-aZLtGl5Lf-wzMYKxPKR2ueOSCrh5HrvLIZP7NXM67ltx4UqYEe65F98MKzj1JztrigrAJsKFqzqm41gnuEMg6yqrCM6STkqSnB7RhIrya8_Ad4zwoUJ4KEFd/s1199/photo_2025-07-09_16-18-28.jpg

    គួរឲ្យដឹងថា បូរ៉ាក់ (Borax) គឺជាសារធាតុគីមីម្យ៉ាង ដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះ សូដ្យូមបូរ៉ាត។ វាត្រូវបានបង្កើតឡើងសម្រាប់ប្រើជាសារធាតុកាត់សម្អាត គ្រឿងសម្អាង និងថ្នាំសម្លា.ប់សត្វល្អិត។ ប៉ុន្តែត្រូវបានហាមឃាត់មិនឲ្យប្រើលើចំណីអាហារឡើយ ព្រោះប៉ះពាល់ដល់សុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0RKldD8BiVCluauhO-PUW184GluIx5-Jg8qgBhzVUCbKpBzpY7yFDv-PB2IvfMa7cuqMPemNVSH1Yih4x0eVH8MVkyg8fU13RuZ8ZjNzEMJuRYUL619sfyyoJa8R9qYRAr21oILTCI5UwFikNal1qJYlIM3CdyUr6SIfoXR3Rv9BjQP_RhOPkjZLbz86M/s720/photo_2025-07-09_16-18-26.jpg

    សារធាតុនេះគ្រោះថ្នាក់ណាស់ ជាទូទៅគេប្រើវាក្នុងធ្វើជាសាប៊ូសម្អាតសម្លៀកបំពាក់ គ្រឿងសម្អាង ជាគ្រឿងផ្សំរបស់ឡេលាបខ្លួន សាប៊ូដុសខ្លួនជាដើម ព្រោះវាមានមុខងារ ការពារ ឬលាងសម្អាតជាតិខ្លាញ់ និងជួយកាត់ជម្រះឲ្យសម្លៀកបំពាក់ឲ្យបានសស្អាត។ ផលប៉ះពាល់កម្រិតស្រាលនៅពេលសារធាតុនេះចូលក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្សមានដូចជា ឈឺពោះ រាគ ប្រតិកម្មអាលែហ្សី ប៉ុន្តែបើធ្ងន់ធ្ងរនឹងបង្កទៅជា ពិបាកដកដង្ហើម ហៀរសំបោរ ខូចថ្លើម ប្រព័ន្ធប្រសាទ តម្រងនោម និងរហូតដល់ស្លា.ប់។ តាមពិតនៅប្រទេសវៀតណាម ការប្រើប្រាស់សារធាតុ borax ត្រូវបានហាមឃាត់ក្នុងការផលិត និងកែច្នៃដាក់លើអាហារ ប៉ុន្តែមនុស្សមួយចំនួនដែលគ្មានសីលធម៌ គ្មានគុណធម៌ជាមនុស្ស នៅតែបន្តប្រើវាក្នុងអាហារ៕