ពេលនិយាយដល់បន្លែ ផ្លែឈើដែលមានផ្ទុកសារធាតុគីមីលើសកម្រិត យើងនឹងនឹកឃើញដល់កសិផលរបស់វៀតណាម ព្រោះប្រទេសកម្ពុជានាំចូលបន្លែ ផ្លែឈើពីប្រទេសនេះឈានមុខគេក្នុងមួយឆ្នាំៗ រាប់រយតោន។ បច្ចុប្បន្ន ការប្រើសារធាតុគីមីដែលគ្មានសុវត្ថិភាពនៅក្នុងបន្លែ ផ្លែឈើ គឺបានក្លាយជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhInkp9u3yHUC-S3q_Wl4QZ_sj_f5r62ZLeVaU8Hs0zwEHiz5uUEPuCZ2HXHIs6G-bEpXNDsxHoGXv2osufnuufzSXNAJiiSZxxxfI1kaapWwiacbafnJ3a9yrfIy034u5XFnZqSHQtNfa3xqIugpd7XAApGtffY89P2w6I1w0OcM6GAygZjq8nm-Kz4rsn/s1280/photo_2025-07-10_13-06-48.jpg
គួរជម្រាបថា អាជ្ញាធរមានសមត្ថភាពនៅក្នុងប្រទេសនេះបានរកឃើញជាបន្តបន្ទាប់ថា មានការប្រើប្រាស់សារធាតុគីមីលើសកម្រិត ឬប្រើជាតិថ្នាំដែលត្រូវបានហាមឃាត់ ដោយគ្មានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពឡើយ។ ជាក់ស្ដែងដូចជា កាលពីពេលថ្មីៗនេះ គេរកឃើញមានការប្រើប្រាស់សារធាតុ (borax) ដែលប្រើនៅក្នុងសាប៊ូបោកគក់ នៅក្នុងបន្លែដែលត្រៀមយកទៅលក់លើទីផ្សារ។ ប៉ុន្តែហេតុអ្វីបានជាបញ្ហានេះនៅតែបន្តកើតឡើងនៅប្រទេសវៀតណាម? បើទោះបីជាវាជារឿងជាខុសច្បាប់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMGWZxmcasHb5NLwvAIs3W4E0OgN_VnY-2cypnVlQIzQaQPrwhnHk1Z8Wb2xzRQhB5OBkSZ-blD5kE0WZpw3E1beESXdP6Cl6GHORkT69E5pNrrvy5rOhVEFFQubk_MTkGJ2F3DoSSXSrIR5qEP2mWD5IjYHKIlXeh9eUdaJHujtR4YZb0_SUQTWIAvmII/s650/photo_2025-07-10_13-11-26%20(2).jpg

តាមការវិភាគរបស់អ្នកជំនាញ មូលហេតុចម្បងនៃបញ្ហានេះមានចំនួនបី រូមមាន៖

១ ការប្រកួតប្រជែងខ្លាំងក្នុងវិស័យកសិកម្ម៖ ការប្រកួតប្រជែងទីផ្សារនាំឲ្យកសិករជាច្រើននៅប្រទេសវៀតណាមប្រើប្រាស់សារធាតុគីមីដើម្បីបង្កើនទិន្នផលកសិផលរបស់ពួកគេ ឲ្យបានផលច្រើន ព្រមទាំងឆាប់យកទៅលក់នៅលើទីផ្សារបានឆាប់រហ័សផងដែរ។ ដូច្នេះ ការប្រើសារធាតុគីមីបានក្លាយជាវិធីសាស្ត្រលឿនបំផុតក្នុងការការពារដំណាំពីសត្វល្អិត បង្កើនទំហំ និងសម្រួលការដាំដំណាំ។ ទោះជាយ៉ាងណា ទោះបីជាសារធាតុគីមីទាំងនេះអាចនាំផលល្អដល់ពួកគេក៏ដោយ ប៉ុន្តែវាក៏នាំឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi64pMbLuTO6gReXf4JrMhYYjbMYozzGJ4SS9yuny0eX6Irkt7Y0diDYvNMpzJNwThnbxVq0hSGQJ-zPnwfjIRZH0RQ4WrKuTDFafX4f7Q3yMEZX57GXLdXpgcLP6RpgCRV6nK1ynumMvlTfK1ZJOXgfWN3X4X6ggh1c6jo3x-tph3ar_z6sc_RcwK92jLB/s1200/photo_2025-07-10_13-11-26.jpg

២ ខ្វះការត្រួតពិនិត្យ និងច្បាប់អនុវត្ត៖
របាយការណ៍ជាច្រើនបានបង្ហាញថា ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចំណីអាហារកម្រិតស្តង់ដាររបស់វៀតណាមនៅតែមានកម្រិតខ្សោយនៅឡើយ។ សារធាតុគីមីខុសច្បាប់មួយចំនួនត្រូវបានចែកចាយដោយគ្មានការអនុញ្ញាត និងគ្មានការត្រួតពិនិត្យច្បាស់លាស់ពីអាជ្ញាធរមានសមត្ថភាព។ ដូចករណីខ្លះ បន្លែ ផ្លែឈើដែលគ្មានការអនុញ្ញាតឱ្យចេញលក់លើទីផ្សារ ប៉ុន្តែបែរជាបានចែកចាយពេញទីផ្សារដោយសេរីទាំងក្នុង និងក្រៅប្រទេសទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtnoB2A08cKTKylb7tIuJfnx97FmsqhiiLLSTY8z2JkfbZJLnCsZIlUWTnqrUfGXKu-nqZ6pmOVZ8jitClPIsetw-snaMwAeEk4P2CLWeZNA1dKPhOySEWKYQsRYJ2umKMslZoqGRjrUz5Z7gR4HUP_dcZAXIo4jR3GzIHmyiKvm61L3MKBMYV9D_mt4OO/s960/photo_2025-07-10_13-11-36.jpg
៣ ខ្វះចំណេះដឹង និងការបណ្តុះបណ្តាលដល់កសិករ៖
កសិករជាច្រើននៅតែពឹងផ្អែកលើការណែនាំពីអ្នកលក់ថ្នាំកសិកម្ម ដោយមិនបានទទួលការបណ្តុះបណ្តាលជាផ្លូវការអំពីការប្រើប្រាស់សារធាតុគីមីទាំងនោះឲ្យមានសុវត្ថិភាពឡើយ។ ការខ្វះចំណេះដឹងផ្នែកនេះធ្វើឱ្យពួកគេប្រើថ្នាំដោយគ្មានការយល់ដឹងពីស្តង់ដារ នឹងអាចនាំមានផលប៉ះពាល់ដល់អ្នកបរិភោគជាទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4YHqYc1fN9xzkayMFwZR1ekwGP0I7UV8_rezWyg1sbP5uthWSDT4gWcMqcTGraNqADU6EhXbGlbf_3U2LVxEzP6CGVU5A7jNiShyphenhyphen8fhW4HAyUIotG2CFaM9Wuz15bw_ZK2XfqbiGwJc_ly0OnGaiA2upk0MV03LBAgFvDEYHRh1qCIyHb7r5Ku7jqhF3N/s960/photo_2025-07-10_13-11-38.jpg

បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តវិធានការជាច្រើន ដូចជា លើកកម្ពស់ការដាំដំណាំតាមស្តង់ដារ VietGAP, ការត្រួតពិនិត្យបណ្តាញចែកចាយថ្នាំកសិកម្ម និងការចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារផងដែរ។ ទោះបីជាយ៉ាងណា អ្នកវិភាគបារម្ភថា ប្រសិនបើគ្មានការអនុវត្តយ៉ាងសកម្មនោះទេ បញ្ហានេះអាចបន្តប៉ះពាល់ដល់សុខភាពសាធារណៈ ព្រមទាំងឥណទានផលិតផលកសិកម្មវៀតណាមនៅលើឆាកអន្តរជាតិ៕