កញ្ញា Bo Sokanha ដែលគេដឹងថាជាអ្នកគាំទ្រតារា K-Pop និងជាអ្នកគ្រប់គ្រង តារាចម្រៀង Mina បានបង្ហាញថានាងត្រូវបានគេបោកក្នុងការទិញសំបុត្រប្រគំតន្រ្តី VIP របស់ក្រុមចម្រៀង BLACKPINK ។ ទោះជាយ៉ាងណា អ្នកគ្រប់គ្រងតារារូបនេះបានបញ្ជាក់ ចុងក្រោយថានាងទទួលបានលុយកក់មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh40teH6SKGrDBx4yzTpllpzOfttvc9RmnAD5SPyorFYXERudBK2oJ1RoiNgFxj7wXqVp4wp1a66Fb6Ud7dgrywh5zo-xZPZYZrCjREg9AOFJIVbitEfkjE-WDYlhfcwI-dgjLeDTWOmdV4k_oFUkWyScs1_XqYPfqr5bX2Wv8FIx9TLH2XmZ3at0PMZI2e/s960/image_2025-07-10_08-35-22%20(2).png

នៅយប់ថ្ងៃទី៩ កក្កដា កញ្ញា Bo Sokanha បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម ទិកតុកដោយបានបង្ហាញថានាងត្រូវបានគេបោកលុយក្នុងការទិញសំបុត្រប្រគំតន្រ្តី BLACKPINK ។ កញ្ញាបានរៀបរាប់ថា នាងចង់បានសំបុត្រប្រភេទ VIP ទោះជានៅប្រទេសណាក៏បានដែរដោយសារតែនាងទិញមិនបាន។ លុះក្រោយមកនាងក៏បង្ហោះចូលក្នុងក្រុមមួយដើម្បីស្វែងរកទិញបន្តសំបុត្រ BLACKPINK ហើយក៏មានគណនីមួយបង្ហាញថារូបគេទិញពីនេះរួមក៏បន្តទំនាក់ទំនងគ្នាប្រហែលជាមួយម៉ោងនាងក៏សម្រេចចិត្តបាញ់លុយកក់ឱ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOPfocCbh6vLeJqOOLapflN42-NYDoUTjM-m_xeQ1_0IM9FO-Z-_f_joqDWfIqHzjGyKgB5iK1qw46DJ0IqzQdxe4fyexOtwgSqKaf-718famG2wCOaS1L892VvqvWhNlQ-6x1ZRKCbP7uAOEQXU6HXuPJ09KrhyaSatO5oheJBVTCKEkPQ-Zx-ou-j6gq/s2048/image_2025-07-10_08-35-38.png

កញ្ញា Bo Sokanha បានបង្ហាញទៀតថា ព្រោះតែការទុកចិត្តជឿថាគេមិនបោកទាំងមានអ្នកប្រាប់នាងថាកុំឱ្យទិញក្តីប៉ុន្តែនាងនៅតែចចេសចង់ទិញប៉ុន្តែក្រោយមកគេរកលេសលើកហេតុផលនេះ ហេតុផលនោះទើបដឹងថាគេបោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTGZ5IgHWPW1zNGZ9APXVS42t0tilCx9JqideMDH8jP0foMIHg4HDWBziXR8ZK4TRYK3xuryNL-l4Xi9FJSDG_48bEqH1sizTU8B3WzJ7Bu0G1wfl-sNNzr1GtKEpPoV0ieAL4I1YNfu9rArN7cFJMf4vJaXQc8OmvfC0wwLMWAJw-MDpOZnQsWWMkmlB4/s1800/image_2025-07-10_08-35-41.png

ទោះជាយ៉ាងណា បន្ទាប់ពីដឹងថាគេបោកនាងហើយ អ្នកគ្រប់គ្រងតារារូបនេះបានសួរត្រង់ៗទៅកាន់អ្នកលក់សំបុត្រនោះថាបោកនាងមែន នាងសុំតែលុយកក់វិញទេ ហើយនៅទីបំផុតនាងក៏ទទួលបានលុយកក់មកវិញ។ ជាមួយនឹងវិធីសាស្រ្តបោកជាប្រព័ន្ធដែលមានគណនីហ្វេកប៊ុកមនុស្សតែម្នាក់តែដើរតួជាច្រើននាក់នេះ Sokanha ក៏បានផ្តាំផ្ញើឱ្យបុគ្គលម្នាក់នោះឈប់បន្តបោកប្រាស់អ្នកដទៃបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhJiA-hHeeq_YNwslwZF_YL4jy6ZH4WaDWn2Om9xJSaHDjFYhez7B6u3J6zhM5WDTrwExNgnQWTH9fqnlfAQ6yZz05i7gzSf46jhrhp9bl1AUwx_aizAAza8zknUlq_3tPegdI32J2GAMzUxmiJM6F_W1OuBr6ZqyHvi3uty7bEFQyIEAS5Qj-wn0knEhW/s1800/image_2025-07-10_08-35-35.png

គួរបញ្ជាក់ផងដែរថា ជារឿយៗអ្នកគាំទ្រមិនថាក្នុងស្រុកនិងក្រៅស្រុកគឺបានចាញ់បោកជនបោកប្រាស់ទៅលើការទិញសំបុត្រប្រគំតន្រ្តី ហើយពេលនេះអ្នកគាំទ្រកម្ពុជាស្ទើរតែចាញ់បោកគេទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdCVT2fHUSbriLLdpiy4HJNDJMWDhjYCpz6KflDycDAROEcL0HRfXbKmTd2MPnXWjc2eDOIB9QynArbW5Q6_9qGEGVgmpMLtw2xxooCgkKZrI3CXdRbsBp0gaXQ_7GH33RIQ9_DqRNjHjRTbJXcG2pZvLVHCw_NOt7IaMnvgO92CXfALZGU3DHOTpPCGJZ/s2048/image_2025-07-10_08-35-47.png

កាលពីខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានរាយការណ៍ថាបុរសម្នាក់ត្រូវបានគេសង្ស័យថាបានព្យាយាមលក់សំបុត្រប្រគំតន្ត្រី Blackpink ក្លែងក្លាយនៅហាងកាហ្វេមួយក្នុងទីក្រុងសេអ៊ូល។ប៉ូលីសបានធ្វើការតាមដាននៅនឹងកន្លែង ហើយចាប់ខ្លួនបាននៅនឹងកន្លែង។ តាមការស៊ើបអង្កេតបានរកឃើញថា បុរសនោះ បានលក់សំបុត្រប្រគំតន្រ្តីក្លែងក្លាយប្រហែល ៥០០ សន្លឹក តាមរយៈការផ្លាស់ប្តូរសំបុត្រប្រើរួចដោយទទួលបានប្រាក់ប្រហែល ៨០លានវ៉ុន ប្រហែល ៥៨,០០០ ដុល្លារ៕