តារាសម្តែង ឆឹម សក្កដា ត្រូវជាគូដណ្តឹងតារាចម្រៀង ពេជ្រ សោភា បានធ្វើឱ្យអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភបន្ទាប់ពីលោកបង្ហោះពាក្យប្លែកៗថែមទាំងរូបភាពនៅលើប្រូហ្វាល់ដាក់រូបពណ៌ខ្មៅទៀត។ លោក សក្កដា ហាក់ដូចជាកំពុងជួបប្រទះស្ថានភាពផ្លូវចិត្តដែលមិនមានស្ថេរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFoIwbGvvQ7q2uQemsH6B7fEClHSQOO1D8_9GNNwvaOPBQq0qUwSANkiND_EWdjenMGhJbhyXujskfv78sl9FvshkmtmGJN6-gxN3G1U7dxatPAB-PKe-u39a9IlYouKfrIceRotSanO8IhIoX-tZ3h0J7c8IAPpdnhFJNR4lJFK795_g8OF6e7gxrMXWy/s1391/image_2025-07-08_09-51-45%20(2).png

នៅវេលាម៉ោង១ជាងឈានចូលថ្ងៃទី៨ កក្កដា តារាសម្តែង ឆឹម សក្កដា បានបង្ហោះសំណេរថា «ជីវិតខ្ញុំមានន័យណាស់ មានន័យឆ្អែតគ្រប់គ្រាន់ដោយមិនបាច់មានជីវិតលើផែនដីជាតិក្រោយទៀតឡើយ»។ លោកបានបង្ហោះជាបន្តបន្ទាប់ថា «ធ្លាប់យល់សប្ដិឃើញខ្លួនឯងស្លាប់ អរអើយអរ គិតថាអស់កម្មហើយ! ដឹងខ្លួនឡើងសេដដដែល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHmm8Q4SmTQxw1k10BC34qjOF8_0Egfq4JqXwsGcDtfB76fy25sg7r7clU4ZJeSZc58ysUxldaxO_BbxqgxbEeVyr8JlcXnCPMlTZFrcObCCFCBfdIjK0duZoqVMNf-OjHgNfd-1h6rDzQARMAobewL_gIK-2bSyxXru9ZOzZJ-B4iX7iJYP83KwCGi0L2/s1406/image_2025-07-08_09-51-47.png
ជាបន្តទៀត លោក ឆឹម សក្កដា បានបង្ហោះទៀតថា «សើច! ទឹកភ្នែកទុកពេលសម្ដែង» និងប្រយោគមួយទៀតថា «ម៉ោងនេះ គេជិតក្រោកវិញហើយ នៅឡើយអ្នកមិនដេកដូចខ្ញុំ»។ ជាមួយនឹងការបង្ហោះសារក្រៀមក្រំតារាសម្តែងរូបនេះក៏ដាក់រូបប្រូហ្វាល់ពណ៌ខ្មៅថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYNIo6nqW_uZong_8LwH-H2kNjyKxqrXxjyHFpvpjXJGK5-1GRUYaiivG8Ycv0aZRxrcjc9vnUNFE0bU1ctP-fAU3gV7hUrOXASECMBMq5k3DnQ52TSGgjHnUl6Ka-g26t2_t9PgQUKKmlgNx6uZs4-WDuGd7c6e-Sz6TZSVwk4JIOq_HDMeyeiP-v7IgO/s1800/image_2025-07-08_09-51-48.png

ការបង្ហោះសំណេរប្លែកៗខាងលើរបស់លោក ឆឹម សក្កដា ដែលហាក់ដូចជាកំពុងមានជួបប្រទះបញ្ហាវិបតិ្តផ្លូវចិត្តនេះបានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ ខណៈតារាសម្តែង ចន ច័ន្ទលក្ខិណា ដែលមានការរាប់អានគ្នាជិតស្និទ្ធ គឺបានចូលទៅខម្មិនបង្ហាញការព្រួយបារម្ភចំពោះតារាសម្តែងរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7D7yl5FKOa4XER7z6SGvB-S7vLJ-X5rl-6n8vuFIcgiI-K66BWJNboLSet5tHO3cQBLTc-h__xULf-fWWbA7cvRwqaTSQwNM1_31oXJdAOJWXJpC-PfXjLnTO1hSDhCHr980Hnqe60WvgP2VIQDqN4ccB7synO4-B8QEVqJKJiK35p6xAfZwH-W2c_UKF/s1686/image_2025-07-08_09-51-45.png

គួរបញ្ជាក់ផងដែរថា កន្លងមកតារាសម្តែង ឆឹម សក្កដា បានបង្ហាញអារម្មណ៍សេដៗរបស់ខ្លួនដូចគ្នាហាក់ដូចជាពេលនេះលោកកំពុងតែតស៊ូជាមួយនឹងផ្លូវចិត្តរបស់ខ្លួន។ ទោះបីជាពេលនេះលោកមិនសូវជាចូលរួមកម្មវិធីសិល្បៈច្រើនក្តីប៉ុន្តែនៅពេលកម្ពុជាមានបញ្ហាជាមួយនឹងថៃ លោកបានចេញមកតតាំងដូចគ្នារហូតធ្វើឱ្យផេករបស់លោកជួបបញ្ហាទៀតផង៕