Home ព័ត៌មានជាតិ មន្រ្តីកាន់ផេក ACU រងការរិះគ.ន់ថាអសមត្ថភាព ក្រោយប្រើ AI ឆ្លើយតបសំណួរឯកឧត្តម ខៀវ កាញារិទ្ធ

មន្រ្តីកាន់ផេក ACU រងការរិះគ.ន់ថាអសមត្ថភាព ក្រោយប្រើ AI ឆ្លើយតបសំណួរឯកឧត្តម ខៀវ កាញារិទ្ធ

98
0

ពលរដ្ឋជាច្រើនបានរិះគ.ន់យ៉ាងចាស់ដៃថា មន្ត្រីជំនាន់ Gen Z ដែលកាន់ផេកផ្លូវការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថា ធ្វើការងារគ្មានវិជ្ជាជីវៈ និងអសមត្ថភាពសូម្បីតែការសរសេរលិខិតបកស្រាយច្បាប់ដោយប្រើខួរក្បាលខ្លួនឯង ក្រោយមន្ត្រីជំនាន់ Gen Z ដែលកាន់ផេកមួយនេះ បានប្រើប្រាស់ AI ឆ្លើយតបនឹងសំណួររបស់ ឯកឧត្តម ខៀវ កាញារិទ្ធ ជុំវិញការចា.ប់ខ្លួនអតីតមន្រ្តីម្នាក់ដោយមិនបញ្ជូនដំណឹងទៅក្រុមគ្រួសាររបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-1G12tl7jjCIgJAf0op83Mn8Qs-S4EAlOBRWyltwmKs7L3qkSSbIARpWBtop1zr_SIP3oZdJ9fZ7apadoSl9rd-EFRlyw4UXx5xTf-f_XIVhlAL9yhNvaFItpaTUgIZMdGDg8RE-6bgVfDN2YRQhKlQTRU8erHhbakT_ThSGA58zhWPPSqZJwMJAsvyQ/s1024/photo_2026-08-22_13-56-11%20(3).jpg
_______________
នេះឬរបៀបធ្វើការរបស់មន្រ្តីសម័យឌីជីថល? រលកនៃការរិះគន់យ៉ាងចាស់ដៃទៅលើមន្ត្រីជំនាន់ Gen Z របស់អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU បាននិងកំពុងផ្ទុះឡើងយ៉ាងក្ដៅគគុកពេញបណ្ដាញសង្គម ក្រោយពីមន្ត្រីគ្រប់គ្រងទំព័រហ្វេសប៊ុកផ្លូវការមួយនេះ បានប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) មកឆ្លើយតបនឹងសំណួររបស់ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន យ៉ាងអសីលធម៌ជាសាធារណៈ ជុំវិញការចា.ប់ខ្លួនអតីតមន្រ្តីម្នាក់ដោយមិនបញ្ជូនដំណឹងទៅក្រុមគ្រួសាររបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgasXlVmM57U-fRJj4ax9nqpbWhoz2SZFFm9PsJ6vWg4p2ItX7Quwqa-_RqbLj6QKx4Ri7Px7f8kdMi30zIJp1z6ohgtMb2Szrxqbp84GbgThb-W9HLyS6ar9-7c0qgPBIUTlyPdh8VjK-8Cue8pjI3sSDoLuxsesN152A4XRIvR0mev8H7GnXJTz7OvM8/s1280/photo_2026-08-22_13-56-11.jpg

យោងតាមការបង្ហោះកាលពីថ្ងៃសុក្រ ទី២១ សីហា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ កាញារិទ្ធ បានលើកឡើងជុំវិញការចាប់ខ្លួនអតីតមន្រ្តី ដែលគប់គិតជាមួយក្រុមឧក្រិដ្ឋជនអនឡាញស្កេមយ៉ាងដូច្នេះថា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ និងក្នុងនីតិរដ្ឋ អ្នកប្រព្រឹត្តខុសត្រូវទទួលទោស តែការចាប់បាត់ខ្លួនពីដើមមានតែនៅក្នុងប្រទេសផ្តាច់ការទេ នៅក្នុងកម្ពុជាយើងគួរមានការជូនដំណឹងដល់ក្រុមគ្រួសារ កុំអោយមានការភ័យស្លន់ស្លោ»។ ភ្លាមៗបន្ទាប់ពីនោះស្រាប់តែទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័ន ACU បែរជាបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AI មកធ្វើការសរសេរបកស្រាយវែងអន្លាយលក្ខណៈម៉ាស៊ីនដើម្បីតបតទៅកាន់ឯកឧត្តមវិញ ជំនួសឱ្យការប្រើប្រាស់ចំណេះដឹង និងក្រមសីលធម៌វិជ្ជាជីវៈជាមន្ត្រីព័ត៌មានរដ្ឋ ដែលទង្វើនេះត្រូវបានអ្នកលេងអ៊ីនធឺណិតខ្មែររិះគន់ចំៗថាជា «No Professionalism» ឬគ្មានវិជ្ជាជីវៈទាល់តែសោះ ព្រោះវាបានស្តែងឱ្យឃើញពីភាពខ្ជិលច្រអូស និងការធ្វើការងារបែបលំៗ គ្មានការទទួលខុសត្រូវក្នុងនាមជាអ្នកនាំពាក្យស្ថាប័នរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5EZsmM6aUxe0RrnjVoPxuhGWMfXh4fTq7yHufhlVCxhdTOAevLmagT7vEnXDBSoCbdbtoienNp1dfdNWet7SRq3TE7E1X_eWlS8rM_silI-AqI0ayR5CpLT8tTEKMlirOIsGNWze23j1WBavkTtPkzBpjtFU77E_MkIYsd1pqRaKaHrPO5Y5HgZFvK1g/s800/photo_2026-08-22_13-56-10.jpg

បន្ទាប់ពីធ្លាយករណីប្រើប្រាស់ AI ខុសទំនងនេះ គណនីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចូលមកបញ្ចេញមតិរិះគន់ និងវាយប្រហារយ៉ាងចាស់ដៃទៅលើសមត្ថភាពរបស់មន្ត្រីជំនាន់ក្រោយរបស់ស្ថាប័ន ACU យ៉ាងខ្លាំង។ អ្នកលេងហ្វេសប៊ុកម្នាក់បានលើកឡើងថា៖ «ការធ្វើបែបនេះ វាបានបង្ហាញថា មន្ត្រី ACU ជំនាន់ Gen Z ម្នាក់នោះ គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសរសេរ ឬថ្លែងការណ៍ដោយខ្លួនឯងទេ! អសមត្ថភាពសូម្បីតែបកស្រាយដោយប្រើប្រាស់បញ្ញាផ្ទាល់ខ្លួន តែបែរជាប្រើបញ្ញាសិប្បនិម្មិតទៅវិញ»។ ស្របពេលជាមួយគ្នានេះ គណនីមួយទៀតក៏បានដេញដោលទាំងហួសចិត្តផងដែរថា៖ «នេះឬរបៀបឆ្លើយតបរបស់ ACU? ជាទូទៅ ក្រសួងផ្សេងៗចេញលិខិតបកស្រាយជាការឆ្លើយតបទៅមតិសាធារណៈ ឬការរិះគន់។ ធ្វើការបែបនេះ គឺគ្មានវិជ្ជាជីវៈ (No Professionalism) ទាល់តែសោះ! សមត្ថភាពបានត្រឹមសួរ AI តែមិនចេះរៀបលិខិតឆ្លើយតបតាមចំណេះដឹង និងជំនាញច្បាប់សោះ ល្បីថាមានអ្នកចេះច្បាប់ច្រើននៅ ACU ផង!»។ រលកនៃការរិះគន់ទាំងនេះ បានជម្រុញឱ្យមហាជនអំពាវនាវដល់ថ្នាក់ដឹកនាំ ACU មេត្តាជួយពិនិត្យ និងពង្រឹងសមត្ថភាពមន្ត្រីកាន់ទំព័រការងារជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaXV-2Zu9juwaORzAWSfuFePd5fqj78GlmOdQ7KzAvRwhTyDnybnzrk8z2afWn78j1A0bBFFPyAhAKEg-TJ-NRF0twI24A6QjyQAPTNpmcFUWCA2paqw0b3h1_zr7PJL31ZgJXyYEsUEvvhw2HaS5jZT5Grc9COaQ3o7L8pxDp6tuFey48u1xwIU55Frc/s758/photo_2026-08-22_13-56-11%20(2).jpg
រឿងអាស្រូវឌីជីថលជុំវិញការប្រើប្រាស់ប្រព័ន្ធ AI មកឆ្លើយតបការទូត និងបញ្ហាច្បាប់ដ៏រសើបទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីសំណាក់មន្ត្រី ACU ជំនាន់ Gen Z គឺជាការដើរថយក្រោយនៃប្រព័ន្ធព័ត៌មានរដ្ឋ ដែលមិនអាចអត់ឱនឱ្យបានឡើយ។ បច្ចេកវិទ្យា AI ត្រូវបានបង្កើតឡើងដើម្បីសម្រាលការងារមនុស្ស ប៉ុន្តែវាមិនអាចយកមកប្រើប្រាស់ជំនួសឱ្យសមត្ថភាពខួរក្បាល ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់មនុស្សពិតប្រាកដនោះទេ។ កំហុសឆ្គងនេះ គឺជាមេរៀនមួយដ៏ដាស់តឿនដល់គ្រប់ស្ថាប័នរដ្ឋទាំងអស់ ក្នុងការរឹតបន្តឹង និងពង្រឹងគុណភាពមន្ត្រីព័ត៌មាន ដើម្បីរក្សាបាននូវកិត្យានុភាព និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងសង្គម៕