ប្រទេសថៃ ៖ គ្រូទាយដ៏ល្បី អ្នកស្រី ប្រាយក្រាស៊ិប ដែលធ្លាប់ទស្សន៍ទាយត្រូវពីហេតុការណ៍គ្រោះរញ្ជួយដីនៅទីក្រុងបាងកក កន្លងមក បានទាយពីលក្ខណៈអនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដែលធ្វើឱ្យពលរដ្ឋថៃចាប់អារម្មណ៍ម្តងទៀត ។ អ្នកស្រីបាននិយាយពីស្ថានការណ៍នយោបាយ ជាពិសេស ជោគវាសនារបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីក្នុងកម្មវិធី Thairath Talk ថា រដ្ឋាភិបាលបច្ចុប្បន្ន អាចដឹកនាំប្រទេសពុំដល់៤ឆ្នាំ ឬកាន់តំណែងត្រឹមតែ៣ឆ្នាំកន្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLuh_UaCIhYY6U8AeoZHKYhe20tUKbJkJtvyFdtwddnGfy4EU3brjcwAKGiDi8uIyWHl6uk5BNRcBODnQ9PMnBS_ST095a1pDkjXbwYbt7PWreIfk9ryL-yycMIz7a-iZTJrYZh898hNmBJe_T-be_FeMcbAinVetJdulxeLOwY_FYvvZGz6DVTkc0Ey4/s811/photo_2025-06-25_10-58-52.jpg

អ្នកស្រីក៏បានប្រាប់ពីលក្ខណៈរបស់នាយករដ្ឋមន្ត្រីថ្មីផងដែរ ដែលនឹងកាន់តំណែងបន្តពីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គឺនាយករដ្ឋមន្ត្រីថ្មីជាមនុស្សប្រុស អាយុប្រមាណ៤០ឆ្នាំ មានរូបរាងខ្ពស់សង្ហា គ្រប់គ្រងអាជីវកម្មអចលនទ្រព្យ និងសណ្ឋាគារ ។ អនាគតនាយករដ្ឋមន្ត្រីថ្មីរូបនេះពុំធ្វើការពាក់ព័ន្ធនឹងនយោបាយទេ ប៉ុន្តែមានក្រុមគ្រួសារធ្វើនយោបាយ ហើយអ្នកជំនួញនេះនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃដោយគ្មានការបោះឆ្នោត ។ ទោះយ៉ាងណា នយោបាយថៃនាថ្ងៃអនាគត គឺអាស្រ័យលើស្ថានការណ៍ និងការសម្រេចចិត្តសំខាន់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9I2Aq-ZFgSAsYXJ6QMmEYxcyb_rVl3fCl60MJzODZQIQIESW88RlmKV3iTJBO5TZnsTT3ojF2Vw2mhm4fKHqbGzEjcIqQJkalWhnyWHx3XGTMutamLbx_rLuleNHBDeXGfon_JwKSQRFkrwibwWKtxflNASDWnCoLvGpExCDpBuHTxo1GohlTipugfZqd/s822/photo_2025-06-25_10-59-14.jpg

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ អ្នករៀបចំកម្មវិធី Thairath Talk សួរថា តើអ្នកគ្រូបានមើលឃើញពីអនាគតនាយករដ្ឋមន្ត្រីថៃហើយឬនៅ? អ្នកស្រី ប្រាយក្រាស៊ិប ឆ្លើយតបយ៉ាងលឿនថា ៖ «នាយករដ្ឋមន្ត្រីថ្មី គឺជាមនុស្សប្រុសមានកម្ពស់ខ្ពស់ រូបរាងសង្ហា ប្រកបមុខជំនួញអចលនទ្រព្យ និងមានលំនៅឋាន សណ្ឋាគារជាច្រើនកន្លែង ។ នាយករដ្ឋមន្ត្រីថ្មីមានអាយុប្រមាណ៤០ឆ្នាំ ប៉ុន្តែពុំមែនជាលោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃ ហើយក៏ពុំមែនជាលោក ថាក់ណាថន ចឹងរុងរឿងកិច្ច អតីតប្រធានគណបក្សអនាគតថ្មី ទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisdBGWhpHTf3r4zT_aSyqVxMuVJd7uosnpqKPEC8nxZx9yr1zxXRnvlac_VfBD3K_UKXCbVineTF2STLYDRSpf5EpH7AqGwMhX3bRXXqIp_2fvxWfTwso1FmVZP-LJs2vYXC1ZSwO6a_wjQ9A4Pej4Ag4PtODV7w68KclgvbDjct0jfU-CWcJQ6b4cmBzP/s1092/photo_2025-06-25_11-45-33.jpg
នាយករដ្ឋមន្ត្រីថ្មីអាចនឹងឡើងកាន់តំណែងដោយពុំឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ ប៉ុន្តែមើលទៅ អាចមានកិច្ចព្រមព្រៀងអ្វីម្យ៉ាង ដែលធ្វើឱ្យលោកអាចឡើងកាន់តំណែងជំនួសលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ។ ប៉ុន្តែអ្នកស្រី ប្រាយក្រាស៊ិប ពុំអាចប្រាប់ពីមុខមាត់ច្បាស់លាស់ ពីព្រោះស្ថានការណ៍នយោបាយផ្លាស់ប្តូរគ្រប់ពេលវេលា ប៉ុន្តែបើមានហេតុការណ៍អ្វីកើតឡើង គឺអាចផ្លាស់ប្តូរនាយករដ្ឋមន្ត្រីមុនពេលអស់អាណត្តិ ។ នាយករដ្ឋមន្ត្រីថ្មីជាមនុស្សជិតស្និទ្ធនឹងអ្នកនយោបាយ និងមានអំណាចផ្នែកជំនួញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpu0xJe0U5HX9QQBptX88yIQ8_ykZW8HJjdTCExxdiYNRsWc4vBshMEJk89vKeFATLXZJOZWptjE5lMW3lg3mUZaMyifXJ5w51whhdbwnlw9XanlmH9JirK0-8xq-6KCCZzmNPGs3wkYn5i5T8kFR_tFFzBYacgsVVZ-qmq3SRvpqvcpp3u2UUkQylX-ST/s700/photo_2025-06-25_11-45-33%20(2).jpg

គួរបញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រីថ្មី ចំនួន៥រូប ដែលថៃបានរៀបចំឱ្យឈរឈ្មោះត្រៀមកាន់តំណែងជំនួសលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គឺគ្មានបេក្ខជនណាម្នាក់មានអាយុប្រមាណ៤០ឆ្នាំ ដូចការលើកឡើងរបស់គ្រូទាយទេ ។ វាធ្វើឱ្យពលរដ្ឋថៃកាន់តែឆ្ងល់ខ្លាំងឡើង និងចង់ឃើញមុខមាត់នាយករដ្ឋមន្ត្រីថ្មីឆាប់ៗ ៕