ថៃ ៖ កងកម្លាំងទ័ពនៅភូមិភាគទីពីររបស់ថៃ បានបង្ហោះសារនៅទំព័រហ្វេសប៊ុករបស់ខ្លួនថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការការពារអធិបតេយ្យភាពទឹកដីដោយកម្លាំងពេញលេញ ព្រោះទឹកដីរបស់ថៃសព្វថ្ងៃមិនមែនបានមកតាមរយៈពាក្យសម្ដីនោះទេ ប៉ុន្តែតាមរយៈជីវិតរបស់ដូនតាថៃដែលបានលះបង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJkr_a5eyw75B8AHFLk9RCukh6aabahodlbjfzO9tQp2oOa5-dCv8KiCyLt7V9TprXohl3TU3qTsKDQ3cSHB5sZ2_QHhyphenhyphenU5YmY0Acc8JJhLYcF10bfilunKCB_LYQhT3d63A44ghQvznQ-zbGnKHZzPf-3bQTonB-v49JkdSXgJ8kKLE4KQs8wkouH_23c/s1024/image_2025-06-20_09-34-14.png
នាយប់ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ទំព័រផ្លូវការរបស់កងកម្លាំងយោធានៅតំបន់ភូមិភាគទីពីរ បានបង្ហោះសារដែលបង្កប់អត្ថន័យស្នេហាជាតិយ៉ាងដូច្នេះថា៖ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ… កងទ័ពទាំងអស់បានត្រៀមខ្លួនឈរជើង និងការពារអធិបតេយ្យភាពរបស់យើងដោយកម្លាំងពេញលេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIGKsMyMFYjPOQ_JaPqrfv5_k-7FwiJ6OrZdRDyVabFCYJmVPKp2U6H9mjZAvye7VDGPrJ0gMEaAARA25RA1YnH23pYlpzwMDK40vqWWoqf64lAYxeV5SPc1dXS1oZ0moc6Rqz0bVYtyronC0zr2HRjpw1oGRgpPyFiDPZ1ETpwkxkZD3X5P78jYgUdvSy/s1200/photo_2025-06-19_10-19-47%20(2).jpg
ចំណែកនៅក្នុងសារមួយទៀត ដែលត្រូវបានបង្ហោះក្នុងថ្ងៃតែមួយនោះ ពួកគេបានបញ្ជាក់ថា «ទឹកដីនៃថៃ មិនមែនទទួលបានតាមរយៈពាក្យសម្តីទេ ប៉ុន្តែតាមរយៈដង្ហើម និងជីវិតរបស់បុព្វបុរសរបស់យើងទាំងអស់ ដែលបានលះបង់ពេលវេលាចុងក្រោយរបស់ពួកគេដើម្បីការពារ និងថែរក្សា។ គ្រប់តំណក់ឈា.មដែលបានស្រក់ គឺជាសក្ខីភាពមួយដែលបង្ហាញថា “តើពួកគេស្រឡាញ់ និងថែរក្សាទឹកដីនេះប៉ុណ្ណា។” ដូច្នេះកាតព្វកិច្ចរបស់យើងគឺការពារ និងថែរក្សាមរតកនៃការលះបង់នេះដោយដួងចិត្តស្មោះស និងមានតម្លៃស្មើៗគ្នា។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghiiU0RgK5hl3W8jn2B5hNkQjEZyFVB7qbRhJ5ZnsUxkISzK_mQP6qcuz6G30_Zdv5NpX8nyJUV91YT_2Dpbfe2NkIC2x8Thi9x7ryO8yrKstggxrOSlxxvxILhbEMOmTbqOa-QjIqW0h7qR4laubbwphXTsmaNV22fzJeubsmARHDwZxUFFHHbBNBgBOQ/s1280/photo_2025-06-19_10-19-46%20(2).jpg
ជាងនេះទៅទៀតសារនេះបានសង្កត់ធ្ងន់ថា «ដីនេះមិនមែនគ្រាន់តែជាផ្ទះបណ្ដោះអាសន្នរបស់យើងទេ។ ប៉ុន្តែវាជាផ្ទះរបស់កូនៗយើង… អនាគតពួកយើងដែលត្រូវតែថែរក្សា ដើម្បីរក្សាវាសម្រាប់ពួកគេ ក្នុងការអាចឈរ និងរស់នៅដោយមោទនភាពជាមួយទង់ជាតិថៃជារៀងរហូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy8zsVhtSWHQ2qCO21No0W9Qb8-oA4dS5BLaNHInK-IZJbcpN9IZ2CetZi-isYLHjLHFmOv4vC_QMRS3L_pxFC1EUHGCwVBq_Hr1aQA4bcYMeDfroDvIq-7N3jf306GEOcYZk50YTQlSltX_jACrQbASWmUU5NNYdXD2fI0WzjVNEfSPbUbnH4iTl260bN/s1280/photo_2025-06-19_10-19-46.jpg

តាមរយៈការបង្ហោះសារបែបនេះ គេអាចកត់សម្គាល់បានថា វាមិនមែនត្រឹមតែជាការបង្ហាញឆន្ទៈស្នេហាជាតិ និងការការពារបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែវាហាក់បង្កប់អត្ថន័យផ្លែផ្កាទៅកាន់នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ផងដែរដែលបាននិយាយប៉ះពាល់ដល់មេបញ្ជាការកងទ័ពភូមិភាគទីពីររបស់គេ លោក ប៊ុនស៊ីន ផាត់ខ្លាំង ថាពុំមានប្រយោជន៍ និងជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល ប្រាប់ទៅកាន់ថ្នាក់ដឹកនាំកម្ពុជា។ ពួកគេចាត់ទុកទង្វើរបស់លោកស្រីថា បានបង្ហាញភាពទន់ខ្សោយរបស់ខ្លួន និងបំបាក់មុខប្រទេសជាតិនៅចំពោះមុខសត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9A-34uepoDBsF6qfrcnAWT56KAVwsKMW06uwT_PzLkseCvq3e3vmf5LkmJPi8a_dAttGCWFch0pkJdTqnJx08jmiRXKE4ykKIYSST6-8YJYqTivuq5gz2oD-52GLUaPs6gOdgbqYoYnSjItenpftcjFnRVGtR34ZN6o7e3kLvUl_wVvp7Nfcuk78ayU7r/s1280/photo_2025-06-19_10-19-47.jpg

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នអង្គភាពយោធាផ្សេងៗ និងប្រជាជនថៃគ្រប់មជ្ឈដ្ឋានកំពុងផ្ដល់ការគាំទ្រ និងើកទឹកចិត្តទៅកាន់កងទ័ពរបស់ថៃទាំងអស់ ជាពិសេសមេទ័ពតំបន់ភូមិភាគទីពីរ ថាជាវិរៈជនគំរូ អង់អាចក្លាហានការពារជាតិ និងពុំគួរឲ្យជនណាម្នាក់ប្រមា.ថមើលងាយបានឡើយ៕