មួយរយៈមុនអ្នកគាំទ្រកម្ពុជាមានភាពងឿងឆ្ងល់យ៉ាងខ្លាំងចំពោះ Dr. Mahra Lutfi ជាម្ចាស់តំណែង Miss Planet International 2024 ស្រាប់តែបង្ហាញថាខ្លួនជាបវរកញ្ញាចក្រវាលអារ៉ាប់រួម២០២៥នៅលើបណ្តាញសង្គម Instagram ទាំងមិនទាន់បញ្ចប់តំណែង។ យ៉ាងណាមិញការប្រើ title ជា Miss Universe UAE 2025 Dr. Mahra Lutfi កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់ជាមួយនឹង Miss Universe UAE Organization។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNfvQnj79Ce9V24D9s3l-eLnqbO87tglw6NtfPfOOUq3WbHCW4tFb5QJZNyg-4DM8odVB7bEGzL4c9_gFBumUqGfqJ9VKGrEuV7hJbe5UHDsLYFutYn5nqrqjCbGbX_ntcBo39Rz7U34cjyXJOuphY5BuABLDemu2c4_Ou_EQXuKHXGqTLJjupDMzbP7aq/s1800/image_2025-06-19_10-46-53.png
នៅថ្ងៃទី១៤ មិថុនា Miss Universe UAE Organization បានចេញសេចក្តីថ្លែងការណ៍នៅ លើគណនី Instagram អំពីម្ចាស់តំណែងបវរកញ្ញាចក្រវាលអារ៉ាប់រួមឆ្នាំ២០២៥ ។ នៅក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់យ៉ាងច្បាស់ថាគ្មានម្ចាស់ជ័យលាភីផ្លូវការណាមួយត្រូវបានគ្រងមកុដ Miss Universe UAE 2025 ទេ។ការអះអាងបែបនេះគឺ «មិនពិត និងបំភាន់»។ គណនី Instagram ផ្លូវការតែមួយគត់សម្រាប់បវរកញ្ញាចក្រវាល UAE គឺ @missuniverseuae2025 ដែលបានទទួលស្គាល់ដោយ Miss Universe Organization (MUO)។ ការទំនាក់ទំនង ការឧបត្ថម្ភ និងការសហការទាំងអស់ ត្រូវតែឆ្លងកាត់នាយកជាតិ Poppy Capella ។ ក្នុងសេចក្តីថ្លែងការណ៍នេះក៏បានព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការក្លែងបន្លំ ការបរិហារកេរ្តិ៍ និងការប្រើប្រាស់ដោយគ្មានការអនុញ្ញាតលើម៉ាកបវរកញ្ញាចក្រវាឡ UAE មកុដ ឬការប្រើ title ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCvGLPSAujc4SxPzDQWiQ6T5zIFkTKXm4s_ubFORe9Nzj6aEWwLpltAQ9Jb_G5kF-WtTr38ERfdkyuChvGoxMGr9gWT1VOPF_sv2wNwiC_2ZohC6E5_t-8hp6buvXehiBstBASxNfCBwhLh2QOt-uzSvso859x51k9et98QPyPeQXCi-PEnUEalNHOAIR/s1231/image_2025-06-19_10-46-48.png
គួរឱ្យដឹងថាសេចក្តីថ្លែងការណ៍ពី ផ្ទុយស្រឡះពីការអះអាងរបស់ Mahra Lutfi ដែលនាងប្រកាសជាសាធារណៈនូវ title «Miss Universe UAE 2025» បន្ថែមពីលើតួនាទីរបស់នាងជា Miss Planet International 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJbwoq2LcKhMHSw6W4oyRl8RiKlz4CGGPDwlCwSe59KYYIlr-R2PA0LkMagTZ_admPGKrMZ9gNl0iIWD70J0ZGr08Hots5vR-vg_Fc7U_uiWQS1CBfEXCUEybsoU-PyDYWTxbCKyJVEopluE87xAgn1UdE0dBlWOp6NoF8VwBS_EhE6L9zsXhX9XCmAu-/s1512/image_2025-06-19_10-35-33.png

អ្វីដែលសំខាន់ទោះបីជាស្ថាប័នគ្រប់គ្រងថ្នាក់ជាតិនៃបវរកញ្ញាចក្រវាលអារ៉ាប់រួមបានប្រកាសខាងលើក្តីគេសង្កេតឃើញថា Mahra Lutfi នៅតែប្រើ title «Miss Universe UAE 2025» ដដែលនៅលើគណនី Instagram របស់នាងដែលមានអ្នកតាមដាន១០លាននាក់៕