Trend មួយដែលគេស្គាល់ថា «Cleopatra » កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងតាមអ៊ីនធឺណិតដោយមានតារាល្បីៗជាច្រើនបានចូលរួមលេងក្នុងនោះ សម្រាប់ប្រទេសកម្ពុជាគេបានឃើញតារាចម្រៀង ទេព បូព្រឹក្ស, អ្នកបង្កើតមាតិកា Mei Queen, កូនស្រីម្ចាស់ប្រេនឡាកាម៉ូ និងអ្នកមួយចំនួនទៀត។

«Cleopatra »គឺជាពេលវេលាដ៏ពេញនិយមចុងក្រោយបំផុតដែលកំពុងកាន់កាប់ TikTok ។ ជាមួយនឹងការគូសត្របកភ្នែកដិត ស្រមោលមាសភ្លឺចាំង និងតុបតែងខ្លួនជាមួយ នឹងគ្រឿងអលង្ការចែងចាំងជាច្រើនដើម្បីប្រែក្លាយទៅជាមហាក្សត្រីអេហ្ស៊ីបដ៏ល្បីល្បាញ។ និន្នាការនេះបានចាប់ផ្តើមល្បីនៅលើ TikTok នៅពេលដែលអ្នកបង្កើតបានចាប់ផ្តើម ប្រើប្រាស់គ្រឿងសម្អាង និងឧបករណ៍ AI ដើម្បីស្រមៃខ្លួនឯងថាជាមហាក្សត្រីតាមស្ទីល Cleopatra ។

ក្រោយមកអ្នកបង្កើតមាតិកាបានចាប់ផ្តើមលេង Trend នេះបង្ហាញពីការផ្លាស់ប្តូរពីមុខ ទទេរទៅជារូបរាង Cleopatra ហើយមានទាំងខ្មោចមុំាមី ទៀត។ Trend នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញការតុបតែងមុខ រួមទាំងការប្រម៉ូតផលិតផលជាដើម។
ជាមួយនឹងការពេញនិយមនេះគេសង្កេតឃើញថាអ្នកល្បីៗនៅប្រទេសកម្ពុជាក៏ចាប់ផ្តើមលេង Trend ថ្មីនេះជាបណ្តើរៗដែលមានដូចជាតារាចម្រៀង ទេព បូព្រឹក្ស , អ្នកបង្កើតមាតិកា Mei Queen , សិលាទេព្ពី ជាអ្នករាំ , កូនស្រីម្ចាស់ប្រេនឡាកាម៉ូ និងអ្នកផ្សេងទៀតជាច្រើនកំពុងសម្រុកលេង Trend ថ្មីនេះ៕










