ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Workpoint News រាយការណ៍ថា ម្ចាស់ចម្ការថៃនៅខេត្តជាប់ព្រំដែនកម្ពុជា បានបង្ហាញក្តីបារម្ភប្រសិនបើពលករខ្មែរចាកចេញពីប្រទេសថៃមែននោះ នឹងធ្វើឱ្យម្ចាស់ចម្ការថៃជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរមិនខាន ជាពិសេស នៅខេត្តចន្ទបុរី ពីព្រោះពលរដ្ឋថៃពុំធ្វើការលំបាកក្នុងចម្ការទេ ប៉ុន្តែពលករប្រទេសជិតខាងឧស្សាហ៍ព្យាយាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMcteo75WYjFgUNJI9OBnMukJBM2KeyuRsKwK-9S7kXPPhb8QAbLM6tSxF_h_83rXpw-7SXh7Nx565YjsXjlqOaHlnqZQjesAZRpdItMm4gqNnuucviuF4ugDCGaCMtpOSfmtsME7QxMPiZxQguUmY_Ljaf56Le_OpZmFXK7xSlPnCHV-GM6Q1Oot_ae2Z/s594/499619167_1251004027035510_7076244253149807441_n.jpg
ស្ត្រីជាម្ចាស់ចម្ការម្នាក់នៅជាប់ព្រំដែនកម្ពុជា-ថៃនិយាយថា ប្រសិនបើមានការអំពាវនាវឱ្យពលករខ្មែរត្រឡប់ទៅប្រទេសវិញនោះ ម្ចាស់ចម្ការនៅខេត្តចន្ទបុរី នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ពីព្រោះពលរដ្ឋថៃពុំធ្វើការក្នុងចម្ការទេ ដោយសារវាជាការងារធ្ងន់ ខុសពីពលករប្រទេសជិតខាងដែលឧស្សាហ៍ព្យាយាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7YVllMClIaqLTpBWRUcvJlSK6Y3OwbISvoycPCNNBdPXFxzPn6cvzM4LuFxV7i-728OtUYw4BCg74tt3bxVCZ5zvaTmPW4f9ENJ68PRTG3KY_JlC6uXZs4xe1WFFcr3wgDPnRIj98tc4Pn29Nh3XtBrisQ0YQLLALH7NGYF7FRnlZv4sA0ElzLAeJDkrs/s1024/image_2025-06-18_09-05-51.png

នៅខេត្តចន្ទបុរី ដាំដុះផ្លែឈើជាច្រើនប្រភេទ ដូចជា ៖ ផ្លែមៀន ទុរេន សាវម៉ាវ និងមង្ឃុត ហើយក្នុងចម្ការភាគច្រើនបានប្រើប្រាស់ពលករខ្មែរ ពីព្រោះពុំសូវមានពលរដ្ឋថៃធ្វើការផ្នែកបេះផ្លែឈើ ។ បើខ្វះខាតកម្លាំងពលករខ្មែរ វានឹងធ្វើឱ្យសេដ្ឋកិច្ចនៅទីនេះធ្លាក់ចុះ ផ្លែឈើថៃមុខជាស្អុយរលួយអស់ ពីព្រោះគ្មានកម្លាំងពលកម្មបេះផ្លែឈើ ។ នេះបើតាមការលើកឡើងរបស់ស្ត្រីជាម្ចាស់ចម្ការនៅថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieetPJTn9V-lix6x5jZKBmaEaoAOD5wd2rPgVLi8PZnM_YRqp6Gg7PWyqRjvxj9u4FQztJisNY2ef0QxDs6YKXweyWl_Q3XAGAUjfMVMd4WmhKkWAQWkRKMzeMKX9lraOteK4qAsKOEX0VV-NcKB6mL-_HfGOvW6no2i_0umo90ChNHSkh3v6VCGD93z9C/s990/image_2025-06-18_09-05-51%20(2).png
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺពលករខ្មែរមកធ្វើការដោយស្របច្បាប់នៅប្រទេសថៃ ស្មើជាង៥សែននាក់ ប្រសិនបើពលករខ្មែរត្រឡប់ទៅប្រទេសវិញនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យសំណង់ និងនេសាទរបស់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwSxAFtsHAAQFKz2Zp_3DMLqmMP1w4I5YQGUEFXSkFF59VJL3XiVGxMgyj_EPuhiHLx1mSYCqFFGIxrdpr8BMHkYb_0p_CJ7GqjlOF-s40rTUlbHHI5pnGtW5BN6LGLbx8nmmf1_Pq0iTBELzD3DR4_Kf9RzeIwO7TjoFQL2kgTgMWQTOTTix-zYxDLtWt/s2000/image_2025-06-18_09-05-52%20(2).png
លោក ថានីត សូរ៉ាត់ អនុប្រធានសមាគមនិយោជកពាណិជ្ជកម្ម និងឧស្សាហកម្មថៃនិយាយថា ចំនួនពលករខ្មែរមកធ្វើការនៅថៃ ស្មើនឹង៥១៥.៣៥០នាក់ ស្មើ១៣.៥៨% នៃចំនួនពលករ៣ប្រទេស រីឯពលករខ្មែរធ្វើការក្រៅប្រព័ន្ធ គឺស្មើជិត៣សែននាក់ ។ បើរួមបញ្ចូលចំនួនពលករខ្មែរធ្វើការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺស្មើប្រមាណ៨សែននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyPxvC7BTbFCpBJyjrDDH0gMxxowNfbPbgnPY5ADJYliAretqa9q89985rpFi7jlBU8vl6lxsTQsmE6ezVjRoJMKzd31wJgnTBwFUFji5eOSRndqIqGqlF2J7uJNfjavNGkN8Gl95ECtXfZxN6myqm0zcOHGp25cuc65TJWMzKI7qCr_LEvFEw-7K0HgQf/s1200/image_2025-06-18_09-05-52.png
ចំណែកពលករមីយ៉ាន់ម៉ាមានចំនួនច្រើនជាងគេដែលបានមកធ្វើការនៅថៃ គឺរហូតដល់២.៩៩៤.០០០នាក់ (ជិត៣លាននាក់) ឬស្មើ៧៨.៩% ខណៈពលករនៅសល់សល់ គឺពលករឡាវ ស្មើប្រមាណ២៨១.៩៣៥នាក់ ។ បើរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យពលករត្រឡប់ទៅប្រទេសវិញ ថៃនឹងរងផលប៉ះពាល់ក្នុងវិស័យសំណង់ និងនេសាទ ដោយសារពិបាកស្វែងរកពលករមកធ្វើការជំនួស ៕