Google ប្រឈមនឹងបាត់បង់ចំនួនអ្នកប្រើប្រាស់ និងខាតប្រាក់ចំណូលយ៉ាងច្រើនមហាសាល ក្រោយពីអ្នកប្រើប្រាស់ជាច្រើននាក់លើពិភពលោកចាប់ផ្តើមស្រាវជ្រាវរកចម្លើយក្នុងកម្មវិធី ChatGPT ជំនួស Google ។ បច្ចុប្បន្ន បរិមាណអ្នកប្រើប្រាស់ដែលស្វែងរកទិន្នន័យក្នុង Google Search បានធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែកម្មវិធី ChatGPT បានក្លាយជាជម្រើសដ៏ពេញនិយមក្នុងការរកទិន្នន័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirGfQ_SfhBuPVu4H62YZjLhlESRqsaRSAJRi_YilP3LXgHRRWvFA1-D18RpjsgILKs7djZr2fZgg7l4JPcBHqysmUMKc0npBpXIGg-UD3fEf_FMXmyd_1eQRQmwy6Pn1SJI6oHWKdGiK_TLC-PBh2F0V-ZFC1TgkC9NroqQkzDzSWlInTtcKxUwaAbP828/s1600/image_2025-06-18_08-54-31.png
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ការពេញនិយមប្រើប្រាស់កម្មវិធី ChatGPT កាន់តែខ្លាំងធ្វើឱ្យគេហទំព័រជាច្រើននៅលើពិភពលោកបាត់បង់ចំនួនអ្នកប្រើប្រាស់ បាត់បង់ប្រាក់ចំណូល ហើយការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗបានធ្លាក់ចុះខ្លាំង រហូតដល់គេហទំព័រមួយចំនួនរងផលប៉ះពាល់ត្រូវកាត់បន្ថយបុគ្គលិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzHP-axxtrQD_YpizuaD1eRUSeRHijnCys_NiNco7JU2qk-PJGDEvgpSWf3tTKx8oNaOXTL1aT1TLRObkx07TA9yDTumhYNIscPXzhykNVFpXDFcWQAha9nAzvCx8txGHrRUx-xMM4LU1VulrHIQ9Zs0poWZfAhyphenhyphenKbKs-gEcIt4q5NqqaVXx04xUg5Ovh2/s1077/image_2025-06-18_08-54-35.png
យោងតាមរបាយការណ៍របស់ Wccftech បង្ហាញថា នៅខែមិថុនា ឆ្នាំ២០២៥នេះ កម្មវិធី AI បានជួយឱ្យអ្នកប្រើប្រាស់អាចស្វែងរកចម្លើយសង្ខេបយ៉ាងឆាប់រហ័ស ដោយពុំចាំបាច់ចុចមើលគេហទំព័រផ្សេងៗដូចពេលមុនទេ ។ កម្មវិធី AI ទាំងនេះបានបង្ហាញចម្លើយភ្លាមទៅអ្នកប្រើប្រាស់ ហើយវាកាន់តែធ្វើឱ្យការចូលមើលគេហទំព័រផ្សេងៗធ្លាក់ចុះខ្លាំងឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBWjb0XKQvfb8vosW9dDJ-XnE6eGaWpaHT06FsCqCAWyDth8-O-x4TJdCKLahXP2hZoQhNduxXPMOVUKvk0lo2Suvbm_No1TZPKQra4V5RB7W6sWVQb5XWwO-RWNd0SgyHgoAV1yXlHq63OjCs-miO3FFcyL6hytK-ZVoIOYo5NIbbmdiG2XzLMy_uZQwm/s1500/image_2025-06-18_08-54-36.png
គេហទំព័ររងផលប៉ះពាល់ខ្លាំងបំផុតរួមមាន ៖ គេហទំព័រទេសចរណ៍, គេហទំព័រព័ត៌មាន និងផ្តល់ចំណេះដឹង ដែលគេហទំព័រទាំងនេះបានពឹងផ្អែកលើក្រាហ្វិករបស់ Google ជាច្រើនឆ្នាំមកហើយ ។ ពេលអ្នកប្រើប្រាស់ងាកមកស្វែងរកចម្លើយក្នុងកម្មវិធី ChatGPT វាធ្វើឱ្យប្រាក់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មធ្លាក់ចុះផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUtyFopa7k06C9EE0hpU3KyYwH7lOqPBp4fr7VZtOagK44_8V4R3XB2NA9nGB4bUm0AE0vL7IdcEly18IjkD0BL-XQ8JKhJPAfFXWfGxo6nZWHkpCtgVlDj-Zk4ZTfvDb-O1uzhFzcpe3q5VsIhrt4x1fflmvK7wr6GhwbuubV0i_vcOBWw_sjQj0-Egzy/s1351/image_2025-06-18_08-54-34.png
នាថ្ងៃអនាគត កម្មវិធីអ៊ីនធើរណេតដែលមនុស្សទូទាំងពិភពលោកធ្លាប់ប្រើប្រាស់អស់រយៈពេលជាង១០ឆ្នាំ ដូចជា Google អាចនឹងបាត់បង់ក៏ថាបាន ដោយសារការចូលមកនូវបច្ចេកវិទ្យាថ្មីៗកាន់តែទំនើប និងឆាប់រហ័ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhegpCKqwy-23UgD9AaBamS6Dktvd46m-HNT1aj_nISAq2PTzZB04yZXNwlS471_oL3qgH2WzyaVI9MtVsqEuNycryeUo9NdpUcnomB0fHgAMH6SnDe8gURHfc20Xuuryvl-w34hODurCwu6DMSJQZ5KCLD0l9YN7smqf_nMIMyix9Jab8qUprJ4MdhJgEj/s2479/image_2025-06-18_08-54-32.png
គួរបញ្ជាក់ថា ChatGPT គឺជា Chatbot ដ៏ឆ្លាតវៃ និងជាកម្មវិធីកុំព្យូទ័រដំណើរការដោយការប្រើប្រាស់បច្ចេកវិទ្យា AI ។ រីឯពាក្យថា ChatGPT គឺជាពាក្យកាត់របស់ពាក្យ Chat Generative Pre-trained Transformer ដែលបង្ហាញពីសមត្ថភាពក្នុងការបង្កើតខ្លឹមសារថ្មីពីការរៀនសូត្រ និងវិភាគទិន្នន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijityiUaOtw71lL76ru3vu9WqEpinf9wMiidheR3KOGfQxJlFllu-jmeqwLwd9gh0bRRMOGGQJfDmTqXgLbDnW9NOKKm5_nYApobN-qOPFKC_97hsDSv4BkuWw8dp2aQ95Hj8DPgkxj7chgW44I8CWc7nFaFIMCG4o1FFHDTgRUdhPOSlyqb2gbD4imBJf/s2560/image_2025-06-18_08-54-35%20(2).png

ChatGPT ត្រូវបានបង្កើតឡើងដោយ OpenAI គឺជាក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា AI ឈានមុខលើពិភពលោក ។ OpenAI បានដាក់ឱ្យប្រើប្រាស់កម្មវិធីនេះលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ បច្ចុប្បន្ន កម្មវិធីនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយលើពិភពលោកយ៉ាងឆាប់រហ័សក្នុងរយៈពេលមិនដល់២ឆ្នាំ ៕