ថ្មីៗនេះ នៅសារមន្ទីរសិល្បៈមួយឈ្មោះ Palazzo Maffei ដែលស្ថិតនៅទីក្រុង Verona ប្រទេសអ៊ីតាលី មានហេតុការណ៍មួយកើតឡើងក្នុងខែមេសា ដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ក្នុងថ្ងៃនោះ គូស្នេហ៍ភ្ញៀវទេសចរមួយគូ បានចូលទៅក្នុងបន្ទប់តាំងសិល្បៈមួយ ដោយពេលនោះគ្មានបុគ្គលិកកំពុងបម្រើការ។ ពួកគេព្យាយាមថតរូបជាមួយកៅអីសិល្បៈដ៏ស្រស់ស្អាតមានតម្លៃជាង ៥ ម៉ឺនដុល្លារ ហើយក្រោយមកបានធ្វើឱ្យកៅអីនោះបាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz_QxXGRP04gxJB9Rczw3YwvUq8nZETXG5IgfkA3O4Gh91Ct392qVISXr-2ikf0TwDFA1mKPtb3msddiVIQ5w3QYZp-txgdUnheRuNPE5-4Bb_SgqY66ND7p3dKBINqYSN6IfUU_TcXrGVh-QvPds2Pj_k2-xtrpSezTyI9a4sJYlQ2dwPPb0KrvPHsAKQ/s1280/photo_2025-06-17_15-55-05.jpg
កៅអីនោះមានឈ្មោះថា “Van Gogh Chair” ជាកៅអីដែលត្រូវបានបង្កើតឡើងដោយសិល្បករជនជាតិអ៊ីតាលីឈ្មោះ Nicola Bolla។ គាត់បានយកគំនិតចេញពីគំនូរពិសេសរបស់វិចិត្រករជនហូឡង់ Vincent van Gogh ដែលមានចំណងជើងថា “Bedroom” ដើម្បីបង្កើតកៅអីនេះ។ កៅអីនេះបានប្រើត្បូងគ្រីស្តាល់ Swarovski ជាង ១,០០០ គ្រាប់តុបតែងយ៉ាងល្អិតល្អន់ ហើយមានតម្លៃដល់ទៅ ៥០,០០០ ដុល្លារ អាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvOKfqu5Au7d7P48Wwt5Ea0Zt_294P0ebksIit7cf0OSXmmHpJ7__wqgUGh0-r_algXdeph-yKjvJO_JNdJXT_-NhMoctlmCP6yASgrOuUgDtK0Uu4QxA2GM9O2g6wuu4O06P5EqDicY7X1YnAgPiFvelyvFXsqNV-K4Ji09bjJnYMgrKr9xZLrtb28rOp/s1240/photo_2025-06-17_15-55-04%20(2).jpg
នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព (CCTV) ដែលទើបតែបានបញ្ចេញនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ កន្លងមក សារមន្ទីរបានបង្ហាញឱ្យឃើញថាមាន ស្ត្រីម្នាក់បានព្យាយាមថតរូបធ្វើដូចជាអង្គុយលើកៅអី ប៉ុន្តែមិនបានប៉ះឬអង្គុយពេញលើវាឡើយ។ បន្ទាប់មក មិត្តប្រុសរបស់នាងក៏ព្យាយាមធ្វើដូចគ្នា ប៉ុន្តែគាត់បានអង្គុយពេញលើកៅអីដោយមិនប្រុងប្រយ័ត្ន។ ដោយសារគាត់មានទម្ងន់ធ្ងន់ និងលំនឹងមិនគ្រប់គ្រាន់ ទើធ្វើឱ្យកៅអីបានបាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXlGXr7CZfMj6NGtyTvDta4m8qzi-ToUam5i4HyHrxsVJfBAhW8N-vatIebgA6Fh1Ejcbaacq4HycoH2G8bUPktG4dxRl_uU9GMAarX-UZjeyEofmyYh7UmdlPs6orWeGvvTxGnFW_9u0PE0nwlGxxEZED5eC7EHfASO9bn6lhjUzxZElTccUlmUqeyEoX/s1024/photo_2025-06-17_15-55-04%20(3).jpg

ពេលដែលពួកគេដឹងថាកៅអីបាក់ខូចខាត ស្ត្រីនោះបានទាញមិត្តប្រុសឲ្យរត់ចេញពីបន្ទប់តាំងពិពណ៌យ៉ាងលឿន។ ពួកគេមិនបានរាយការណ៍ ឬសុំទោសបុគ្គលិកសារមន្ទីរនោះឡើយ។ ពួកគេបានទុកកៅអីដែលខូចនៅទីនោះ ហើយគេចខ្លួនទៅបន្តទស្សនាអ្វីផ្សេង ដូចជាអ្វីមិនកើតឡើង។ យ៉ាងណាមិញ ក្រោយពីកៅអី Van Gogh ត្រូវបានបាក់ សារមន្ទីរ Palazzo Maffei បានធ្វើរបាយការណ៍ទៅប៉ូលីសក្នុងតំបន់ផងដែរ។ ប៉ុន្តែ ភ្ញៀវទេសចរទាំងពីរនាក់នោះនៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ហើយមិនទាន់មានការចាប់ខ្លួន ឬការចោទប្រកាន់ផ្លូវការណាមួយឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5UYPrgFNjsKmTvA4uo8WnT2S2NBAJgLQ9VnEpZOG-JPzuXaAxIK6fGrkuTBUHJSwlb8RnjazWwmFC9iiIviN2vdNAErXzn1X7ENGYJXy4-qWJSqqh0BFYmTQOvIG-pt03RfJAJmgOC5bc0WMnq2X1deK40ZUyZPO0MxLalL5ftbZrLviZmKMWTPbtaynK/s1262/photo_2025-06-17_15-55-05%20(2).jpg
សារមន្ទីរបាននិយាយថា ការប្រព្រឹត្តិរបស់គូស្នេហ៍នេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរទៅលើសិល្បៈ និងសម្បត្តិដ៏មានតម្លៃ។ ពួកគេបានបង្ហាញការមិនគោរព មិនយកចិត្តទុកដាក់ ហើយមិនទទួលខុសត្រូវចំពោះវត្ថុសិល្បៈដ៏មានតម្លៃផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjck2Cx6CXwEMo50smJG6LGxJ1eW6-ZXNmY3fyfyHMMdjvt2g8ehRqpdRkCbc4ZEIK-nDVFS1x_CQdTzmrFLDyqk19ErjCtbyX1Y3-VuF3biDwsXGBQNKL2qtneEMnHZuoKWTlPd1yS9HFXtFg19YyRVXnsx2oBFhXO6kCZUXRuwZdJNRyCQNHwZslX9hvN/s600/photo_2025-06-17_15-55-04.jpg

បច្ចុប្បន្ននេះ កៅអី “Van Gogh Chair” កំពុងត្រូវបានជួសជុលវិញដោយជោគជ័យ ដោយក្រុមជួសជុលមានជំនាញ និងក្រុមសន្តិសុខ ហើយវាត្រូវបានដាក់តាំងឡើងវិញនៅក្នុងសារមន្ទីរ ដូចដើម។ ប៉ុន្តែជនល្មើសនៅតែមិនទាន់ចូលមកទទួលកំហុស៕