ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Workpoint News កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា អាជីវករថៃលក់ផ្លែមង្ឃុតត្អូញត្អែរពីការខាតបង់ប្រាក់រហូតដល់ជាង២សែនបាត ដោយសារកម្ពុជាហាមនាំចូលបន្លែ ផ្លែឈើថៃគ្រប់ច្រកព្រំដែន ។ បើកម្ពុជាហាមឃាត់ការនាំចូលបន្លែ ផ្លែឈើថៃបែបនេះ វានឹងធ្វើឱ្យអាជីវករថៃខាតបង់ដើមទុនអស់ពីខ្លួនមិនខាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP6OgVjjMKQz9Z7Y41tBTPrGE1y5-9EJXjrSSR_D9L0RiCsstWqGu4nZoT8ziZ6XrK5gexhpFLuGc7V_pKtFH6ecepaQVr4HQuxDQ0kFXKcN7r4WMQTBGtKT-VCxECqkxtKV0a8TX42dG2ARPCwGIWBtEyYpAOQLahL9yavkoqqSApG8psd85iNpn_Da2W/s1279/image_2025-06-18_08-32-03%20(3).png
សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី១៧ ខែមិថុនា នៅច្រកព្រំដែនអន្តរជាតិចាំយាម-បានហាតឡិក (ខេត្តកោះកុង-ខេត្តត្រាត) មានភាពរញ៉េរញ៉ៃយ៉ាងខ្លាំងក្រោយពីកម្ពុជាហាមឃាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃទៅកាន់ខេត្តកោះកុង ។ ច្រកព្រំដែននេះបើកនៅម៉ោង៩ព្រឹក ប៉ុន្តែកម្ពុជាហាមឃាត់រថយន្តដឹកបន្លែ ផ្លែឈើថៃឆ្លងដែន និងអនុញ្ញាតឱ្យតែរថយន្តដឹកទំនិញឧស្សាហកម្ម និងអាហារសមុទ្រប៉ុណ្ណោះអាចឆ្លងដែនចេញ-ចូលតាមធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaRcGgjvpkvJx0jzBIWqwf3vaDMz_qiqblIxOTwh8DU0Y9AthEIBjJqaSSV88vtVvxl7WXB4h4iKVPF291bvnFVQquzPbobI3p2BUSNnFWJnuav2qqFbamyfwRYPzk0-De523G70O2DnT7wPm4gto5NuMp3dwX4wfWYW4XvTjxWdgOnl8Jo1bt2-ElVao-/s1280/image_2025-06-18_08-32-03.png

បើទោះជាកម្ពុជាពុំអនុញ្ញាតឱ្យរថយន្តដឹកបន្លែ ផ្លែឈើថៃឆ្លងដែនក្តី ប៉ុន្តែអាជីករ និងឈ្មួញថៃនៅតែមានក្តីសង្ឃឹមថា ពួកគេនឹងអាចនាំចូលបន្លែ ផ្លែឈើថៃទៅកម្ពុជាបាន ។ រថយន្តដឹកបន្លែ ផ្លែឈើទាំងនេះបានចតរង់ចាំស្តាប់ព័ត៌មានច្បាស់លាស់ម្តងទៀត និងរំពឹងថា កម្ពុជាបើកច្រកព្រំដែនឱ្យរថយន្តដឹកបន្លែ ផ្លែឈើថៃឆ្លងដែនទៅខេត្តកោះកុង ។ អាជីវករថៃនៅព្រំដែនបានទទួលដំណឹងពីអាជ្ញាធររបស់ខ្លួនថា ភាគីថៃបានចរចាជាមួយកម្ពុជារួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFBgGCZXtrZ5HgUYlkGROl8KJFcz9kxf6R-bLk5Q5IfOdkyRacZjuX55lpPQHjmK2NIy9lU5rCyAyi9Q9TWsgftW9jUJ6Ep0tJ93L3rXnT3Tz9Lwi9_EBOQ0c3Sy8esTVUcViQEv3CEx_NNyBX51M7yYjOXqBIQ9A14eNSDBLdhIy0Ra-ucAJV2Z2JkA4J/s1280/image_2025-06-18_08-32-04%20(2).png

លោក ណារ៉ុង អាយុ៣៦ឆ្នាំ ឈ្មួញថៃដឹកផ្លែមង្ឃុតតាមរថយន្តឆ្លងដែនមកខេត្តកោះកុង ដែលប្រកបមុខរបរនាំចេញផ្លែឈើអស់រយៈពេលជាង១៥ឆ្នាំ និយាយថា លោកតែងតែដឹកផ្លែមង្ឃុតទៅខេត្តកោះកុង ប្រទេសកម្ពុជា ជាប្រចាំ ។ ថ្ងៃនេះ (ថ្ងៃទី១៧ ខែមិថុនា) មានការបិទច្រកព្រំដែនអន្តរជាតិចាំយាម-បានហាតឡិក ធ្វើឱ្យលោករងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារលោកចំណាយដើមទុនទិញផ្លែមង្ឃុតអស់ទឹកប្រាក់ជាង២សែនបាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3CtxWLPeOvA4ql5fqFRThyTJgjFM6E1FyPQ2Uxf45ybjoWgkQccD9mdYekMLXSQJb6ZdXH6EgWeGl8mlTCs_Jsmh_x7C1iTn8JtEYiGw4XKEmcawS3lzBl0nFxSCqYlbReqjzseRocX5dCRkl2FkNIMQel_g5cQSWn-q-cHjBIApQ-s6Njp65jM419EwS/s1200/photo_2025-06-17_16-47-33.jpg
បើច្រកព្រំដែននេះបិទពិតមែន លោកខាតបង់ដើមទុនអស់ពីខ្លួនហើយ ។ ទោះយ៉ាងណា លោកនៅតែមានសង្ឃឹមថា កម្ពុជានឹងអនុញ្ញាតឱ្យថៃនាំចូលបន្លែ ផ្លែឈើឡើងវិញ ។ ពេលនេះ លោកកំពុងរង់ចាំឱ្យភាគីទាំងពីរចរចាគ្នា ហើយបើកម្ពុជានៅតែពុំបើកច្រកព្រំដែនឱ្យថៃយកបន្លែ ផ្លែឈើទៅលក់ លោកនឹងខាតដើមទុនយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvAz6KrjNMyQvYcYh400P4-nAYz4cTIMOVM-f4b0FRGSGF_SXdC28IS9myRObseuRW9dkDP92PIhheTf2qWhUwLaxIImyXXJQ4LsHNS4McaRUmV75BqniiEaWGT-6tnrVx9IJrIIv1qMEQKya5zj84LBPht2GV0bca8Khep29goF87qbKvPIaAJ1Cf2NQN/s1280/image_2025-06-18_08-32-04.png

គួរបញ្ជាក់ថា កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃតាមច្រកព្រំដែនទាំងអស់ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង និងប្រមាថរបស់កងទ័ពថៃដែលបិទព្រំដែនជាឯកតោភាគី ៕