ទីក្រុងបាកក ៖ ប្រជាជនថៃជាច្រើនបានប្រមូលផ្ដុំគ្នានៅមុខក្រសួងការពារជាតិថៃ ដើម្បីធ្វើបាតុកម្មក្នុងប្រទេស ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយដឹងដំណឹងថា «រាជរដ្ឋាភិបាលកម្ពុជា» នៅតែរៀបចំសំណុំរឿងពាក់ព័ន្ធនឹងបញ្ហាព្រំដែនឡើងទៅតុលាការអន្តរជាតិ និងប្រកាសមិនយករឿងតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី មកនិយាយក្នុងកិច្ចប្រជុំនៅថ្ងៃទី14ខាងមុខនេះឡើយ។ នេះបើយោងតាមសារព័ត៌មានថៃ Khaaw chaong 8 (ข่าวช่อง8) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMCBLgUQ6mXUR8x0W504emDtQPkc4KwEYcR1i8lquWlUApY-xweVCes2L5RXWY3KYK14VBPpeTI-jVkSh2_c9XXq8ul-jsGYdV9DCH0D43j3lTjdiXCU6ckbns8E9uQ1dTIw47OWyuNPL0PynYqM39ouZ9Iv5euPJ3tVBep1Ol4Im4A7i6UAHDXFNLAyQ0/s1080/photo_2025-06-05_11-04-37.jpg

តាមប្រភពព័ត៌មានខាងលើ ដែលបានចេញផ្សាយនាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៥ នេះបានឲ្យដឹងថា មានអ្នកតំណាងពលរដ្ឋ ដែលជាបណ្តាញតាមដានស្ថានការណ៍នៅប្រាសាទព្រះវិហារ និងបណ្តាញសង្គមស៊ីវិលជាច្រើនផ្សេងទៀត បាននាំគ្នាមកឡាំប៉ានៅមុខអគារក្រសួងការពារជាតិថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPpJ7WZaV0Left18KdfONYX3gUMpoH6QPJFaykYZSbg_q_1zbOW8V7oZB5Izy_ni5IrVttHRR_CDGo5YErDTa4-8tEZw6njStTwrQ0pxNZViVaP1WwaFeSWignFDt14HkeDE6NAKc3-j5RQeq3EuPywKQf6bV0exWjurDUTupd5eeRZ2pEtLi7XOEF1kWG/s1080/photo_2025-06-05_11-04-35%20(2).jpg
ការតវ៉ានេះត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីដំណឹងដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ចាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីយប់មិញថា កម្ពុជានឹងមិនបញ្ចូលបញ្ហានៅតំបន់ទាំង៤រួមមាន ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា-ថៃ នៅថ្ងៃទី១៤ខែមិថុនា ខាងមុខនេះឡើយ។ បន្ថែមពីនេះកម្ពុជា បានស្នើសុំឲ្យភាគីថៃចូលរួមសហការក្នុងការរៀបចំឯកសារនានាដើម្បីយកបញ្ហាទាំងនេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9UMx18yagbWim8jfgy_OP-kGy1NoZCjVBaWvX49OEgIuqdvREUJ7rlnsjU_7loQJJBNYk2KpTANS3N0AIJ5UHbkMfR0tgatyLk-PZxX3kL_PEKPhEknr5S5nIvlYCgqcAb2LQos18dVJ3u_5Vmd4Nh_9sXYyugdFVTtwzY0KokOscl4fArjdlR4HYf4_T/s1080/photo_2025-06-05_11-04-35.jpg

ការលើកឡើងបែបនេះ បានបង្ករឲ្យពលរដ្ឋថៃជាច្រើន មានការមិនពេញចិត្តជាខ្លាំង។ ដូច្នេះហើយពួកគេក៏ប្រមូលផ្ដុំគ្នាធ្វើបាតុ.ក.ម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលមានចំណាត់ការលើរឿងនេះ និងមិនព្រមឲ្យរដ្ឋាភិបាលរបស់ខ្លួនយល់ស្របនឹងសំណើររបស់កម្ពុជាជាដាច់ខាត។ បាតុករទាំងនោះសង្កត់ធ្ងន់ថា យន្តការណ៍ដោះស្រាយបញ្ហារបស់កម្ពុជា គឺជាការរំលោ.ភលើសិទ្ធិស្របច្បាប់ និងបូរណភាពទឹកដីរបស់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSC2mVgHf_INUJYs2tf8nfGWXR8nPQ4mmXL6o3b0BLprX4D7meajQzQJd47X8QM3Gg8FT3ZppbGKSc1ZRrGWcMfmU6uo-pdl_tzGSnLB84sA0reOdk13xiJbKC-Klixfi39PQOfkF2fSSE9gN5rAHp9G9enKYFQakHl6PcelQaU4mLFbUwujmbRbbr0gZy/s1080/photo_2025-06-05_11-04-36.jpg
គួរជម្រាបផងដែរថា សម្រាប់គោលជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ របស់ភាគីកម្ពុជា គឺមានគោលបំណងចង់បញ្ចប់បញ្ហាដោយសន្តិវិធី ប៉ុន្តែក្នងស្មារតីយុត្តិធម៌ ដើម្បីកសាងនូវទំនុកចិត្តមិត្តភាព និងអ្នកជិតខាងល្អបានយូរអង្វែង៕