វិទ្យាស្ថានសេវាកម្មបរទេសនៃក្រសួងការបរទេសអាមេរិក (Foreign Service Institute – FSI) បានចាត់ចំណាត់ថ្នាក់ភាសាពិបាកបំផុតនៅលើពិភពលោក ដោយបែងចែកជា៤ប្រភេទ ចាប់ពីលេខ១ (ភាសាងាយស្រួលបំផុត) រហូតដល់លេខ៤ (ភាសាពិបាកបំផុត) ក្នុងនោះភាសាខ្មែរ និងភាសារបស់បណ្តាប្រទេសអាស៊ាន ក៏ជាប់ចំណាត់ថ្នាក់ជាភាសាពិបាកបំផុតលើពិភពលោកផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCAfuufuP04hkaKeEfp7SGc2N3FJnEtz_5xcpW7lMpi9GQMszzrATqgxIbrkKYyPQIIhqybzZH21QFj1peSWgvQPxwLAHa-Yv_y8j3OZAeaIggidaE89bAlD7RlQBnUbuGAkauqVIq9oCKx48B7yOWP1fQwqm8raLkV0iMd-wJBhAKzPiDO6ecNuogQTq1/s1200/photo_2025-06-03_11-44-32.jpg
វិទ្យាស្ថាន FSI បញ្ជាក់ថា ការរៀនភាសាបរទេស គឺត្រូវចំណាយពេលវេលា និងការព្យាយាមយ៉ាងខ្លាំង ក្នុងនោះភាសាខ្លះអាចរៀននិយាយ ឬស្តាប់បានយ៉ាងស្ទាត់ជំនាញ ដោយចំណាយពេល១ឆ្នាំ សម្រាប់អ្នកនិយាយភាសាអង់គ្លេសជាផ្លូវការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc9FeJi4_7wiKHHMK4KtmOByzRUHCQDkmy1pZ5GCbjiDr8iV9JyGR3H-MkUgYyu0N8-p0cJlvzSiUmTazbjoXu8BuOesdirvW7S3v7H8eu6K3QyceI7P-a3svDXxSIoCpKiwH5aSn7cYa4a5RgjGxLa5BUuYwjXs9sh3jXXdW_iWtlNqPUindBzSXFeSY_/s770/image_2025-06-04_08-27-27.png
ភាសាពិបាកបំផុតលើពិភពលោក ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ គឺអ្នកនិយាយភាសាអង់គ្លេស ត្រូវចំណាយពេលប្រមាណ ៨៨សប្តាហ៍ ឬស្មើ២,២០០ម៉ោង ទើបអាចទំនាក់ទំនងគ្នាយ៉ាងស្ទាត់ជំនាញ ។ ភាសាពិបាកបំផុតទី៤ រួមមាន ៖ ភាសាអារ៉ាប់, ភាសាចិន, ភាសាជប៉ុន និងភាសាកូរ៉េ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-61u5j9TnDma3wM4LPF19t00ZYzNfxXu_T5MOsS6GgU69KXx5j8bVvfTnOR_bwuej-DRxZv7LYqgjIIC8SkYOESHlgt0AiysHPVYhk_PZr15hHgk7ud1kcF4ktzvrRwVJJ5BADtm5Sv8T1WjR-xpsyVUrnofvrmODU990NUUOAmEzce7tpGiDFdLQMmSA/s900/image_2025-06-04_08-27-57.png

ភាសាពិបាកបំផុតលើពិភពលោក ចំណាត់ថ្នាក់ទី៣ គឺមានប្រមាណ ៥០ភាសា ដោយអ្នករៀនត្រូវចំណាយពេល ៤៤សប្តាហ៍ ឬស្មើ១,១០០ម៉ោង ដើម្បីយល់ពីភាសា និងទំនាក់ទំនងគ្នា ។ ភាសាពិបាកបំផុតទី៣ រួមមាន ៖ ភាសារុស្ស៊ី, ភាសាខ្មែរ, ភាសាថៃ, ភាសាឆេក, ភាសាវៀតណាម និងភាសាជាច្រើនទៀត ។ ទោះជាភាសាវៀតណាមពិបាកទាំងវេយ្យករណ៍ និងបញ្ចេញសំឡេង ប៉ុន្តែ FSI បានចាត់ចំណាត់ថ្នាក់ជាភាសាវៀតណាម ក្នុងចំណាត់ថ្នាក់ទី៣ ប៉ុណ្ណោះ ដែលមិនងាយស្រួលពេក និងមិនពិបាកពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQUwrRu4mSUQfHpAyz5TNqjpQIycF0js0-MpDxoCdBLAhG4b59dBUMuc42OOtYoxq-UYfSRfmhiqJhzMRcsDQHrU8zdtf3XHyMPno5p592K0G2fZtzReM0Zf6mHr5oy592MJ15WSKuenHC9hwEU0FI__I9GcxU0KKW9q5MBsgbu9vvhoGb6puP3daR7T4C/s2048/image_2025-06-04_08-27-28.png

FSI បញ្ជាក់ថា កម្រិតការរៀនភាសារបស់មនុស្សម្នាក់ៗ គឺខុសគ្នាអាស្រ័យលើកត្តាផ្សេងៗ រួមមាន ៖ សមត្ថភាពផ្ទាល់ខ្លួន, បទពិសោធន៍ផ្នែកភាសាធ្លាប់ប្រើប្រាស់កន្លងមក និងការយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដូចជា ៖ រៀនជាប្រចាំ ឬរៀនតាមពេលវេលា ឬរៀនប៉ុន្មានម៉ោងក្នុង១ថ្ងៃ ។ ការរៀនភាសានីមួយៗអាស្រ័យលើមូលដ្ឋានគ្រឹះរបស់អ្នករៀន គឺសម្រាប់អ្នកនិយាយភាសាអង់គ្លេសពីកំណើត អាចពិបាករៀនភាសាអ៊ីតាលី ប៉ុន្តែសម្រាប់អ្នកនិយាយភាសាអេស្ប៉ាញមានភាពងាយស្រួលក្នុងការរៀនភាសាអ៊ីតាលី ពីព្រោះភាសាអ៊ីតាលី និងអេស្ប៉ាញ ស្ថិតក្នុងក្រុមភាសា Romance ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxwJpY2eUlrWA8O8W_Cv6kNXEGGs7nJu9ejfjAhN6mniYPNNhv3CCkdzgwkTv435NAuGw9DqXFSQp6f4UZi8Lpshn5GMIyW4TnijaONsqX9y5DvvmAYemPlxeqjzEJyZQv6nhgGfrwfh5nSsanRO5Wem4YaUTaXMqRs3BVEzV_86G6fAPXjON-1jKwko6b/s1003/image_2025-06-04_08-26-21%20(2).png
មនុស្សមួយចំនួនពិបាករៀនភាសាវៀតណាម ខណៈមនុស្សខ្លះទៀតងាយស្រួលរៀនភាសាវៀតណាម ។ រីឯភាសាចិន ទោះជាមានវេយ្យករណ៍ពុំស្មុគស្មាញដូចភាសាជាច្រើននៅអឺរ៉ុប ប៉ុន្តែដោយសារអក្សរចិនពិបាកសរសេរ ទើបធ្វើឱ្យភាសាចិនក្លាយជាភាសាពិបាកបំផុតសម្រាប់អ្នករៀន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3_M_EbomNIOyWo6KSygFs4rFahjYS1FiKs5lsp6G2TTcbclts48wTduCFlXWQOS6gzH3bOhsddC1l8W6BjU1n6qFcuSJINlTHGpke74qSIz8vjroigwMYTstVrOqVfXl0Rn3QlG5bXd_jtIzG19dDLc8tHnsE6K51ib2Tkpg5jVkvD-FWPCtSGqNxna1k/s550/image_2025-06-04_08-26-21.png
នេះជាចំណាត់ថ្នាក់ភាសាលំបាកបំផុតលើពិភពលោក ៖

*ចំណាត់ថ្នាក់លេខ១ (ភាសាងាយស្រួលបំផុត) ៖ ភាសាដាណឺម៉ាក, ហូឡង់, បារាំង, អ៊ីតាលី, ន័រវេស, ព័រទុយហ្គាល់, រ៉ូម៉ានី, អេស្ប៉ាញ និងស៊ុយអែត ។

*ចំណាត់ថ្នាក់លេខ២ ៖ ភាសាអាល្លឺម៉ង់, ក្រេអូល ហៃទី, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងស្វាហ៊ីលី ។

*ចំណាត់ថ្នាក់លេខ៣ ៖ ភាសាអាល់បានី, អាំហារិក, អាមេនី, អាស៊ែបៃហ្សង់, បង់ក្លាដែស, ប៊ុលហ្គារី, មីយ៉ាន់ម៉ា, ឆេក, ដារី (អាហ្វហ្គានីស្ថាន), អេស្តូនី, ពែរ្ស, ហ្វាំងឡង់, ហ្សកហ្ស៊ី, ក្រិក, ហ្គូចារ៉ាត, ហួសា, ហេប្រ៊ូ, ហិណ្ឌូ, ហុងគ្រី, អ៊ីស្លង់, កាហ្សាក់ស្ថាន, ខ្មែរ, ឃីដ, កៀហ្ស៊ីស៊ី, ឡាវ, ឡាតវី, លីទុយអានី, ម៉ាសេដូនៀ, ម៉ុងហ្គោលី, នេប៉ាល់, ប៉ូឡូញ, អ៊ុយក្រែន, រុស្ស៊ី, ស៊ែបូ-ក្រូអាត, វៀតណាម, ស្លូវេនី, ស្លូវ៉ាគី, សូម៉ាលី, តាកាឡុក (ហ្វីលីពីន), ថៃ, ទីបេ និងតួកគី ។

*ចំណាត់ថ្នាក់លេខ៤ (ភាសាពិបាកបំផុត) ៖ ភាសាអារ៉ាប់, ចិន (កណ្តាល និងកាតាំង), ជប៉ុន និងកូរ៉េ ៕