ប្រទេសថៃ ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Better News កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បារម្ភពីការបិទព្រំដែនជាប់កម្ពុជានាំឱ្យប៉ះពាល់សេដ្ឋកិច្ចថៃ ហើយលោកស្រីសង្កត់ធ្ងន់លើការចរចាដោយប្រកាន់នូវគោលជំហរ៣ចំណុច រួមទាំងសហការជាមួយកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ និងកាត់បន្ថយភាពតានតឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLyd-H-GhTAiBO_HR-duxQFp5QehyphenhyphenZT7SpVFVpV5ix7jr4ZxpsVxXMsqtcDf3FdZ_mhE_OW3okzXcFx-LwDUM1z1q6mc85Cvnc7Y9uckH_ZZH86hIDsdUaol5GG_1YOMEwa4LEsAIvbe7BUneNRQiGy4vNMsuG5-Usb2bMn4XhR4du4C1nBLmbo6a859hG/s1200/photo_2025-06-03_09-20-52.jpg
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ថា ៖ «ថៃប្រកាន់នូវគោលជំហរ៣ចំណុចក្នុងការចរចាជាមួយកម្ពុជា ដោយរៀបចំកិច្ចប្រជុំ JBC ឱ្យឆាប់រហ័សបំផុត ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន និងគោរពច្បាប់អន្តរជាតិ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhppR8iA0pFwdU_-BKtpkzv0Uf8_Mm7-uCSES4XPhCtkPDT3Zbr1N7Q1-bn2e2jp9POuu5BVJwU3P2lp0rZhG2jCELUSqA3GpDN5ZhyphenhyphentLSkSSslOCMI-UCUqx6BzdH3OyzPGif7kVvnGpqHsIsioCXhSr-X3IorDLFavyBcHHkN7wi7rLXkJdVVarZYQL12/s900/photo_2025-06-03_09-20-51.jpg

កងទ័ពថៃបានចោទប្រកាន់កងទ័ពកម្ពុជា និងរាយការណ៍ទៅរដ្ឋាភិបាលថៃឱ្យបិទព្រំដែនកម្ពុជា-ថៃ ដើម្បីដាក់សម្ពាធលើកម្ពុជា ពីព្រោះបើកងទ័ពថៃនៅស្ងៀម មានន័យថា ព្រមទទួលស្គាល់ថា វាជាទឹកដីកម្ពុជា ។ ប៉ុន្តែរដ្ឋាភិបាលថៃស្នើឱ្យកងទ័ពរក្សាភាពស្ងៀមស្ងាត់ ពីព្រោះបារម្ភពីផលប៉ះពាល់ដល់ការលក់ដូរនៅតាមព្រំដែន និងប៉ះពាល់សេដ្ឋកិច្ចថៃ ពីព្រោះកម្ពុជា និងថៃ កំពុងរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (Joint Boundary Committee – JBC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpHIIiZzkV-yAx_rNx-zdCAlumBwIoFJoqJbScT8ODXz3KbMx0Ze7KTMz2nBGIt2TJcwCFObwx9ynUhV7Fp7dcE2BPxms7pu6npdzpsowgcC-A3S1zP8Zv3IQFE99kRoobIvmoqtvwN2_D_1hO_5k9yuQQWb6fe3L91Ez6vtNaOWwGSlNz0P5g4T1YuRKB/s1024/photo_2025-05-31_15-55-12.jpg

កាលពីល្ងាចថ្ងៃទី២ ខែមិថុនា កន្លងមក លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរក្នុងបណ្តាញសង្គមថា សារព័ត៌មាននានារបស់ថៃបានចុះផ្សាយព័ត៌មានពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយធ្វើឱ្យយល់ខុសដល់បញ្ហាគ្រប់គ្រងរវាងប្រទេសទាំងពីរ ជាពិសេស រឿងការបិទព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVFtI2no5CPRKOlV7goaZ65_oaWfmObdLUGFW0AXpAdeBw5hRUhxvN4AsJfPTTvEIceZ2GfT0vYl5_CdxCcoOPUsKMCiCLpyy3P0ods9XHpgdthQLSFlvfYzN4ntuv94ZyjfDdyMMaQspQXPf8n_QUmZ99lvc1yYYTgQHFHBflUvNzealqBwprfybDBSBH/s1084/photo_2025-05-31_15-49-15.jpg
លោក Phumtham បានពិភាក្សាជាមួយកងទ័ពជាច្រើនលើក និងយល់ឃើញថា បច្ចុប្បន្ន រដ្ឋាភិបាលទាំងពីរប្រទេសបានព្យាយាមរកដំណោះស្រាយឱ្យស្ថានការណ៍ធូរស្រាល ដោយប្រកាន់នូវផលប្រយោជន៍ និងអធិបតេយ្យជាតិ ។ ប្រទេសទាំងពីរកំណត់ព្រំដែនដើម្បីចៀសវាងការប្រឈមមុខគ្នា និងកុំឱ្យស្ថានការណ៍តានតឹងកាន់តែខ្លាំងជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOOMDApDSdDxDUsVdS8N317TdrylA4VnCt6aumq7v-sQ7EUcgH9bwjQs7i0Zw4lw37TBLXS6nfsAPzJT0NrlXKhsWhc3EwWBXLSG_KiPMvxb4CrDRPPXwOsip4ICNCVpohPvoyquJG4Iv4rcQbyK9lEk62PDJBIt3JRD7W9v41703H1vgQT9GIoh8R-MFK/s1200/photo_2025-05-31_11-44-56.jpg

រដ្ឋាភិបាលថៃមើលឃើញថា ការបិទព្រំដែននឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃ និងការរស់នៅរបស់ពលរដ្ឋ ហើយធ្វើឱ្យពិបាកដោះស្រាយស្ថានការណ៍ ។ រដ្ឋាភិបាលថៃសហការជាមួយកងទ័ព និងក្រសួងការបរទេសដោះស្រាយបញ្ហាព្រំដែនតាមនីតិវិធីតាមរយៈកិច្ចប្រជុំ JBC ដើម្បីចៀសវាងជម្លោះដែលធ្វើឱ្យខាតបង់ទាំងសងខាង ។ កន្លងមក យើងព្យាយាមយ៉ាងខ្លាំងក្នុងកិច្ចប្រជុំពិភាក្សា ការសិក្សាទិន្នន័យ និងផលប៉ះពាល់ផ្សេងៗ ក្នុងគោលបំណងស្វែងរកសន្តិភាព ក៏ដូចជាផលប្រយោជន៍របស់ពលរដ្ឋទាំងសងខាង ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ៕