ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានយុវតីប៉ុន្មានរូបចេញមកបង្ហាញពីផលិតផលមួយប្រភេទដែលលាបទៅហើយធ្វើឱ្យប៉ះពាល់ស្បែកខណៈម្ចាស់ប្រ៊េនការទទួលខុសត្រូវថែមទាំងគម្រាមចង់ប្តឹងទៀត។ ជុំវិញបញ្ហាឡេលាបបែកសង្វា លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏បានចែករំលែកបទពិសោធន៍របស់ខ្លួនធ្លាប់ប្រើ ផលិតផលខុសធ្វើឱ្យសុខភាពចុះខ្សោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSMro_fp_8BfYbUh1l20JFALxs7GD94fDOtlhHDQbItluDdVNkz6yF1B9b60mONnwbZMf9THmFPBhqWV60tTxl31BfqkJ52Kzy-v2o0B-LdpgpjNcaDMQ0ut8DbmGwW34KodqG3Ifz6lICrWbzj1rLAiEurzYuL_rLk6A4Wauj82pLQFDhskXbotU5X2zQ/s1800/image_2025-05-29_14-29-41.png
នៅល្ងាចថ្ងៃទី២៨ ឧសភា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបង្ហោះសំណេរយ៉ាងដូច្នេះថា «បញ្ហាឡេលាបបែកសង្វា ខូឡាជិន និង ឌីថក់ (fiber) ប្រើហើយធ្វើឱ្យបាត់វីតាមីនក្នុង ខ្លួន។ កុំចង់សលឿន សហោះ សហើរ ៣ថ្ងៃស ជាតិកាត់ប៉ះពាល់ដល់សុខភាពខ្លាំងបំផុត នាំឱ្យបងប្អូនខូចក្រលៀន និង បញ្ហាស្បែកជាច្រើនប្រភេទផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinBQ9QMgv4hTOAgZwwdYGmlKW1ji9whfoo004aRUU5Lx-ezqjEmdmsZ32LE7DSYgXFr7esDTQYwFLI1WiPQLkDCT5VO85Lx3NPWUKEl-YBdPCtmbOPrL6D1_QgtuDcToRwxtEC0l7KuDrCbCw70K0shU5c51C3feUXmnTvpjRrSJ20mh2GciTl12feWRgu/s2048/image_2025-05-29_14-29-42.png

លោកជំទាវឧកញ៉ា បន្តទៀតថា «ខ្ញុំធ្លាប់ជួបផ្ទាល់ ចង់សាកប្រេនកូនខ្មែរ លាបមួយអាទិត្យ សាច់ស្ងួត បាត់សំណើម បានថតសាច់ផ្ទាល់សឹងមិនជឿថាកាត់សាហាវដល់ម្លឹង ។ រីឯ ឌីថក់ និង ខូឡាជិនវិញ ក្រោយប្រើបាន៣ខែ ខ្ញុំបានបាត់វីតាមីនក្នុងខ្លួន យ៉ាងធ្ងន់ធ្ងរ ក្រោយញុំាឌីថក់របស់ផលិតផលប្រេនល្បីក្នុងស្រុកមួយដ៏ល្បីដែរ។ ក្រោយពិនិត្យ កាល់ស្យូមក្នុងខ្លួនរបស់ខ្ញុំធ្លាក់ដល់កំរិតទាបបំផុត ទើបខ្ញុំដឹងថាមកពី ឌីថក់នោះ។ នេះខ្ញុំទើបសាកប្រើរយៈពេលត្រឹម ៣ខែប៉ុណ្ណោះ សុខភាពខ្ញុំចាប់ផ្តើមចុះខ្សោយ ឆាប់ឈឺ ល្លិតល្លៃ ញ័រទ្រូង ញឹកញាប់ ឆាប់ហត់ចេះតែងងុយគេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKeEYOLvq9P_eOKEcHrLd0ZMuJPDB3sKnAr8tk3W7igHACrQ55GSpksEmSIFzjrrpelvCmhgns-199Famp4rfhXe5mMKWSe_bM9RWCR0ULAUTxS4xxxNZVjUXYRAI1PmmeDAAQoAY6YBz_cLRFtqQ3JPGL-mxZtvo1cebqtvp7rGElafkzS3gSuk4tkbAb/s2048/image_2025-05-29_14-29-43.png

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប បានបញ្ជាក់ទៀតថា «ម៉ោងនេះពេលនេះ ខ្ញុំមានសុខភាពល្អឡើងវិញ មានកំលាំងពលធម្មតាមកវិញ ដោយសារបានការព្យាបាលពីវេជ្ជបណ្ឌិត នៅសហរដ្ឋអាម៉េរិក ។ ខ្ញុំត្រូវញុំា កាល់ស្យូម ក្នុង១អាទិត្យ ១គ្រាប់ 50000iu ខ្ញុំលេបត្រឹម៤ខែប៉ុណ្ណោះ កាល់ស្យូមក្នុងខ្លួនឡើងមក ៩៩វិញ។កុំលេងសើចជាមួយសុខភាពព្រោះយើងមិនអាចទិញសុខភាពយើងបានតាមទីផ្សារនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJO-u6ucI_DfZMQxef6zpHkydvwKlheLkt86_GirC26J3AaECyrKiDeSfpOqiKmKCa1jQXAY2LXTrJILAN33adv2vpjzFEiOyx_WNDdSFS6YdrnMunkUAEI1_hz5X9UWkEsr-siUAsYWjl16GYnL1W1d5VGHM2G8oQvc62MUN0PJhLnz1upId_UyGejUDb/s2048/image_2025-05-29_14-29-44.png

គួរបញ្ជាក់ផងដែរថា ក្រៅពីយុវតីប៉ុន្មានរូបដែលចេញមុខ live តាមបណ្តាញសារព័ត៌មាន រួចមកពួកគេបានចេញមកបញ្ជាក់ជាថ្មីថាពួកគេទទួលបានភាពកក់ក្តៅក្នុងការជួយអន្តរាគមន៍ដាក់ពាក្យបណ្តឹងក៏ដូចជាទទួលបានការយកចិត្តទុកដាក់ពីក្រសួងសុខាភិបាលផងដែរ៕