រាជធានីភ្នំពេញ ៖ ក្រសួងធម្មការ និង សាសនា នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ បានចុះទៅអប់រំណែនាំលោក ថោង សុខុម ហៅលោកគ្រូ ភ្នំគូលែន ដែលតែងស្លៀកពាក់សដើរបិណ្ឌបាត ព្រមទាំងធ្វើកិច្ចសន្យាឲ្យបញ្ឈប់រាល់ការបង្ហោះរូបភាព ឬវីដេអូទាំងឡាយណាដែលអាចនាំឲ្យប៉ះពាល់ដល់សាសនាជាតិនៅក្នុងបណ្ដាញសង្គមតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZTKCL9ll6sJTSecicBBeKpQVwSp4qhXe2LUN9x3s6-DUCWVKs3iak9dozUTKjn11DC6NDLsULjknsZWDCn1GCBcpxqWhh2BltP6aiN569WKljjmvH8zj9Vfp3y8eTJYptQqggboYFnDeuxZTfV7Sbx1ocbslqRgClM5e1jWVqAHZV34Gscwmj1fnHdl2c/s1242/photo_2025-05-26_14-30-08.jpg
លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយ ស្ថាប័ពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះធ្វើការណែនាំ លោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តថភាពសង្គម និងសាសនាដទៃ។ ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ការដើរបិណ្ឌបាតដោយស្លៀកដណ្ដប់ គ្រងសំពត់បែបអ្នកបួសព្រះពុទ្ធសាសនា ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLC8dFg66oFS-TA8WhCTlekM6JVvPU1nwKTHKqn_yXdzw9zP9C-2vaeMCaJt4ommsGceTgunVODdTQu_V8RPEaxUFA9bZX7_JVczSSGCEasXEkuOK7gFnXrOzUJzPjfCvlsnbSep8WWRBctQwcpK0EO_MBhVbVekBHLB3z_LxRcilFJgGKTqp54Yngy1m7/s1280/photo_2025-05-26_14-30-10.jpg
ជាការឆ្លើយតបនឹងការលើកឡើង និងស្នើសុំរបស់ក្រសួង លោកថោង សុខុម បានទទួលស្គាល់ថា ៖ លោកពិតជាបានបង្ហោះវីដេអូបង្ហាញពីសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន ដោយរូបភាពទាំងអស់នោះភាគច្រើនជារូបភាពចាស់ៗ និងអ្នកលេងបណ្ដាញសង្គមចែករំលែកតៗគ្នា និងខ្លះទៀតត្រូវបានគេយកទៅផុសឡើងវិញ ក្នុងន័យចង់បរិហារកេរ្តិ៍ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDdgJFVS0b8jJ5aarq3GeZ0xjWzxTmWIsLYy7NtaZs0OAlBZXhtCvxZ3LfNHco9dnvx_sLgIlSLmQ8kF8rvRMLQFg7SM5tI6wuY1b69Xgk40QtIuHIFNIRb9K0hGev1YkOT2uzC5xD3uyO1VCYwSPgVHywO5lohwBnY9cLJbOyCV8Gx2uyamoZqkuQqUA5/s1280/photo_2025-05-26_14-30-11.jpg
នៅក្នុងការចុះកិច្ចសន្យាជាមួយក្រសួង លោកបានយល់ព្រមលុបចោលនូវរូបភាព និងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមទាំងអស់ចេញ ព្រមទាំងបញ្ឈប់ការបង្ហោះរូបភាព ឬវីដេអូជាបន្តទៀតនៅលើបណ្ដាញសង្គម Facebook, Instagram, TikTok, Telegram, Whatsapp, Cool App -ល- ចាប់ពីពេលនេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ8HI5aPOWGJq3iIKMCFpVP8ONkTGORlR3rAlRJHJ3mCwrl0r1YgraK3qDAX1btO7pmv0x797JKaqJ1cg9tzYStdgVUIgK-YiTWwsoc6WVMowmhJUL5t0DeKP0Bbkmms3qZrbTIGTZWF7HJWSMacTaP_wEx_O7JAGgYvWgjGh24cdKCSzpmWYCfIjoC0Zp/s1280/photo_2025-05-26_14-30-12.jpg

ក្រៅពីនេះ លោក ថោង សុខុម ក៏បានអំពាវនាវទៅកាន់អ្នកគាំទ្រទាំងអស់ ឲ្យឈប់យករូបភាពរបស់លោកទាំងចាស់ និងថ្មី ទៅបង្ហោះចែកចាយតាមបណ្ដាញសង្គមតទៅទៀត និងសូមលុបនូវវីដេអូ ឬរូបភាពចាស់ ថ្មីដែលបានបង្ហោះទៅក្នុងបណ្ដាញសង្គមទាំងឡាយចោលទាំងអស់៕