ប្រទេសចិន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅប្រទេសចិន ឈ្មោះ Baidu បានសុំការអនុញ្ញាតពីរដ្ឋាភិបាលចិន ដើម្បីប្រើប្រាស់បច្ចេកវិទ្យា AI បកប្រែភាសាសត្វចិញ្ចឹមទៅជាភាសាមនុស្ស ហើយក្រុមហ៊ុនបញ្ជាក់ថា មិនយូរទេ មនុស្សនឹងអាចជជែកគ្នាដឹងរឿងជាមួយសត្វ តាមរយៈការបកប្រែសំឡេងយំ និងកាយវិការផ្សេងៗរបស់សត្វ ទៅជាភាសាមនុស្ស ដូចជា ៖ «កុំចាប់ខ្ញុំ ឬឃ្លានចំណី» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw2VXyHPGcsTErXrcjnuI3VqYREgQHaLWynt301rpKcn2FWMI6aYDmODRIOClyINwusu0Q_qJIcZ2sM9NHAME_m6wthbuFvReuu5jiHibVTyCY3a_Ek_DP3FJ99GfLY1paRrL2hXc9ZNDngyF5TEodNMONyz49-BJEfig9P8v1Y8V-HzhFne-Jp6c2vpqA/s1024/image_2025-05-16_08-17-26.png
គោលបំណងនៃការបង្កើតបច្ចេកវិទ្យា AI បកប្រែភាសាសត្វជាភាសាមនុស្ស គឺក្រុមហ៊ុនមានគោលបំណងឱ្យមនុស្ស និងសត្វចិញ្ចឹមយល់ពីគ្នាទៅវិញទៅមក ព្រមទាំងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀត ។ បើទោះជាការបង្កើតបច្ចេកវិទ្យានេះពុំទាន់ជោគជ័យ១០០% ប៉ុន្តែវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមនៅប្រទេសចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKY1yl-kRcp0wHRAPs8O_4H_BQL4ZdwEQ3Z0rD6_wx5MK7amWqCMuZeRT3SA5zMviQOQgvS8gNznOO5ybKB6JJUgLhXE8jRTZ1rm-rXJrRb_Ebw-CF5wyp05kna5kzgYTz020YKKucb0hZeg0jdGbayEUHfVopyrLS6aPFEs6vZ0qvH2wp3JgAhTkTY1_1/s1050/image_2025-05-16_08-17-26%20(3).png
តើលោកអ្នកចង់ដឹងទេថា តើឆ្មាកំពុងរអ៊ូរទាំរឿងអ្វី? តើឆ្កែរបស់លោកអ្នកសប្បាយចិត្ត ឬក៏មួម៉ៅ ពេលវាព្រុស? Baidu គឺជាក្រុមហ៊ុន Search Engine ដ៏ធំបំផុតរបស់ចិននឹងបកប្រែភាសាសត្វចិញ្ចឹមឱ្យលោកអ្នក ដោយការប្រើប្រាស់បច្ចេកវិទ្យា AI បកប្រែភាសាសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE8TLyggrynTBHKlQvKntuxOfnPLr8ip1mQUUm3r2LqUAcpZfLNNxQ0JO281yAnaS2Otb_CoZ2LqpI9biz39XFV3WWHUjISvuThvXAMlm3hcgPvTBPdLi749uflADVVnMZFNPed9GYJqj-SDBPzp8ZDcCle0JlRLfACx_j_DpeaCG9ApNNJvth2uDeMNyF/s1280/image_2025-05-16_08-17-27.png

បច្ចេកវិទ្យា AI នឹងប្រមូលទិន្នន័យពីសត្វចិញ្ចឹម ដូចជា ៖ សំឡេងយំ អាកប្បកិរិយា និងកាយវិការផ្សេងៗរបស់សត្វយកមកវិភាគរួមគ្នា បន្ទាប់មក AI នឹងវាយតម្លៃអារម្មណ៍សត្វ និងផ្គូផ្គងជាមួយអត្ថន័យដើម្បីឱ្យមនុស្សយល់ពីសត្វ ។ ឧទាហរណ៍ ៖ បើឆ្មាកំពុងមួម៉ៅ គឺ AI នឹងបកប្រែទៅជា ៖ «កុំចាប់ខ្ញុំ ខ្ញុំនឿយហត់» ឬបើឆ្កែព្រុស ហើយវាសប្បាយចិត្ត គឺ AI នឹងបកប្រែទៅជា ៖ «យ៉េ! ម្ចាស់ខ្ញុំត្រឡប់មកផ្ទះវិញហើយ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguE-pVC2DYhVQWbZA6ZrMoTjqdnCg4XOY8SeWY8dTtA7Y3E45rwTuFCnsGwXLMSOrRtHOn0xmX2IMcBtMBMaoZg1yW8gF9G6soJb5wPtu6EJMH25Vro2om_20eV3nV3_NTXMDM3hJl4RruEW1bAajS4PaiiFgcnItIOQRsRXUZB5DKSxJAuatm6qDeWHCb/s1024/image_2025-05-16_08-17-28%20(2).png
ក្រុមហ៊ុន Baidu បញ្ជាក់ថា បច្ចេកវិទ្យានេះនឹងជួយបង្កើនការយល់ដឹងពីអារម្មណ៍មនុស្ស និងសត្វ ហើយធ្វើឱ្យមនុស្សមានទំនាក់ទំនងជាមួយសត្វកាន់តែជិតស្និទ្ធខ្លាំងឡើង ។ ទោះជាការបង្កើតបច្ចេកវិទ្យាពុំទាន់ទទួលបានជោគជ័យ១០០% ក្តី ប៉ុន្តែអ្នកតំណាងក្រុមហ៊ុន Baidu ប្រាប់ថា មានមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយចុះផ្សាយព័ត៌មាន ។ ដូចគ្នានេះ អ្នកលេងបណ្តាញសង្គមចិនក៏ចាប់អារម្មណ៍ដែរ និងចែកចាយព័ត៌មាននេះពេញបណ្តាញសង្គម ខណៈអ្នកខ្លះទៀតសួរថា តើបច្ចេកវិទ្យានេះនឹងដំណើរការពេលណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk9TkKJ8oUhMyeoBTeOd953ZgvRs3qDDtBRjWcOjPCG9C7PmpuDn2HP9qLJ4mZeF_UQHOsvjTTeYy8Z1Ef8srOIcT1VlAmv3eoemLnqvno7Lzh928eVJFyUNwcrY_CdcZJr2E88kw_8h3MhbeejxdhJUFwNn3_vKzxqWJoNSmCYFGvj9apUORxGUaWFV60/s1024/image_2025-05-16_08-17-28.png

គួរបញ្ជាក់ថា មិនមែនមានតែចិនមួយទេ ដែលបង្កើតបច្ចេកវិទ្យាបកប្រែភាសាសត្វ ប្រទេសនានាក៏បានបង្កើតបច្ចេកវិទ្យានេះដែរ ដូចជា ៖ Project CETI ព្យាយាមបកប្រែភាសាត្រីបាឡែន ដោយប្រើប្រាស់ AI កាលពីឆ្នាំ២០២០ ។ រីឯ Earth Species Project ដែលទទួលបានប្រាក់ឧបត្ថម្ភពីលោក Reid Hoffman សហស្ថាបនិក LinkedIn ក៏បានបង្កើតបច្ចេកវិទ្យាបកប្រែភាសាសត្វដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHbRhqZejKN_L4Vne6eQ-wM62g9gbjc_X6pZmzjOim9n4NTjC2aD_r5-0gLtb6nSzPy3llXgeI-XsRhFzX4qFdb2OY8jzW78OKmdnAzJA2sqY0AhhK8hIyYEC7BrhkcqF4_IgkpZX5UKl1xpuXoIyvqxeo_VAccogHR-sUH-0wWgLUmUkAJoou6WtO5GXm/s1440/image_2025-05-16_08-17-29.png
ប៉ុន្តែ Baidu គឹជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំដំបូងនៅចិន ដែលតាំងចិត្តបកប្រែភាសាសត្វ បើការបង្កើតបច្ចេកវិទ្យាបកប្រែភាសាសត្វទទួលបានជោគជ័យនោះ មិនយូរទេ យើងនឹងបានស្តាប់ឆ្មានិយាយថា ៖ «ហេវចំណី» តាមរយៈ App លើទូរស័ព្ទដៃក៏ថាបាន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVVcLVQ_mvuca79bo1iOzBrY-XhFDOKNaxxJQpA0FyOi2TpLUftRTNlpCdaOUqLH5lGLTUg6rJnFFHwaTVqzJ18vktPwLlFUrU4iQbksWnWCOH2koaHsg1OxLiiKRDlN8c2jNWskniORNnHY9XkajCCRO10yK_440OCEfmE3N3Liyz4JOUPBcjIFnXIory/s1254/image_2025-05-16_08-17-26%20(2).png