សហរដ្ឋអាមេរិក ៖ នារីម្នាក់នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក បាននិយាយពីបទពិសោធដ៏គួរឪ្យភ័..យខ្លាចរបស់នាងទៅកាន់សារព័ត៌មានថា នាងស្ទើតែបា..ត់បង់ប្រអប់ដៃរបស់នាងដោយសារការឆ្លងនូវបាក់តេរីកម្រម្យ៉ាង ដោយសារការធ្វើក្រចក។.jpg)
ស្រ្តីខាងលើមានឈ្មោះថា Jayne Sharp គឺជាអតីតទន្តបណ្ឌិតដែលចូលនិវត្តន៍ម្នាក់ បាននិយាយថា ៖ កាលពីដើមឆ្នាំ២០១៩ គាត់បានទៅធ្វើក្រចកនៅហាងសាឡនមួយកន្លែង។ ខណៈពេលដែលកំពុងធ្វើនោះ គាត់មានអារម្មណ៍ថាចាក់តិចៗដូចជាម្រាបដៃរបស់គាត់ត្រូវបានមុតដោយកន្ត្រៃ ឬឧបករណ៍ធ្វើក្រចកហើយ ប៉ុន្តែគាត់មិនចាប់អារម្មណ៍អ្វីច្រើនឡើយ ព្រោះគិតថាវាមិនមែនជារឿងធំដុំ។

ក្រោយមកនៅពេលធ្វើក្រចករួចរាល់ និងត្រឡប់មកផ្ទះវិញ នាយប់ដដែលនោះគាត់មានអារម្មណ៍ថាមិនស្រួលខ្លួន ដូចជាចង់កើតគ្រុនក្ដៅ និងចាប់ផ្ដើមមានអារម្មណ៍ឈឺចាប់នៅបរិវេណប្រអប់ដៃរបស់គាត់។ បន្ទាប់មកនៅពេលព្រឹកថ្ងៃបន្ទាប់ អក្ការៈនោះមិនបានធូរស្បើយឡើយ ដោយការឈឺចាប់បានរាលដាលធំទៅៗ រហូតដល់កែងដៃរបស់គាត់ ដូច្នេះគាត់ក៏ប្រញាប់ទៅជួបជាមួយគ្រូពេទ្យតែម្ដង។
.jpg)
បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ និងធ្វើតេស្តឈា..មរួចរាល់ គ្រូពេទ្យបានបញ្ជាក់ប្រាប់គាត់ពីមូលហេតុនៃការឈឺចាប់នោះថា បណ្ដាលមកពីការឆ្លងនូវមេរោគម្យ៉ាងដែលមានឈ្មោះថា Necrotizing Fasciitis ឬ Flesh-eating disease ជាប្រភេទបាក់តេរីកម្រមួយដែលឆ្លងតាមស្បែក និងចូលទៅស៊ីជាលិការក្រោមស្បែកនាំឲ្យមានការខូចខាត និងរលួយ។ ប្រសិនបើមិនមានការព្យាបាលទាន់ពេលទេ មេរោគនោះនឹងស៊ីជាលិកាបន្តបន្ទាប់រហូត និងកាន់តែរីកធំឡើងៗ ដែលតម្រូវឲ្យគាត់ធ្វើការវះកា..ត់ជាបន្ទាន់។.jpg)
គួរបញ្ជាក់ថាអ្នកស្រីJayne ក៏មានជំងឺទឹកនោមផ្អែមផងដែរ ដូច្នេះគាត់ត្រូវទទួលការវះកាត់ជាច្រើនដងនៅក្នុងមន្ទីរពេទ្យនៅទីក្រុង Knoxville រដ្ឋ Tennessee ដើម្បីយកមេរោគដែលមាននៅក្នុងសាច់ដៃរបស់គាត់ចេញ។ ជាលទ្ធផលគាត់នៅមានសំណាងដែលដៃរបស់គាត់មិនត្រូវបានកា..ត់ចោល ប៉ុន្តែវាស្ពឹកមិនសូវអាចកម្រើកបានដូចដើមឡើយ។ គាត់ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ហាងសាឡនដែលបានធ្វើក្រចកឲ្យគាត់នោះផងដែរ ប៉ុន្តែទោះជាយ៉ាងណាខាងប៉ូលីសមិនបានរកឃើញពីទោសកំហុសរបស់ហាងបានទេ។
.jpg)
ក្នុងករណីខាងលើ អ្នកជំនាញបានអះអាងថា មេរោគដែលឆ្លងលើដៃរបស់អ្នកស្រី Jayne គឺពិតជាឆ្លងតាមរយៈការកាត់មុតសាច់កំឡុងពេលធ្វើក្រចកពិតមែន ប៉ុន្តែក្នុងន័យនេះវាមិនមានន័យថា ការធ្វើក្រចកសុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់យើងឡើយ។ វាអាស្រ័យលើការថែរក្សាអនាម័យលើឧបករណ៍ដែលត្រូវប្រើប្រាស់ និងជំនាញរបស់ហាង ឬជាងសាឡននោះផ្ទាល់។

មួយវិញទៀត បើទោះវាជាមេរោគកម្រ ប៉ុន្តែវាមានហានិភ័យបង្ករគ្រោះថ្នាក់ខ្ពស់ ដែលអាចបំផ្លាញជាលិកាក្នុងរាងកាយ និងរីករាលដាលយ៉ាងឆាប់រហ័សផងដែរ។ ដូច្នេះប្រសិនបើមានអក្ការៈណាមួយដែលួរឲ្យសង្ស័យដូចជា ការរលាកក្រហមនៅលើស្បែក ហើម ឈឺខ្លាំង និងអក្ការៈដូចគ្រុនផ្ដាសាយបន្ទាប់ពីប៉ះ ឬមុតនឹងលោកហៈធាតុណាមួយ ត្រូវប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងស្វែងរកការព្យាបាលជាបន្ទាន់៕










