ដូចប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង មាស សុខសោភា បានចេញមកបកស្រាយជុំវិញសម្ព័ន្ធជាមួយលោក អិត រ៉ាដា ជាអតីតស្វាមីយ៉ាងភ្ញាក់ផ្អើលនិងបានបញ្ជាក់ពីលោកតាសក់សភ្នំត្បែងបានជួយស្រោយស្រង់ជីវិតរបស់ខ្លួន។ ជុំវិញរឿងនេះបានបង្កឱ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលខណៈអ្នកលេងបណ្តាញសង្គមមួយចំនួនបានពោលពាក្យមិនសមរម្យទៅកាន់តារាចម្រៀងដែលមានឈ្មោះបោះសំឡេងរូបនេះ។

ស្របពេលតារាចម្រៀង មាស សុខសោភា ប្រឈមនឹងបញ្ហាអ្នកសិល្បៈច្រើនរូបបានបង្ហោះសារលើកទឹកចិត្តទៅកាន់តារាចម្រៀងរូបនេះ។ ជាក់ស្តែងដូចជា ប៉ីប៉ី ឌី ទោះបីជាមិនបង្ហោះដាក់ចំឈ្មោះអ្នកនាង មាស សុខសោភា ប៉ុន្តែសំណេររបស់លោកគឺហាក់សម្តៅទៅកាន់រឿងដែលកំពុងកើតឡើង។ លោកបានបង្ហោះថា «នៅពេលដែលអ្នកឈរនៅកន្លែងកាន់តែខ្ពស់ អ្នកកាន់តែមានសម្ពាធ អ្នកអាចបង្ហាញត្រឹមរូបភាពល្អៗ រឿងរ៉ាវទុក្ខសោកផ្សេងៗបើធ្លាយចេញវានឹងក្លាយជាប្រធានបទវែកញែក វាពិតជាអយុត្តិធម៌ណាស់
មិនអាចមានអ្នកណារឹងមាំគ្រប់ពេលទេ តើផ្លូវចិត្តនឹងទៅជាយ៉ាងណាបើគ្មានការលើកទឹកចិត្ត គ្មានការស្តាប់?ហើយរឹតតែពិបាកទ្រាំបើសិនជាមិនអាចនិយាយ លើកទឹកចិត្ត ផ្តល់កំលាំងចិត្ត ព្រមស្តាប់ ជាអ្វីដែលយើងមិនពិបាកនឹងធ្វើទេ ហេតុអីជ្រើសយកការស្តីបន្ទោស?»។
តារាចម្រៀង ប្រេម៉ា បានបង្ហោះរូបជាមួយនឹងតារាចម្រៀង មាស សុខសោភា ព្រមជាមួយនឹងការដឹងគុណក្នុងវិស័យសិល្បៈចាត់ទុកដូចជាគ្រូម្នាក់របស់នាងទោះបីជាមិនបានរៀនដោយផ្ទាល់ក្តី។ ប្រេម៉ា បានសរសេរថា «ពីក្មេងស្រីម្នាក់ដែលបានហាត់ច្រៀងតាមចម្រៀងរបស់បងតាំងពីនៅក្មេងខ្ចី ទោះបងមិនបានបង្ហាត់ប្អូនច្រៀងដោយផ្ទាល់ តែប្អូនសុំហៅបងថាគ្រូ។ រៀងរាល់ពេលដែលខ្ញុំបានជួបបងខ្ញុំសប្បាយចិត្តណាស់ សង្ឃឹមថាគ្រប់យ៉ាងហ្នឹងល្អឆាប់ៗ ជូនពរឱ្យបងឆាប់ជៀសឆ្ងាយពីរឿងមិនល្អទាំងឡាយ មិនថាមានរឿងអ្វី ពួកយើងនៅតែស្រលាញ់បងជានិច្ច»។
.png)
ងាកទៅកាន់តារាចម្រៀង ទីងតុង វិញ បានបង្ហោះរូបអនុស្សារវីយ៍ជាមួយអ្នកនាង មាស សុខសោភា អមដោយពាក្យពេចន៍ថា «ឱ្យខ្ញុំរៀបរាប់អាម្មណ៍ខ្ញុំពេលនេះយ៉ាងណាទៅ? ទោះខ្ញុំមិនសូវយល់ពីអ្វីបងនិយាយ តែខ្ញុំគិតថា បងឆ្លងកាត់រឿងរ៉ាវច្រើនណាស់! ឆ្លងកាត់ស្ងាត់ សម្ងំបៀមទុក្ខស្ងាត់ៗ ស្ងាត់ណាស់ ស្ងាត់បំផុត។ បងបានអនុញ្ញាតឱ្យរឿងណាដែលបងចង់ឱ្យប្រិយមិត្តឃើញប៉ុណ្ណោះ! ពេលនេះ….ខ្ញុំចង់ប្រាប់ថា ស្រលាញ់បង និងអាណិតបងណាស់ ឱ! អាយដលខ្ញុំអឺយ! »។.png)
តារាចម្រៀងក្នុងទ្រនំថោនអ្នកនាង នីរ័ត្ន បានបង្ហាញយ៉ាងដូច្នេះថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ជាពាក្យចាស់ៗដំណរគ្នា សូមវិភាគដោយបញ្ញា។ (ក្នុងនាមជាអ្នកសិល្បៈមួយរូប)យើងមិនមែនជាទេវតា រឺព្រះឥន្រ្ទដែលមានកញ្ចក់ទិព្វឆ្លុះរឿងពិតនៃពួកគាត់ឃើញទេ ហេតុអីយើងហ៊ានវាយតម្លៃត្មិះដៀលច្បាស់ៗ អ្នកមិនទាន់ចូលសិល្បៈគិតថាសិល្បៈអស្ចារ្យនិងរីករាយសប្បាយៗសម្បើមណាស់ តែតាមការពិតក្លាយជាអ្នកសិល្បៈគឺជាមនុស្សឯកាបំផុត សន្សំទេពកោសល្យ ផលិតមនោសច្ចេតនាទៅលក់ឱ្យគេទស្សនា តែខ្លួនឯងឯការកទីបំផុតគ្មាន!!! តើអ្នកណាជួបខ្លះ???»៕










