Skype គឺជាកម្មវិធីការហៅជាវីដេអូដ៏ពេញនិយម។ មនុស្សជាច្រើនបានប្រើវាដើម្បីជជែកជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសូម្បីតែសម្រាប់ការប្រជុំអាជីវកម្ម។ ប៉ុន្តែឥឡូវនេះ Skype នឹងលែងមានវត្តមានជាផ្លូវការហើយ។ ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនគ្រប់គ្រង Skype បានសម្រេចចិត្តបិទវាចោលនៅពីថ្ងៃទី ៥ ខែឧសភានេះ។ ពួកគេបានប្រកាសថា Skype នឹងត្រូវបានជំនួសដោយកម្មវិធីមួយផ្សេងទៀតដែលមានឈ្មោះថា Microsoft Teams ។ ដូចនេះប្រសិនបើអ្នកព្យាយាមស្វែងរកគេហ័ទំព័រ Skype ឥឡូវនេះ វានឹងណែនាំអ្នកឲ្យប្រើប្រាស់Teams ជំនួសវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsoLG08Ljjf6QwBnCSDtXBjxer9CpkduPjQ1Rkq0bVdG5dYY7q6Rm_yq9SmUeN4tNNPEPyXmOcBoy3cNg3HvkOZAhzOJdaMgbYQnxzDbnlYpG0yi_WZWTCpOfvCTA2_QeIWXXEU4Q2tbx_b7xUn4wKOLTxHZmJ_HTmwSG05WJulJju6vLmWJ6uYwpK4wgG/s1280/photo_2025-05-06_11-23-01.jpg

បើទោះបីជាវាលែងដំណើរការ ប៉ុន្តែបន្ទះ Dial Pad របស់ Skype ដែលអនុញ្ញាតឱ្យមនុស្សធ្វើការហៅទៅកាន់លេខទូរស័ព្ទនៅតែមានដំណើរការ។ ទោះយ៉ាងណាក៏ដោយ ឥឡូវនេះវាគឺជាផ្នែកមួយនៃ Microsoft Teams Free ។ Skype ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ វាបានក្លាយជាកម្មវិធីដំបូងមួយដែលអនុញ្ញាតឱ្យមនុស្សធ្វើការហៅជាវីដេអូតាមអ៊ីនធឺណិត។ Microsoft បានទិញ Skype ក្នុងឆ្នាំ ២០១១ ក្នុងតម្លៃដ៏ច្រើនគឺ ៨.៥ ពាន់លានដុល្លារ! មុនពេល Microsoft Skype មានម្ចាស់ផ្សេងទៀត រួមទាំង eBay ដែលជាក្រុមហ៊ុនទិញទំនិញអនឡាញដ៏ធំ។ ក្រុមហ៊ុន Microsoft ចង់ឱ្យ Skype ជំនួសកម្មវិធីផ្ញើសារចាស់របស់ពួកគេគឺ Windows Live Messenger ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJhOoYhK41FMzhNbKbWe5Ebzv2jsEj_J-RYgkCI86nj5Cs5aS9hepfa_zQriNtNVK615P29hzxBtzIpI-ZZpk3skhjiOTy7SljAVuOUxoct7jNjgFf4SM2MP3vIyFuFQ98Msy5iht0lBJS3lIJGsJWsJSNWDzGXD1zBviAX_XCvi0eU31zM-g1EVTz2Av-/s1280/photo_2025-05-06_11-11-00.jpg

តើហេតុអ្វីបានជា Skype បាត់បង់ប្រជាប្រិយភាព? បន្ទាប់ពី Microsoft បានកាន់កាប់ Skype ការផ្លាស់ប្តូរមួយចំនួនត្រូវបានធ្វើឡើងដែលអ្នកប្រើប្រាស់មិនចូលចិត្ត។ ដូចគ្នានេះផងដែរ កម្មវិធីថ្មីដូចជា Zoom ក៏បានមកដល់ ដែលផ្តល់ជូននូវគុណភាពវីដេអូកាន់តែប្រសើរ និងមុខងារជាច្រើនទៀត។ នៅពេលដែលជំងឺរាតត្បាត COVID-19 បានចាប់ផ្តើមនៅឆ្នាំ ២០២០ Zoom បានក្លាយជាកម្មវិធីកំពូលសម្រាប់ការហៅជាវីដេអូ ខណៈពេលដែល Skype ចាប់ផ្ដើមរសាត់ទៅបន្តិចម្ដងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmo2XesAlpWh1CW2jOlGxZFj2VBhBTj91pk9DC8JMzdZK4mGJcGoQhcmf0zqT0xbykpdeQlQ6JqIw6R5hKjLwwjEaCKc7aRR_iSyEp9k5kTqmYsNkuvJ9Benz4A8pemYmPn03xW0h_WLwGpsPyo2EVDXDFEwGsxf0XCZGI4_jUkHIeUMDZ2yzwvnlzOw5I/s1280/photo_2025-05-06_11-13-01.jpg

Microsoft បានចាប់ផ្តើមផ្តោតលើ Teams ដែលជាកម្មវិធីថ្មីសម្រាប់ការងារ និងការសហការ។ នៅឆ្នាំ ២០១៧ ពួកគេបានចាប់ផ្តើមជំនួស Skype សម្រាប់អាជីវកម្មជាមួយក្រុម ហើយយូរៗទៅ Microsoft បានរុញ Teams ទៅមុខ និងបានភ្ជាប់វាជាមួយកម្មវិធី Office ផ្សេងទៀត។ និយតករមួយចំនួន (មន្ត្រីដែលត្រួតពិនិត្យក្រុមហ៊ុនធំៗ) ព្រួយបារម្ភថា Microsoft កំពុងផ្សព្វផ្សាយ Teams ខ្លាំងពេក។ ជាលទ្ធផល Microsoft បានបំបែក Teams ចេញពីកម្មវិធី Office របស់ខ្លួននៅឆ្នាំ ២០២៣ នៅអឺរ៉ុប និង ២០២៤ សម្រាប់ពិភពលោកទាំងមូល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNO2KVbxl1oE-U130eIG5XyhzlmRvfVmzc5jncHWdOUjBO2GIVtfxu34TaeAGyTROxYuJsObWIo5jaUfZXQzEL_y8qKKvPlk-wELciWym1_8koLAJUYoZXodHFxCRTyNTi08Ie56Pd9RKccuduRwGMI3GWIi6HGjWE9tJGVxQrD7o-bc-x3B4qgHCEkDLg/s1280/photo_2025-05-06_11-15-47.jpg

ឥឡូវនេះ Skype ប្រហែលជាបាត់ទៅហើយ ប៉ុន្តែការហៅជាវីដេអូរបស់វាគឺមានប្រជាប្រិយភាពជាងពេលណាទាំងអស់។ Microsoft Teams គឺកំពុងក្លាយជាចំណុចសំខាន់របស់ក្រុមហ៊ុនសម្រាប់ការទំនាក់ទំនង ហើយកម្មវិធីដូចជា Zoom និង Google Meet នៅតែបន្តជាដៃគូប្រកួតប្រជែងខ្លាំងផងដែរ។ ដូច្នេះ ខណៈពេលដែល Skype បានបិទ ពិភពនៃការហៅជាវីដេអូនៅតែបន្តរីកចម្រើន និងផ្លាស់ប្តូរ៕