សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump មានគម្រោងលុបចោលច្បាប់ការពារជម្រកសត្វជិតផុតពូ.ជ និងសត្វរងការគំរា.មកំហែង ដែលធ្វើឱ្យអ្នកបរិស្ថានបារម្ភយ៉ាងខ្លាំងថា វានឹងធ្វើឱ្យសត្វជាច្រើនប្រភេទនៅអាមេរិកកាន់តែឆាប់ផុតពូ.ជ ដោយសារច្បាប់ថ្មីពុំហាមឃាត់ការកាប់បំផ្លាញដើមឈើ ការជីករ៉ែ និងសកម្មភាពផ្សេងៗ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ។

អ្នកបរិស្ថានបញ្ជាក់ថា ច្បាប់ការពារសត្វជិតផុតពូជនៅអាមេរិកបានគ្របដណ្តប់លើការផ្លាស់ប្តូរ ឬការបំផ្លាញជម្រករស់នៅរបស់សត្វជិតផុតពូជ ពីព្រោះការបាត់បង់ជម្រកសត្វ គឺជាមូលហេតុចម្បងធ្វើឱ្យសត្វងា.ប់ ។ ប៉ុន្តែច្បាប់ថ្មីបញ្ជាក់ថា ការផ្លាស់ប្តូរជម្រករស់នៅរបស់សត្វ គឺពុំចាត់ទុកថាបំផ្លាញសត្វទេ ពីព្រោះពុំបានបំផ្លាញសត្វណាមួយដោយចេតនា ។ វាខុសគ្នាពីការចាប់សត្វ ដែលជាទង្វើបំផ្លាញសត្វដោយផ្ទាល់ ។

ដូចគ្នានេះ បើតាមអ្នកអភិរក្សសត្វ គឺការផ្លាស់ប្តូរជម្រករស់នៅរបស់សត្វ គឺនឹងធ្វើឱ្យសត្វកាន់តែឆាប់ផុតពូជ និងធ្វើឱ្យសត្វប្រឈមគ្រោះថ្នាក់ ខណៈកន្លងមក តុលាការកំពូលអាមេរិកបានកំណត់ឱ្យតំបន់ព្រៃរាប់លានហិកតាទទួលបានការអភិរក្ស ដើម្បីជួយឱ្យសត្វជាច្រើនក្បាលអាចរស់នៅក្នុងព្រៃបាន ។.png)
នាយកគ្រប់គ្រងសត្វជិតផុតពូជនៅមជ្ឈមណ្ឌលជីវៈចម្រុះ លោក Noah Greenwald ឱ្យដឹងថា បើរដ្ឋាភិបាលអាមេរិកលុបចោលច្បាប់ការពារសត្វជិតផុតពូជ ដោយអះអាងថា ការផ្លាស់ប្តូរជម្រកសត្វ ឬធ្វើឱ្យប៉ះពាល់ជម្រកសត្វ មិនចាត់ទុកថា គ្រោះថ្នាក់ដល់សត្វនោះ មានន័យថា អាមេរិកពុំបានការពារសត្វជិតផុតពូជឡើយ ។ ជាក់ស្តែង សត្វស្លាប និងខ្លាតែងតែទទួលបានការការពារ ដោយសារច្បាប់បច្ចុប្បន្ន ហាមបំផ្លាញជម្រកពួកវា ប៉ុន្តែការអនុវត្តច្បាប់ថ្មី គឺពុំបានហាមឃាត់អ្នកកាប់បំផ្លាញព្រៃឈើទេ ។
លោក Greenwald បន្តថា ច្បាប់ថ្មីនេះគំរាមកំហែងដល់ការការពារសត្វ និងជួយសង្គ្រោះជីវិតសត្វជិតផុតពូជ ខណៈអាមេរិកបានព្យាយាមការពារសត្វអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេស ការពារជម្រកសត្វឥន្ទ្រី ចចកពណ៌ប្រផេះ ផ្សោតផ្លរីដា និងត្រីបាឡែន ។
ការផ្លាស់ប្តូរច្បាប់ការពារសត្វ ក៏ធ្វើឱ្យមានក្តីកង្វល់យ៉ាងខ្លាំងនៅរដ្ឋហាវ៉ៃ ផងដែរ ពីព្រោះរដ្ឋនេះមានសត្វជិតផុតពូជរស់នៅច្រើនជាងរដ្ឋផ្សេងៗរបស់អាមេរិក ។ Max Phillips ជានាយកមជ្ឈមណ្ឌលជីវៈចម្រុះនៅរដ្ឋហាវ៉ៃ និងប្រជុំកោះប៉ាស៊ីហ្វិក ឱ្យដឹងថា ការលុបចោលច្បាប់ការពារជម្រកសត្វជិតផុតពូ.ជ នឹងធ្វើឱ្យការការពារសត្វនៅរដ្ឋហាវ៉ៃមានបញ្ហា ដោយសារសត្វនឹងងាប់ដោយសារបាត់បង់ជម្រក ។ ទីបំផុត អាមេរិកនឹងបាត់បង់សត្វជិតផុតពូជ ហើយអាមេរិកពុំអាចដោះស្រាយបញ្ហានេះបានទេ ៕










