ប្រទេសចិន ៖ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិនបានយកមនុស្សយន្ត Humanoid ជាច្រើនគ្រឿងមកធ្វើការជាមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់ទេសចរណ៍នានា ដូចជា ៖ ផ្តល់សេវាកម្មទៅភ្ញៀវទេសចរមកកម្សាន្តនៅភ្នំយ៉ាងមីង ក្នុងទីក្រុងសួនប៉ៃ ខេត្តហ៊ូណាន នាថ្ងៃទិវាពលកម្មកន្លងមក ហើយភ្ញៀវទេសចរជាច្រើនពេញចិត្តនឹងការណែនាំពីតំបន់ទេសចរណ៍របស់មនុស្សយន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH7FNMXISzy5qj-uar8TFHl5qNTUKhyUO0_X4EvT8IvEHBTul30PNoveN9DYuiBRRTQ4TF5mKmPw-gEVzYzUy76oxjiVv8tIytpwpXF726LePQmac7COpq69l2t3lTuOnuogWKmkEw7WbJKpk04BYGDnxzLieiGxAwyEthGTVAv7xHYZZWaEcvW2ylM89f/s1136/Screenshot%202025-05-06%20105253.png
មនុស្សយន្តជាច្រើនគ្រឿងបានផ្តល់សេវាកម្មដល់ភ្ញៀវទេសចរ ចាប់ពីបរិវេណផ្លូវចូលភ្នំយ៉ាងមីង ក៏ដូចជានៅតាមទីកន្លែងនានា ដោយវានឹងរៀបរាប់ពីទិន្នន័យ និងប្រវត្តិសាស្ត្ររបស់តំបន់ទេសចរណ៍ផងដែរ ។ នៅកន្លែងដែលមានភ្ញៀវទេសចរប្រមូលផ្តុំគ្នាច្រើន គឺមនុស្សយន្តមគ្គុទ្ទេសក៍ទេសចរណ៍ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរ មិនចាញ់ការសរសើរទេសភាពដ៏ស្រស់ស្អាតរបស់ភ្នំយ៉ាងមីង ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYpekupuStguQp37VEw9RWKb_dtCEM8qy8W8b2BIUSiRZ-RSlXFHid_-YGxpEtrTUAzDDyVlvflD700oYmLH50cG8DEiJazg6Vy4K_9LDXJnqgoGu8t04t_tXPsANh0pD8vsnV_gptkyoL3Ri3J8f6L9kWFpA0i6qHpIkUQ-QS9p_Ks2AY65hutryOzRXJ/s1153/Screenshot%202025-05-06%20105313.png
ភ្ញៀវទេសចរជាច្រើនបានថតរូបជាមួយមនុស្សយន្ត ខណៈអ្នកខ្លះទៀតបានឱប និងចាប់ដៃមនុស្សយន្តដ៏ឆ្លាតវៃ ។ បើយើងធ្វើដំណើរទៅកម្សាន្តនៅប្រទេសចិន ឆ្នាំ២០២៥នេះ យើងនឹងសង្កេតឃើញថា នៅតាមតំបន់ទេសចរណ៍ពេញនិយមផ្សេងៗបានយកមនុស្សយន្តមគ្គុទ្ទេសក៍ទេសចរណ៍មកធ្វើការជំនួសមនុស្សកាន់តែច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijbpPRn1ey310gTiH7PhLIyHSQDm5ouGrcQANBi0VA2Nzn6gbuU5Y3-OcB6UjRhI40H0am5q_V_NitmMMdXHYTkMZOR3eY9U1YWWCMQvWnklLkXdGQvnL4mj2Im9rRkzrGYIrp4vPdf0gPfpq7jhl7dkWFt4u_obLO0FE3hXc6qjLYex6az5-hBLkNZ5-5/s1176/Screenshot%202025-05-06%20105430.png
មនុស្សយន្តអាចផ្តល់សេវាកម្មច្រើនយ៉ាង ដូចជា ៖ នាំភ្ញៀវទេសចរឡើងលើភ្នំ, ជួយថតរូបភ្ញៀវទេសចរ, ផ្តល់ភាពសប្បាយរីករាយ រួមទាំងផ្តល់បទពិសោធន៍ថ្មីសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ។ ហេតុនេះ ធ្វើឱ្យវាកាន់តែទទួលបានការពេញនិយមខ្លាំងឡើងពីសំណាក់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguSvmbxV97V8ReUGHXL408WmWgBPejWqKwPkdSzA2mmiuFHo2v_GdMfcIK2XCYGUgdXcKex5KSkZASxIPKJkUxnolGmwAT_5vtSPZVQJH6bxk5T869O90oNEuHBfno6jLY-MdyDS1sKGSK3JaGQAsxvI-4ohYXh4E-qewCcvzbZqxVpt3xnkk9R5wz5sj5/s1166/Screenshot%202025-05-06%20105336.png

បើអ្នកណាបានទៅកម្សាន្តនៅប្រទេសចិន ហើយធ្លាប់ឃើញមនុស្សយន្តមគ្គុទ្ទេសក៍ទេសចរណ៍នេះដោយផ្ទាល់ភ្នែក គឺអាចបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះថា តើវាមានលក្ខណៈពិសេសបែបណាខ្លះ?