ប្រទេសឥណ្ឌា ៖ អង្គការសិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌាកំពុងស៊ើបអង្កេតលើករណីដែលមានកុមារជាង 100 នាក់បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេរបរិភោគអាហារថ្ងៃត្រង់របស់សាលា ហើយក្រោយមកទើបគេបានរកឃើញថាមានសា..កស..ពសត្វពស់មួយក្បាលងាប់នៅក្នុងអាហារនោះ។.jpg)
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ ក្នុងទីក្រុង Mokama រដ្ឋ Bihar ភាគខាងកើត ដោយពីដំបូងឡើយចុងភៅក្នុងសាលាបានឃើញថាមានសត្វពស់មួយក្បាលងា..ប់នៅក្នុងអាហារ និងបានយកវាចេញរួចហើយ ប៉ុន្តែមិនស្មានថានៅតែអាចប៉ះពាល់ដល់ក្មេងៗបែបនេះសោះ។
គណៈកម្មាធិការសិទ្ធិមនុស្សជាតិ (NHRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ មានកុមារប្រហែល 500 នាក់បានញាំអាហារនៅក្នុងអាហារដ្ឋានរបស់សាលានោះ ហើយបន្ទាប់ក្មេងប្រហែល១០០នាក់ ស្រាប់តែកើតមានអក្ការៈវិលមុខ ក្អួតចង្អោរ និងដួលសន្លប់ ដែលធ្វើឲ្យមានកុមារយ៉ាងហោចណាស់២៤នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
.jpg)
ក្រោយហេតុការណ៍នេះ បែរជាគ្រូៗនៅក្នុងសាលានោះនាំគ្នាបិទទ្វាសាលាហើយរត់គេចខ្លួន បន្សល់ទុកឲ្យក្រុមសមត្ថកិច្ចជាអ្នកនាំក្មេងៗទៅព្យាបាលទៅវិញ។ ប្រជាជនក្នុងតំបន់បានសម្ដែងនូវការខឹងសម្បារជាមួយទង្វើរបស់អ្នកគ្រប់គ្រងសាលាជាខ្លាំង ដោយពួកគេបានធ្វើការបិទផ្លូវដើម្បីទាមទារឲ្យច្បាប់ជួយដោះស្រាយ។
គួររំលឹកថា នេះមិនមែនជាលើកទី១ឡើយនៅក្នុងរដ្ឋ Bihar ដែលកើតមាននូវហេតុការណ៍បែបនេះ។ កាលពីឆ្នាំ ២០១៣ សិស្សចំនួន ២៣នាក់ បានស្លា..ប់ក្រោយពីពួកគេបរិភោគអាហារដែលមានសារធាតុពលនៅក្នុងសាលារៀន។

ដោយឡែកសម្រាប់ការរៀបចំឲ្យមានអាហារថ្ងៃត្រង់សម្រាប់ក្មេងៗញាំនៅសាលារៀនបែបនេះ គឺដើម្បីសម្រួលការចំណាយរបស់អាណាព្យាបាល ប៉ុន្តែបញ្ហាអនាម័យ និងសុវត្ថិភាពនៅតែជាកង្វល់ធំដែលរដ្ឋាភិបាលមិនទាន់ដោះស្រាយបាន៕










