ឧកញ៉ាធំៗចំនួន៨នាក់ បានធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការបង្កើតមន្ទីរពេទ្យលំដាប់ប្រទេស ដោយបោះទុនវិនយោគ៣០០លានដុល្លារ។
មន្ទីរពេទ្យនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៦ និងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។
គោលបំណងនៃការផ្តួចផ្តើចគម្រោងសុខាភិបាលនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។
មន្ទីរពេទ្យដ៏ទំនើបនេះ នឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត ផងដែរ។
ចំពោះម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរដ៏ធំមួយនេះ រួមមាន៖
អ្នកឧកញ៉ា គិត ម៉េង ២៣%
លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ២៣%
អ្នកឧកញ៉ា ថៃ ជាហួត ២៣%
អ្នកឧកញ៉ា សៀ ឬទ្ធី ១០%
អ្នកឧកញ៉ា ជាម ឃុនណាត ៦%
អ្នកឧកញ៉ា ប៊ុន ហៃ ៥%
អ្នកឧកញ៉ា លី ហុង ៥%
ឧកញ៉ា ថៃ ស៊ាង ៥%៕










