នាពេលថ្មីៗនេះ កម្ពុជា-ជប៉ុន បានបកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់​។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQAyJ5d2-ae8WJb5qU_yc1nRqpGf1bP59V7non6FbVdEp_kXKRcMu71Xxeq1nvv2ix2FSZ4dCQEVDgxL_nAef0V2gXUlRcSxSaJza8dpPNzO_49iIjP2oz84lUFyTLWvZY4jOTm6h5zO24J0YDIpm0PWdO311kpr6qaddqkXX4kuAcd_7VhnyDjzAUlU-E/s2048/image_2025-04-24_15-35-37.png
តាមការរំពឹងទុក ផែនការមេនេះ នឹងជួយពង្រីកសក្តានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជាឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqhGNU58O-oixalROOJYSuPqlhYcVrfx2z2fSZLBxwzjOwAcSCVHo6XxGGkaLoAxg-fBDeaUPf0gKB5dIkIUJfdUJRMIemewNqxXRE7t6mutq7zPRfB4GSerbpCNhfSk9aNXrftf-Rr-dNRfUepjQq54hXG8j_sGRx-_oSZe2KHH6aU-EqBM8SAL71GwNU/s2048/image_2025-04-24_15-35-34.png

លើសពីនេះ វាក៏នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqdHGNkGoqHAk8R89QOC3pBeex9o8Ylx7sq6jgrCPyM0QWPOnQSEW_cK6GNTDFeEZ5c2t6rTfVU4FdrytZ9b4SgHj9veVjS7MJYqBe_JtIfULqZ_xVO6ZWac1QT9NHk7rnXmnmP4W4i6VkNucKamNiMYpi4lu4Z08PvAci4jct4Jwr94L_BmgthQIWrhVv/s1200/image_2025-04-24_15-35-42.png

គួរបញ្ជាក់ថា កំពង់ផែក្រុងព្រះសីហនុ  បាននឹងកំពុងក្លាយជាមាត់ច្រកនៃការអភិវឌ្ឍរបស់ប្រទេស និងជាមាត់ច្រក​នៃ​សេដ្ឋកិច្ចដោយឯករាជ្យដែលភ្ជាប់កម្ពុជាទៅបណ្តាប្រទេសនានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixWkX0yByMLLr3llqCYp-GgdzL_Idr5ckgAA8q-0esb2lHC1r3v7ftX-jKPc0Mf9UBInf8I1pxAAiXqpWS1MMkFgTABQcjCGuHU6IMFfQhWVMeZkqg4sSgE9GSDJPqoCcd4l3eHS2PdE_9vcj_WkiDR8JMEcbjTPloLGIVyt7rr0z51KQfjIpyZw8WI2qf/s2048/image_2025-04-24_15-35-45.png