សហរដ្ឋអាមេរិក ៖ តាមការចេញផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump មិនចង់ដំឡើងពន្ធទំនិញចិនទៀតទេ ពីព្រោះវានឹងធ្វើឱ្យប៉ះពាល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឬជាប់គាំងពាណិជ្ជកម្ម ។ លោកនឹងកាត់បន្ថយពន្ធទំនិញចិន ក្រោយពីចិនទាក់ទងសុំចរចាជាមួយអាមេរិកជាច្រើនលើកតាមរយៈមន្ត្រីជាន់ខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyW6OoaataWSonDZili1IIk4MOvtkhhkHoPBMnm6ymqROOMk16ebx5KsfpyQpA3r-uACm0uea6qQfuYhnLyJgQTBMyRxqWo5_I18Y75iLc1vfgsPWBmz4JE8jT7SJCItZ_S2cu-uSx_mrosZkdph3XdwnOcwxRR7gaKLsAlvkuwnl5D983oB-Nx36OvhYp/s1200/image_2025-04-23_08-56-57%20(2).png

បច្ចុប្បន្ន អាមេរិកបានដំឡើងពន្ធទំនិញចិនរហូតដល់១៤៥% ហើយចិនបានដំឡើងពន្ធទំនិញអាមេរិកវិញ ស្មើ១២៥% ដែលធ្វើឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចធំលើពិភពលោកទាំងពីរមានភាពតានតឹងផ្នែកពាណិជ្ជកម្មយ៉ាងខ្លាំង ។ លោក Trump ថា លោកមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ហើយលោកជឿថា ការចរចាទិញកម្មវិធី TikTok នឹងជាផ្នែកមួយដ៏សំខាន់ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj6BasiY2NmWey_WVHOPl513XVpFaYrsHUw-mP7eSbv-xfMePw0SlNxLhIBLyu1oUW4HtmP-17NwfP_gRubOng-7w4wvsq0chF8Xj9IRCDLEwchFJusjdRlR9Lh_jiJ-O1D8VNyxdc3Nc0bxiXy4Mn6Vn9zZW66JmG_fkjTev-zppNELzANHi7pVMCZhIL/s1000/image_2025-04-23_08-56-57.png
លោក Trump ថ្លែងថា លោក ស៊ី ជិនពីង ពុំបានទាក់ទងសុំចរចាមកលោកផ្ទាល់ទេ ប៉ុន្តែតាមរយៈមន្ត្រីចិនជាន់ខ្ពស់ ។ លោក ស៊ី ដឹងច្បាស់ណាស់ពីអាមេរិកដំឡើងពន្ធទំនិញចិន និងចាត់វិធានការយ៉ាងតឹងរ៉ឹង លោក ស៊ី ជាមនុស្សឆ្លាតណាស់ ។ កាលពីថ្ងៃទី១៧ ខែមេសា លោក Trump ថា ៖ «ខ្ញុំមិនដំឡើងពន្ធទំនិញចិនទៀតទេ ព្រោះវានឹងធ្វើឱ្យគ្មានការទិញទំនិញ ទើបខ្ញុំមិនដំឡើងពន្ធខ្ពស់ជាងនេះ ខ្ញុំអាចកាត់បន្ថយពន្ធ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzoVu_J6FhqbagucaYkr91sl9bO3CP7_ESVfRSF6GNWoImQcj8t8IgVy8nEUvljspakA8X2gqULBFCLcr0UIqiyTYNprCeBWJ-o53vP3keo2DEKCbLYeAKl-NcXnzSQzHeFD8WA0ULROuIx8o7ZyOMbni81h3HnuCXrhLbzxaYWCQLgNhu2ScMYuIf4mMY/s2000/image_2025-04-23_08-56-58.png
លោក Trump បានបង្ហាញទំនុកចិត្តលើការធ្វើកិច្ចព្រមព្រៀងជាមួយចិន រួមទាំងការបន្ធូរបន្ថយពាណិជ្ជកម្ម ក៏ដូចជាលក់កម្មវិធី TikTok ឱ្យអាមេរិក ។ ចិនចេញមុខប្រឆាំងជាមួយអាមេរិកលើការដំឡើងពន្ធទំនិញបានធ្វើឱ្យកិច្ចព្រមព្រៀងលក់ TikTok និងការប្រើប្រាស់ TikTok នៅអាមេរិកត្រូវផ្អាក ។ វាជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់ចិន ហើយចិនចង់ឱ្យអាមេរិកធ្វើកិច្ចព្រមព្រៀង ជាពិសេស កិច្ចព្រមព្រៀងដែលអាមេរិកបានធ្វើជាមួយក្រុមហ៊ុនឈានមុខមួយចំនួនលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkuKbMtifCVPD8CDOvnASniEoFubvBLu1ZC82WMftDMcHErLBBCDiNx_miXIaoOXamNZqFbR3klmI6MRjnkDgPJmVQrRIBnumqs9L9rgzAOlud1N_S78PYSuOcC9hYmjSvfqPAUZaqljP9M8CkuKm7ycsPHVjG5LgfLDbumAwIbPFJk5FrFCrnXB1ip84P/s2560/image_2025-04-23_08-57-00.png

បើរដ្ឋាភិបាលចិនយល់ព្រមឱ្យក្រុមហ៊ុន ByteDance លក់ TikTok ឱ្យអាមេរិក គឺលោក Trump នឹងពិភាក្សាជាមួយពីការកំណត់អត្រាពន្ធទំនិញជាមួយចិន ហើយអាចចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ក្នុងការជជែកពី TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq78Fp5F8xWZqvXuQGS3eRcKOW9HDL6RIz2A9rGl2fv1Z4pl1NLDHXLLlU3f16jphn2QIawH5B0KWPC86WZjGA0A9BtQ95QibtyhT9sdXZ4vR0Ca-uJVZvNHe8WZl-JBpgTCPK5v-eFuieqTqLhN0wc5KIBM9p-uPLm-T3PC9QPDXBT5MLG_buG9Y45F0q/s1880/image_2025-04-23_08-56-59.png

បើតាមមន្ត្រីចិន គឺរដ្ឋាភិបាលចិនពុំព្រមចុះចាញ់ជាមួយការដំឡើងពន្ធទំនិញរបស់លោក Trump ទេ ដោយសារវាគ្មានភាពចាំបាច់ដែលរដ្ឋាភិបាលចិនត្រូវយល់ព្រមធ្វើបែបនេះ ។ រដ្ឋាភិបាលចិនបានប្រាប់ពលរដ្ឋថា ចិននៅតែប្រកាន់ជំហររឹងមាំ និងអាចទប់ទល់ការវាយប្រហារពីអាមេរិក ។ វិធានការពន្ធរបស់ចិនបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់អាមេរិកដូចគ្នា ៕