សហរដ្ឋអាមេរិក ៖ ការដំឡើងពន្ធទំនិញនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍អាមេរិកយ៉ាងខ្លាំង ភ្ញៀវទេសចរអឺរ៉ុបសម្រុកលុបចោលដំណើរកម្សាន្តនៅអាមេរិកជាបន្តបន្ទាប់ ដោយសារពួកគេបារម្ភពីវិធានការត្រួតពិនិត្យភ្ញៀវទេសចរតឹងរ៉ឹងនៅព្រំដែន និងការមិនស្វាគមន៍ភ្ញៀវទេសចរពេលធ្វើដំណើរមកដល់អាមេរិក ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbmUM8EQC2XvbS0skf8gsJUHd74gEEpBzHB5ChNaSlne-F2xRM3NsFjxWNI9JN6BxtDixlmZHvOySOplscr5l50SSvhSYdt9yZxyew-5cP2QW4DnhuYBYHJ8GfYMZ6S9NPIaavl_sRwy3nyaiJEQwxUhI54Afk9YtDwjt88SFGDE5JW9fYaC-3EAWag6TJ/s1480/image_2025-04-23_08-28-43.png

ទិន្នន័យការិយាល័យពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិកបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តនៅអាមេរិកបានធ្លាក់ចុះរហូតដល់១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ជាពិសេស ភ្ញៀវទេសចរមកពីប្រទេសអៀរឡង់ ន័រវែស អាល្លឺម៉ង់ កាណាដា និងអង់គ្លេស បានធ្លាក់ចុះជាង២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg-5rAUp_cjtjZxnKN_cfCByNcAAkcy8BsSWTX5q_OmmtgP_yAdA3SF1h97q_rBzMftnxAgnSwMy_ahp1hlC1eQpKSkNjwTYM037PrUY4ifKaHdfZpIGVWBHUnKIFDbJa4WSCAg4sboeLFE6avxtCU3rbKPT1wsJwghMWuR0tws3eVDuFCRzlxfMBOrjEc/s2000/image_2025-04-23_08-28-44.png

តាមការយល់ឃើញរបស់អ្នកវិភាគ គឺភ្ញៀវទេសចរមកកម្សាន្តនៅអាមេរិកធ្លាក់ចុះបណ្តាលមកពីកត្តាជាច្រើន ដូចជា ៖ លោក Trump ដំឡើងពន្ធទំនិញប្រទេសនានា សូម្បីកាណាដា និងម៉ិកស៊ិក ក៏គេចមិនផុតពីការដំឡើងពន្ធ ។ កត្តាមួយទៀត គឺភ្ញៀវទេសចរបារម្ភពីការគ្រប់គ្រងព្រំដែនតឹងរ៉ឹង និងព័ត៌មានមិនល្អពាក់ព័ន្ធនឹងការត្រួតពិនិត្យអ្នកដំណើរនៅព្រំដែន ។ ក្រៅពីនេះ អាមេរិកពុំស្វាគមន៍ភ្ញៀវទេសចរពេលធ្វើដំណើរមកដល់អាមេរិក ជាពិសេស ភ្ញៀវទេសចរភេទទី៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhttPOEw2a39QVWByaiLJdldx7bH8iypOimS9tZdSphPeqBxHWimWPEXNf5WmRRe76XuB2BwqydjpdbK_AYCfccrO0Noo_ymCH3_jKhuYV9if7xGB5vnI7GHHcnuHrdKZqHbnGps2rL-Zy_S56sTo_7h-xZz10xeGN7YH6ggYX6ka09ozu5L8UONG-OEhax/s2048/image_2025-04-23_08-28-45.png

ចំនួនភ្ញៀវទេសចរធ្លាក់ចុះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ដោយសារវិស័យទេសចរណ៍អាមេរិក ស្មើ២.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ការិយាល័យពាណិជ្ជកម្មអន្តរជាតិបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសបានចំណាយប្រាក់ជាង២៥ម៉ឺន៣ពាន់លានដុល្លារ ក្នុងនោះការចំណាយប្រាក់ផ្នែកទេសចរណ៍ ស្មើ១៩% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoF1Ru4Y3ygJmX3EebOMfg7U4n9SUCqUdzq60R5q2VNowExOmjy__kGVNuSepb5W1jiESrDae76z7wqOvKljWt_wyW0HS-DcWNOQfHRyWRoZO4UAAdrfyVK8ZqvFzcwjsE9jiBMMFIHNWLyrkfu90tZudY-H7HwToYNlahyt6PcpBhVViuD788fn7JNjfw/s1200/image_2025-04-23_08-28-47%20(2).png
អ្នកស្រី Gloria Sync អ្នកសិល្បៈ និងអ្នកនិពន្ធមកពីទីក្រុង Nottingham ប្រទេសអង់គ្លេស និយាយថា ៖ «យើងបានសម្រេចចិត្តលុបចោលការធ្វើដំណើរទៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅខែឧសភា ដោយសារឃើញព័ត៌មានផ្សាយពីការឃុំខ្លួនភ្ញៀវទេសចរនៅព្រំដែនអាមេរិក ។ ខ្ញុំជាមនុស្សកែភេទ កាន់តែបារម្ភខ្លាំង ហើយខ្ញុំពុំដឹងថា នឹងទៅលេងអាមេរិកពេលណាទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-znYOqHybROc5hPymI-9gUgazaQXrsL81_TybY8MyezRm_WtKscOE13F4Yuv8cilRo6qKo2Cm5c3wsxouIOciI_iNtzyd3A87-NrT9xgBPDNMGNIixkEnUyVTBT5rIMobbdaMtExqiIYTPZmI8wgE7aE-uS6UHHuT7N8oycunRfHB733CTP63YFSK5Csd/s960/image_2025-04-23_08-28-47.png
ក្រុមហ៊ុនអាកាសចរណ៍នានាបានរងផលប៉ះពាល់ខ្លាំងបំផុត ក្រោយការកក់សំបុត្រយន្តហោះឆ្លងមហាសមុទ្រអាត្លង់ទិកធ្លាក់ចុះ ខណៈក្រុមហ៊ុនអាកាសចរណ៍ធ្លាប់ទទួលបានប្រាក់ចំណូលច្រើនបំផុតកន្លងមក ។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនចាប់ផ្តើមបញ្ចុះតម្លៃសំបុត្រយន្តហោះដើម្បីទាក់ទាញអតិថិជនគោលដៅ ប៉ុន្តែនៅតែគ្មានអតិថិជន ដោយសារការដឹកនាំប្រទេសមិនប្រាកដប្រជារបស់រដ្ឋាភិបាលអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Eady6zfY66vL1h5KfTjsJzeIfGhzGvK9i9vRYHHqoPVpprlR2Iri07pTcoIbXaU7b-ff01WJKmUH3oUnCXaiTaZTEE3XwwoOwkgxUqBHUoGsIn7o23GNw2NdcEedRp_X5j6U2JDsRQZ7S_b_xZ_uAIuv62_b2eFbUw4hJjIn-Jt0roaXQsxHDsaquc61/s1506/image_2025-04-23_08-28-48.png
អ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ឱ្យដឹងថា សេដ្ឋកិច្ចអាមេរិកនឹងរងផលប៉ះពាល់ដោយសារភ្ញៀវទេសចរធ្លាក់ចុះ និងការកាត់បន្ថយចំណាយប្រាក់របស់ភ្ញៀវទេសចរ ។ នៅឆ្នាំ២០២៥ ការធ្វើដំណើរឆ្លងប្រទេសនឹងធ្លាក់ចុះរហូតដល់៩.៤% ហើយសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះរយៈពេលវែង បើចំនួនភ្ញៀវទេសចរនៅតែធ្លាក់ចុះបែបនេះ ៕